ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រដ្ឋាភិបាលថា អ្វីដែលធ្វើនាពេលនេះ គឺធ្វើតាមការចង់បាន ហើយក៏បានត្រៀមខ្លួនទប់ជាមួយនឹងអន្តរជាតិរួចហើយ

ចម្លងទាំងស្រុងពីវេបសាយវិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងលើកឡើងថា រដ្ឋាភិបាល កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់ជាមួយនឹងសម្ពាធអន្តរជាតិ រឿងផ្ដើមអនុម័ត ច្បាប់ដើម្បីបើកផ្លូវអោយបែកចែកអាសនៈ ។ លោក ស ខេង ថា ក្រសួងមហាផ្ទៃមិនបានធ្វើទុក្ខបុកម្នេ ញទៅលើគណបក្សនយោបាយណាមួយដូចការចោទប្រកាន់នោះទេ ។ ប៉ុន្តែអ្វីដែលក្រសួងមហាផ្ទៃធ្វើកន្លងមកនេះ គឺគ្រាន់តែបំពេញកតព្វកិច្ចតាមច្បាប់ដែលបានកំណត់ប៉ុណ្ណោះ ។ លោក ស ខេង បានថ្លែងបញ្ជាក់ថា តាមច្បាប់របស់កម្ពុជាដែលបានអនុម័តអោយប្រើប្រាស់កន្លងមកនេះ គឺគណបក្សសង្រ្គោះជាតិបានធ្វើខុសទៅនឹងច្បាប់មួយចំនួន ដែលចាំបាច់ត្រូវមានការដាក់ទោស អោយស្របតាមច្បាប់ដែលបានអនុម័តអោយប្រើប្រាស់បែបនេះហើយ។ លោកបានថ្លែងរំលឹកថា ការចាត់ការទៅលើគណបក្សនយោបាយនេះ គឺជាកំហុសរបស់បក្សខ្លួនឯងប៉ុណ្ណោះ មិនមែនជាបំណងរបស់ក្រសួងមហាផ្ទៃសោះឡើយ ។ លោក ស ខេង ថ្លែងបែបនេះ ៖ « អ៊ីចឹងហើយខ្ញុំគិតថា អ្វីដែលក្រសួងមហាផ្ទៃធ្វើ គ្រាន់តែបំពេញភារកិច្ចរបស់ខ្លួន ក្នុងឋានៈជាអ្នកដែលគ្រប់គ្រងវិស័យនឹងមិនមែនជាការដែលធ្វើទុកបុកម្នេញ ទៅរូបវន្ត បុគ្គល ឬក៏នីតិវិធីណាមួយទេ បាទសំខាន់រូបវន្តបុគ្គល ឬនីតិបុគ្គលនោះគោរពតាមច្បាប់បានត្រឹមត្រូវ ឬមិនត្រឹមត្រូវ » ។ ការថ្លែងលើកឡើងរបស់លោក ស ខេង បែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ នៅក្នុងជំនួបជាមួយនឹងអ្នកកាសែត ពោលគឺក្រោយពេលដែលលោកបានបញ្ចប់ការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំសភាពេញអង្គជាមួយនឹងសមាជិករដ្ឋសភានៃគណបក្សប្រជាជនដទៃផ្សេងទៀត។ ក្រោយការសម្រេចរបស់ក្រុមសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចដែលបានយល់ព្រមអនុម័តទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិ ដោយសម្លេង៦៧លើ៦៧សម្លេង នោះ លោក ស ខេង ក៏ថ្លែងអះអាងថាលោកមិនខ្វល់ច្រើននោះទេ រឿងសំខាន់នៅពេលនេះ គឺធ្វើឡើងអោយស្របទៅនឹងការចង់បាននាពេលនេះតែប៉ុណ្ណោះ ខណៈដែលសហគមន៍ជាតិ និងអន្តរជាតិបានប្រកាសមិនសាទរជាមួយនឹងទង្វើទាំងនេះ និងបានទាមទារអោយរដ្ឋាភិបាលបញ្ឈប់ទង្វើបែបនេះ ដើម្បីផ្ដល់ឱកាសអោយដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងស្រុកធ្វើដំណើរទៅមុខបានដោយរលូន ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះក៏បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតទៀតថា កម្ពុជាក៏បានត្រៀមខ្លួ នរួចជាច្រើនហើយ ក្នុងការទប់ទល់ជាមួយនឹងមជ្ឈដ្ឋានសហគមន៍អន្តរជាតិខាងក្រៅ ពាក់ព័ន្ធនឹងកា រត្រៀមខ្លួនរំលាយគណបក្សសង្រ្គោះជាតិដើម្បីយកអាសនៈរបស់គណបក្សប្រឆាំងមួយនេះទៅចែក អោយបណ្ដាគណបក្សនយោបាយផ្សេងៗជាច្រើនទៀត ។ ទោះជាយ៉ាងណាសហគមន៍អន្តរជាតិកន្លងមក បានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់រដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ ក្រោយពេលដែលរដ្ឋាភិបាលបានចា់ខ្លួនលោក កឹម សុខា ប្រធាន គណបក្សសង្រ្គោះជាតិ ។ លើសពីនេះទៀត គឺចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការមានបំណងចង់រំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងមួយដ៏ធំ នៅក្នុងសភា ដើម្បីយកអាសនៈរបស់គណបក្សនេះ ទៅចែកអោយគណបក្សដទៃផ្សេងទៀតចំនួន៥ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤