ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អង្គការ​អន្តរជាតិ​ចំនួន៥៥​រួមគ្នា​ស្នើ​សហប្រធាន​សន្ធិសញ្ញា​ក្រុង​ប៉ារីស​កោះ​ប្រជុំ​បន្ទាន់

From RFA Khmer អង្គការ​អន្តរជាតិ​ចំនួន ៥៥ រួមគ្នា​ស្នើ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា។ នៅ​ក្នុង​លិខិត​ចំហ ចុះ​ថ្ងៃ​ទី២៣ ខែ​តុលា​នេះ អង្គការ​ទាំង ៥៥ នោះ បាន​ទទូច​ឲ្យ​សហប្រធាន និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំងអស់ នៃ​កិច្ចព្រមព្រៀង​នេះ បំពេញ​កាតព្វកិច្ច​ដ៏​សមស្រប​មួយ​របស់​ខ្លួន គឺ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ទាំងអស់​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​នីតិរដ្ឋ និង​រំលោភ​ប្រជាធិបតេយ្យ យ៉ាង​ធ្ងន់ធ្ងរ និង​យ៉ាង​គំហុក​នៅ​កម្ពុជា។ គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ចាត់វិធានការ​រួមគ្នា ធ្វើ​យ៉ាងណា​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ នៅ​ចំណាត់​ការ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch) អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​នៅ​ស្ងៀម​ឲ្យ​សោះ ព្រោះ​អង្គការសហប្រជាជាតិ បាន​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​នៅ​ស្ងៀម មិន​ចាត់ការ​ពី​សំណាក់​សហគមន៍​អន្តរជាតិ នឹង​រឹតតែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បានដៃ​កាន់​តែ​ខ្លាំង។ នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ៊្វីល រ៉ូប៊ឺតសុន (Phil Robertson) លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស ការបំផ្លាញ​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​បំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​គំរាម​កំហែង​អង្គការ​សង្គម​ស៊ីវិល និង​ការប៉ុនប៉ង​រំលាយ​គ​ណ​បក្ស​ប្រឆាំង​ជាដើម៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ