ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានចាត់ការអ្នករត់ការឡើងដំណែងដោយខុសនីតិវិធី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើការព្រមានកុំឲ្យមានការរត់ការឡើងដំណែងតួនាទីដោយខុសនីតិវិធីបែបបទ ដែលផ្ទុយទៅនឹងច្បាប់ បន្ទាប់ពីករណីនេះធ្លាប់មានការកើតឡើងកន្លងមកហើយ។ នេះបើយោងតាមការចុះផ្សាយដោយវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃទី១៩ តុលា នេះ ។ វេបសាយនេះបញ្ជាក់ថា លោក ស ខេង ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ២០១៨-២០២៣ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួង ។ នៅក្នុងពិធីខាងលើនេះ លោក ស ខេង បានបញ្ជាក់ថា ករណីសុំឡើងមុខតំណែងនេះ គឺត្រូវឆ្លងកាត់តាមបែបបទរដ្ឋបាលត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដោយដាក់សំណើមកផ្ទាល់ ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដដែលនេះ លោក ស ខេង បានសង្កត់ធ្ងន់ថា កន្លងទៅមានករណីលេចលឺថា មានអ្នកខ្លះដើរនិយាយថា ខ្លួននឹងឡើងទៅកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ ទាំងដែលរូប លោក ផ្ទាល់មិនទាន់ដឹងអ្វីសោះ ខណៈដែលមានអ្នកសួរថា តើពិតជាមានករណីនេះមានដែរឬទេ។ យ៉ាងណាក៏ដោយចុះ លោក ស ខេង បានធ្វើការណែនាំកុំឲ្យអ្នករត់ការទទួលសំណើរអ្នកដែលចង់បានតួនេះតួនោះ ដោយមិនឆ្លងកាត់តាមបែបបទរដ្ឋបាលត្រឹមត្រូវនៅក្រសួងមហាផ្ទៃដើម្បីអោយ ស្របទៅនឹងច្បាប់ ។ លើសពីនេះទៅទៀត លោក ខេង បានធ្វើការបន្ថែមថា ករណីនេះ មានអ្នកខ្លះចង់បានតួនាទី ក៏រត់ការទៅកាន់អ្នកមានឥទ្ធិពលណាមួយនៅខាងលើ រួចហើយមកសង្កត់មកថ្នាក់ក្រោម ។ ប៉ុន្តែយ៉ាងណាលោក ស ខេង ថា នឹងមិនអនុញ្ញាតអោយមានករណីបែបនេះកើតឡើងទៀតនោះទេ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ