ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

រដ្ឋមន្រ្តីការពារជាតិបញ្ជាអោយកងកម្លាំងត្រៀមខ្លួនទប់ទល់នឹងសកម្មភាពជនក្បត់ជាតិ

រដ្ឋមន្រ្តីការពារជាតិ លោក ទា បាញ់ បានបញ្ជាអោយកងកម្លាំងទាំងអស់ក្រោមការគ្រប់គ្រងរបស់លោកត្រៀមខ្លួនដើម្បីទប់ទល់ជាមួយនឹងជនក្បត់ជាតិ ជាពិសេសចំពោះអ្នកដែលមានចេត្តនាបង្ក អោយមានបដិវត្តន៍ពណ៌នៅកម្ពុជា ។ ការថ្លែងបែបបញ្ជារបស់លោក ទា បាញ់ បែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសបង្កើតជាផ្លូវការ កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ។ នៅក្នុងពិធីដដែលនេះដែរ លោក ទារ បាញ់ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏មិនខ្លាចគំនាបរបស់សហគមន៍អន្តរជាតិដាក់មកលើកម្ពុជានោះដែរ ខណៈដែលអន្តរជាតិទាំងនោះកំពុងតែថ្កោលទោស លើរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពចាប់ខ្លួនមេបក្សប្រឆាំង និងការប៉ន៉ប៉ងរំលាយគណបក្សសង្រ្គោះជាតិ ហើយចង់ធ្វើការបែងចែកអាសនៈគណបក្សនយោបាយក្នុងសភាទៅអោយគណបក្សផ្សេងៗទៀត។ រដ្ឋមន្ដ្រីក្រសួងការពារជាតិរូបនេះ បានប្រកាសខ្លាំងៗឲ្យកងទ័ពទាំងអស់ ក្រោកឈរត្រៀមបង្ក្រាបបដិវត្តន៍ពណ៌ និងទប់ស្កាត់សកម្មភាពនានា ដែលចង់មករារាំង ការអនុច្បាប់ចំពោះជនក្បត់ជាតិ និងបក្សក្បត់ជាតិ ។ លោក ទា បាញ់ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងធ្វើការងារអនុវត្តច្បាប់លើជន ក្បត់ជាតិ ដោយមិនខ្លាចគំនាបពីបរទេសបន្ដិចណាឡើយ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ