ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មនុស្ស​ជាង​៥០​នាក់​ពុល​នំប៉័ង​ប៉ាតេ​ដែល​លក់​ក្បែរ​សាលា​នៅ​ខេត្ត​កំពង់ចាម


អាជ្ញាធរ និង​អ្នក​ភូមិ​កំពុង​ជួយ​កុមារ​ដែល​គេ​សង្ស័យ​ថា​ពុល​អាហារ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ល្ងាច​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo provided អាជ្ញាធរ និង​អ្នក​ភូមិ​កំពុង​ជួយ​កុមារ​ដែល​គេ​សង្ស័យ​ថា​ពុល​អាហារ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ល្ងាច​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo provided Photo provided មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន នៅ​ឃុំ​ឫស្សីស្រុក ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី២៩ ដល់​ថ្ងៃទី១ តុលា គឺ​មាន​ពលរដ្ឋ​ជាង ៥០នាក់ (៥២) ហើយ​ដែល​ត្រូវ​បាន​បញ្ជូន ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក។ បញ្ហា​នេះ កើត​ឡើង​ក្រោយ​ពេល​ពួកគាត់​ ទទួល​ទាន​នំប៉័ង​ដាក់​សាច់​ប៉ាតេ ​ដែល​លក់​នៅ​ក្បែរ​របង​សាលា​វិទ្យាល័យ ហេង សំរិន ឫស្សីស្រុក។ មន្ត្រី​អាជ្ញាធរ​ឃុំ​ឫស្សីស្រុក ស្នើ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ចំពោះ​ការ​ទទួល​ទាន​ចំណី​អាហារ​ដែល​លក់​នៅ​តាម​ទីផ្សារ និង​ស្នើ​ឱ្យ​អ្នក​លក់​ដូរ​ចំណី អាហារ​នៅ​តាម​ទីផ្សារ​ទាំងអស់​ប្រុង​ប្រយ័ត្ន ព្រមទាំង​ធ្វើ​ឡើង​ដោយ​អនាម័យ​ខ្ពស់។ លើស​ពី​នេះ ពួកគេ​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្ហាញ​ពី​មូល​ហេតុ​ពិតប្រាកដ​នៃ​ការ​ពុល​នេះ ព្រមទាំង​ណែនាំ ពី​វិធី​បង្ការ​ជៀសវាង បណ្ដាល​ឱ្យ​កើត​មាន​​​ឡើង​នៅ​ថ្ងៃ​ក្រោយ ពីព្រោះ​ក្រោម​ពេល​ផ្ទុះ​ការ​ពុល​នេះ​ឡើង នៅ​មិន​ទាន់​ឃើញ​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​អន្តរាគមន៍​ឡើយ។ មេឃុំ​ឫស្សីស្រុក លោក សូ សេងហ៊ាង មាន​ប្រសាសន៍​ថា ​អាការៈ​ពលរដ្ឋ​ពុល​ចំណី​មួយ​ចំនួន​​ មិន​ទាន់​បាន​​​ប្រសើរ​នៅ​ឡើយ​ទេ​ ពិសេស​ក្មេងៗ បើ​ទោះ​បី​ជា​ពួកគេ​បាន​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរ​បង្អែក​ស្រុក​មួយ​រយៈ​ក្តី ប៉ុន្តែ​មិន​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​រងគ្រោះ​ទាំង​ធ្ងន់​ទាំង​ស្រាល គឺ​មាន​ចំនួនសរុប៥២ នាក់ ហើយ​មូលហេតុ​ប្រាកដ នៅ​មិន​ទាន់​បាន​បញ្ជាក់​បាន​ទេ ប៉ុន្តែ​លោក​ដឹង​ថា មក​ពី​ពួកគាត់​បរិភោគ​នំប៉័ង ដាក់​សាច់​ប៉ាតេ ដែល​លក់​នៅ​ក្បែរ​របង​វិទ្យាល័យ ហេង សំរិន ឫស្សីស្រុក។ លោក​ឱ្យ​ដឹង​ទៀត​ថា មិន​ត្រឹម​តែ​ពលរដ្ឋ​ទេ​ដែល​ពុល សូម្បី​តែ​អ្នក​លក់​នំប៉័ង​នោះ ក៏​មាន​សមាជិក​គ្រួសារ ៣​នាក់​ពុល​ធ្ងន់ធ្ងរ​ដែរ៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ឃើញ ហេតុការណ៍​នេះ​កើតឡើង ព្រឹកមិញ​នៅ​ទីផ្សារ​នៅ​ឃុំ​ឫស្សីស្រុក​ហ្នឹង ឃើញ​បង​ប្អូន ក្រែង​រអែង​សូម្បី​ត្រី​ចិញ្ចឹម​ក៏​ពួកគាត់​លែង​ចង់​ហ៊ាន​ពិសា​ផង»។ អាការៈ​ពលរដ្ឋ​ដែល​សង្ស័យ ថា​ពុល​នំប៉័ង​សាច់​នោះ ដូចជា​ក្អួតចង្អោរ រាករូស ហើមពោះ ឈឺក្បាល និង វិលមុខ​ជាដើម។ ក្រោយ​កើត​ហេតុ លោក​ថា ពលរដ្ឋ​ចាប់​ផ្តើម​ព្រួយបារម្ភ អំពី​អាហារ និង​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សារធាតុគីមី។នៅ​ស្រុក​ស្រីសន្ធរ ករណី​ពុល​ចំណី​អាហារ​កើត​មាន​ជា​បន្តបន្ទាប់ ដូចជា​កាល​ពី​ឆ្នាំ​២០១៦ ការ​ពុល​អាហារ និង​ភេសជ្ជៈ​ប្រគេន​ព្រះសង្ឃ គង់​នៅ​វត្ត​បារាយណ៍ និង​ករណី​ពុលត្រី​កំពត​ស្លាប់​អ្នក​ភូមិ​ជា​ច្រើន​នាក់។ ទាក់ទង​បញ្ហា​ប្រឈម​ផ្នែក​ចំណី​អាហារ​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មាន​ដំណោះស្រាយ​មួយ​យ៉ាង​ងាយស្រួល​បំផុត គឺ​នាំ​គ្នា​ឈប់​ទិញ​គ្រឿង​ឧបភោគ​បរិភោគ ដែល​មាន​ផ្ទុក​ជាតិ​គីមី។ ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​សណ្ឋាគារ សុខា សៀមរាប នៅ​ខេត្ត​ សៀមរាប នៅ​ថ្ងៃ​ទី​២ តុលា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ ថា​លោក​បាន​ដឹង​អំពី​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ រឿង​អាហារ​គីមី​នេះ​អស់​ហើយ ប៉ុន្តែ ការ​ដាក់​កំហុស​មក​លើ​រដ្ឋាភិបាល​ក្នុង​រឿង​នេះ ដូច​ជា​រឿង​ហួស​ហេតុ​ពេក​ ព្រោះ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ​ជា​អ្នក​ទៅ​ទិញ​មក​ប្រើប្រាស់​ដោយ​ខ្លួន​ឯង ហេតុ​អ្វី​ក៏​មិន​មើល​ផង៖ «ដោយ​សារ​តែ​យើង​នាំ​គ្នា​សម្រុក​ទៅ​ទិញ​អាគីមី​ហ្នឹង ដូច្នេះ​គេ​ចេះ​តែ​លក់។ រួច​មក​ចោទ​រដ្ឋាភិបាល​ ថា​ទុក​ឲ្យ​អ្នក​នោះ​ផលិត​ដោយ​ដាក់​ជាតិ​គីមី​ច្រើន ឬ​មាន​ការ​នាំ​ចូល​បន្លែ​បង្កា​ដែល​មាន​គីមី​ច្រើន។ ចុះបើ​យើង​អ្នក​ទិញ កុំ​ទៅ​ទិញ​វា​មាន​ម៉េច។ ខ្ញុំ​ថា​សំណូម​ពរ​ខ្លះ​ ដូចជា​ជ្រុល​ពេក​ទេ​អ្ហ៊ៃ? ក្រែង​ទៅ​ទិញ​ខ្លួន​ឯង ស្ល​ខ្លួន​ឯង បើ​រដ្ឋាភិបាល​ស្ល​ទៅ​ចែក សឹម​បន្ទោស​រដ្ឋាភិបាល»។ ទោះ​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដាក់​បន្ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ជា​អ្នក​ទទួល​ខុសត្រូវ ក្នុង​ការ​ពិនិត្យ​ចំណី​អាហារ​ដែល​មាន​សារធាតុ​គីមី​ ដោយ​ខ្លួន​ឯង​មុន​នឹង​ទិញ​ក៏ដោយ​ លោក​មិន​បាន​ប្រាប់​អំពី ​ថា​តើ​ធ្វើ​យ៉ាង​ដូចម្ដេច​ ទើប​ពលរដ្ឋ​ដឹង​ ថា​អាហារ​ណា​មាន​ផ្ទុក​សារធាតុ​គីមី​នោះ​ទេ ដ្បិត​បន្លែ​បង្ការ និង​ត្រី​សាច់​មួយ​ចំនួន ត្រូវ​បាន​ម្ចាស់​ចម្ការ ឬ​កសិដ្ឋាន ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​មាន​សារធាតុ​គីមី ឬ​បាញ់​ថ្នាំ​គីមី ដើម្បី​ឲ្យ​បន្លែ​ស្រស់ ឬ​ទុក​បាន​យូរ​ជាដើម​ ដែល​ពល​រដ្ឋ​សាមញ្ញ​ មិន​អាច​មើល​ដឹង​បាន​ទេ ទាល់​តែ​មន្រ្តី​ជំនាញ​ខាង​កសិកម្ម ឬ ខាង​កាំ​កុង​ត្រូល​ទើ​ប​មាន​ជំនាញ និង ឧបករណ៍​បច្ចេកទេស ក្នុង​ការ​វាស់​ស្ទង់​រក​កម្រិត​ជាតិ​គីមី​ទាំងនេះ​បាន។ជាទូទៅ នៅ​ប្រទេស​ដែល​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ មុននឹង​ចំណីអាហារ​អ្វី​មួយ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ គឺ​ទាល់​តែ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ពី​អាជ្ញាធរ​រដ្ឋ ផ្នែក​ចំណី​អាហារ​ជាមុន​សិន។ ប្រជាពលរដ្ឋ តែង​តែ​ជឿ​ទុក​ចិត្ត​ លើ​មន្ត្រី​ជំនាញ ដែល​មាន​ភារកិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ​ចំណីអាហារ ដើម្បី​​ធានា​សុខុមាល​ភាព​របស់​ពលរដ្ឋ​ខ្លួន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់ថា​សម្រាប់​ពលរដ្ឋ​ការ​បញ្ឈប់​សកម្មភាពនាំ​ចូល​បន្លែ​បង្ការ អាហារ​មាន​សារជាតិ​គីមី គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល ហើយ​ពលរដ្ឋ​គ្មាន​សមត្ថកិច្ច ណាមួយ​ដើម្បី​ទៅ​បញ្ឈប់​ការ​នាំ​ចូល​បន្លែ​ត្រី​សាច់ ផ្ទុក​សារជាតិ​គីមី នៅ​តាម​ព្រំដែន​បាន​ទេ៖ «យើង​មិន​ដឹង​ថា​គាត់​ទទួល​ខុស​ត្រូវ​ឬ មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​យើង​មើល​ឃើញ​ថា​នេះ ជា​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល។ បើ​យើង​និយាយ​ឱ្យ​ចំ​ទៅ ព្រោះ​អី​ពលរដ្ឋ​មិន​​អាច​ទៅ​បញ្ឈប់​បន្លែ​ទាំងអស់​នេះ​បានទេ»។ លោក​បន្ត​ថា លោក​មិន​ដឹង​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយ មិន​បាន​គិត ឬ យ៉ាងណា​ទេ ប៉ុន្តែ​ប្រសិន​បើ​គាត់​និយាយ​ក្នុង​ទិដ្ឋភាព​នយោបាយ​បែប​នេះ បាន​ន័យ​ថា គឺ​ជា​ការ​គេចវេះ​ពី​ទំនួល​ខុសត្រូវ​ទៅវិញ​ទេ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ