ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ រិះគន់ក្រសួងមហាផ្ទៃដែលមិនចាត់ការលើហ្វេសប៊ុកសមាគមវៀតណាមប្រមាទស្ដេចខ្មែរ និងថា ហ៊ានតែជាមួយខ្មែរ បើបរទេសអោនក្បាលដាក់

អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅថ្ងៃនេះ ។ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានចេញមុខរិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ចដែលមិនអាចចាត់ការទៅលើហ្វេសប៊ុកដែលមានដាក់ឈ្មោះថា ជាស មាគមវៀតណាម ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បានចាត់ទុកទង្វើនៃការខ្លាចចំពោះសមាគម និងការអះអាងរបស់ក្រសួងមហាផ្ទៃដែលថា មិនអាចចាត់ការលើហ្វេសប៊ុករបស់សមាគមឈ្មោះវៀតណាមនេះថា ជារឿងមិន ត្រឹមត្រូវ ។ លើសពីនេះទៀត ព្រះអង្គថា ក្រសួងមហាផ្ទៃអាចចាត់ការបានតែចំពោះប្រជាពលរដ្ឋខ្មែរ គ្នាឯងដែលហ៊ានរិះគន់លើថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះ ប៉ុន្តែមិនហ៊ានប៉ះជនជាតិគេដែលប្រមាទ យ៉ាងខ្លាំងលើព្រះមហាក្សត្រខ្មែរ ដែលតំណាងអោយប្រជានុរាស្រ្តខ្មែរមួយនគរ ។ ព្រះអង្គអោយដឹងបែបនេះ ៖ « ក្រសួងមហាផ្ទៃចាប់បាន និងអាចដាក់គុកតែជនរួមជាតិខ្មែរស្នេហាជាតិទេ។ ចំពោះយួនដែលហ៊ានប្រមាថក្សត្រខ្មែរ និងរាស្រ្តខ្មែរក្រសួងមហាផ្ទៃមិនហ៊ានចាប់ទេ។បើជាតិសាសន៍ឯងលើកដៃប្រហារដោយឥតធម៌មេត្តា តែបើជាតិសាសន៍ដទៃប្រឹងអោនក្បាលដាក់ គេឱ្យគេត្របក » ។ ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងនៅលើហ្វេសប៊ុករបស់ព្រះអង្គដោយផ្ទាល់ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ ពោលគឺក្រោយពេលដែល នាយឧត្ដមសេនីយ៍ និងជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានប្រកាសថា មិន អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការតាមចាប់ខ្លួនម្ចាស់ហ្វេសប៊ុកដែលមានដាក់ឈ្មោះថា សមាគមវៀតណាមនៅកម្ពុជា ។ ទន្ទឹមជាមួយនឹងសាររិះគន់របស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងចាស់ដៃនោះ ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានចេញមុខអំពាវនាវ និងបិណ្ឌបាតដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ភ្ញាក់ខ្លួន និងក្រោកឈរធ្វើការសាមគ្គីគ្នាឡើង ដើម្បីទឹកដីរបស់កម្ពុជា ៖ « សូមញាតិញោមខ្មែរគ្រប់រូបភ្ងាក់ខ្លួនឡើង ក្រោកឈរ សាមគ្គីគ្នាឡើងដើម្បីទឹកដីយើង » ។ កាលពីថ្ងៃទី២១ តុលា ២០១៧ នេះ ផេកហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា បានសរសេរសារមានខ្លឹមសារប្រមាថព្រះមហាក្សត្រខ្មែរ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលជាជនជាតិខ្មែរ ជាច្រើនបង្ហោះសារខឹងសម្បារ ។ នៅលើហ្វេសប៊ុកព្រោងព្រាត អ្នកខ្លះបញ្ចេញមតិរិះគន់ ជេរប្រមាថ ត្រឡប់ទៅវិញ ។ ចំណែកមួយចំនួនទៀតអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការលើទំព័រហ្វេសប៊ុកនេះ ។ បើតាមសំណេរនៅលើទំព័រហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា មានខ្លឹមសារអំពាវនាវឲ្យព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី ឡាយព្រះហត្តលេខាលើសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំង៤ ឬបើកផ្លូវឲ្យមានអ្នកចុះហត្ថលេខាជំនួស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ។ ប្រសិនបើមិនដូច្នោះទេ ទំព័រហ្វេសប៊ុកនេះ ទាមទារឲ្យព្រះមហាក្សត្រខ្មែរ ចុះចេញពីរាជបល្ល័ង្គ ហើយមកនៅក្រោមឱវាទរបស់លោក ហ៊ុន សែន ដើម្បីឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ។ ទោះជាយ៉ាងណា ចំពោះការងំពាវនាវរបស់ប្រជាពលរដ្ឋខ្មែរបែបនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលទំព័រហ្វេសប៊ុកសមាគមវៀតណាមនៅកម្ពុជា សរសេរសារប្រមាថព្រះចេស្ដាព្រះមហាក្សត្រខ្មែរយ៉ាងដូច្នេះ ។ ប៉ុន្តែបើតាមការស្រាវជ្រាវកន្លងមករបស់ក្រសួងមហាផ្ទៃ សមាគមនេះ គ្មានបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃទេ ។ ហើយម្ចាស់ទំព័រនេះ ក៏មិនរស់នៅស្រុកខ្មែរដែរ។ ដូច្នេះវាហួសពីសមត្ថកិច្ចរបស់ក្រសួង ក្នុងការចាត់វិធានការ ។ ប៉ុន្តែលោក ខៀវ សុភ័គ អះអាងប្រាប់អ្នកសារព័ត៌មានថា ក្រសួងមានការប្ដេជ្ញាចិត្តខ្ពស់ណាស់ក្នុងការចាត់ការចំពោះរាល់ការជេរប្រមាថព្រះមហាក្សត្រខ្មែរ ។ កាលពីខែមីនាដើមឆ្នាំ២០១៧ ផេកហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា ជារឿយៗ តែងតែបង្ហោះសារដែលមានខ្លឹមសារជេរប្រមាថព្រះមហាក្សត្រខ្មែរ និងលើកតម្កើកគណបក្សប្រជាជនកម្ពុជា។ កាលណោះ សមាគមសហព័ន្ធខ្មែរវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ច្រានចោល ការប្រើប្រាស់ឈ្មោះ សមាគមវៀតណាមនៅកម្ពុជា វាយប្រហារប្រមាថ ទៅលើព្រះមហាក្សត្រកម្ពុជា ។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមីនានេះ សមាគមសហព័ន្ធវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា បានបដិសេធថា ទំព័រហ្វេសប៊ុកនោះ មិនមែនជារបស់ខ្លួនឡើយ ដោយថា សមាគមនេះមិនដែលបង្កើតទំព័រហ្វេសប៊ុកណាមួយឡើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ