ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោ​ក ​ខឹ​ម​ វា​ស​នា​ នឹ​ង​មិ​នឈ​រ​​ឈ្មោះ​ក្នុ​ងកា​រ​បោះ​ឆ្នោ​ត​ខាង​មុ​ខ​នទេ​ ​ព្រោះ​លោ​ក​ស​ម្រេ​ច​ចិ​ត្ត​រ​ស់​នៅ ​​ក្រៅ​ប្រ​ទេស​​​​​

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)លោក ខឹម វាសនា បានប្រកាសជាសាធារណៈថា លោកប្រហែលជា អាចនឹងមិនឈរឈ្មោះជាតំណាងរាស្រ្តនៅក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ ទៀតនោះទេ ។ លោកបានបញ្ជាក់ថា សព្វថ្ងៃនេះ លោកកំពុងតែព្យាយាមរៀនភាសារអង់គ្លេសបន្ថែមទៀត ហើយក៏នឹងអាចទៅរស់នៅ ក្រៅប្រទេស ដើម្បីសរសេរសៀវភៅ ។ លោកបន្តថា ទោះបីជាលោកសម្រេចចិត្តមិនឈរឈ្មោះបន្តទៀតក្ដី ប៉ុន្តែលោក នឹងទុកគណបក្សនេះបន្តរហូត ដើម្បីអោយអ្នកជំនាន់ក្រោយធ្វើម្ដង ៖ « អាណត្តិក្រោយនឹងខ្ញុំប្រហែលមិនឈរទេបងប្អូន បងប្អូនក្មួយៗឈរចុះ » ។ ការថ្លែងលើកឡើងរបស់លោក ខឹម វាសនា បែបនេះ ធ្វើឡើងនៅក្នុងវេទិកាជួបជុំសមាជិកនិងអ្នកគាំទ្រគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នាទីក្រុងភូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៤ តុលាកន្លងទៅថ្មីៗនេះ។ បើតាមលោក ខឹម វាសនា លោកអះអាងថា កត្តាដែលលោកសម្រេចចិត្តថា នឹងមិនធ្វើតទៀត ដោយ សារតែលោក យល់ថា ប្រជាពលរដ្ឋខ្មែរបានស្គាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យច្បាស់ហើយ ពោលគឺនៅតែការសម្រេចចិត្ត ជ្រើសរើសតែប៉ុណ្ណោះ ។ លោក ខឹម វាសនា ក៏ជឿជាក់ថា ការសម្រេចចិត្តធ្វើការងារតាមរយៈការសរសេរសៀវភៅ ការតស៊ូមតិនៅក្រៅប្រទេស នេះក៏ជារឿងសំខាន់ ។ លោកយល់ថា ប្រជាពលរដ្ឋខ្មែរចូលចិត្តអ្នកខ្លាំង ប្រសិនបើលោកធ្វើការពីក្រៅខ្លាំង នោះពល រដ្ឋខ្មែរក៏អាចនឹងត្រូវការលោកអោយត្រឡប់ចូលស្រុក វិញដូចគ្នា ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ