ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖ សង្គ្រាមនឹងកើតឡើងពេញផ្ទៃប្រទេសជាមិនខាន បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ ត្រូវតែប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់សារព័ត៌មានហ្រ្វេសញ៉ូ ៖ ក្រោយពីវិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល​ ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារួចមក នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានថ្លែងខ្លាំងៗថា បើមិនកម្ចាត់ជនក្បត់ជាតិ នៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន។ លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសយ៉ាងដូច្នេះថា «បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជា ប្រាកដជានឹងស្លាប់រាប់ពាន់រាប់ម៉ឺននាក់ ដោយសារការផ្ទុះសង្គ្រាមដែលកើតចេញពីទង្វើរបស់ក្រុមក្បត់ជាតិទាំងនោះ ដូច្នេះហើយការចាត់វិធានការទាន់ពេលវេលាចំពោះអំពីក្បត់របស់ កឹម សុខា គឺជាភាពឈ្លាសវៃប្រកបដោយស្មារតីទទួលខុសត្រូវបំផុតចំពោះជាតិ និងប្រជាជន របស់សម្តេចតេជានាយករដ្ឋមន្ត្រី»។ លោករដ្ឋមន្រ្តីអះអាងច្បាស់ៗបន្តថា «ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាវិស័យទេសចរណ៍ ត្រូវការជាចាំបាច់បំផុតគឺសន្តិភាព បើគ្មានសន្តិភាពទេ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវខ្ទេចខ្ទាំ គ្មានការអភិវឌ្ឍ គ្មានភ្ញៀវមកទស្សនា កម្ពុជានោះឡើយ វិស័យទេសចរណ៍នឹងស្ថិតក្នុងសូន្យតែម្តង»។ លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកការរីកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសុខសន្តសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាបន្តថែរក្សាតម្លៃនៃសុខសន្តិភាពនេះ ឱ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត។ សូមជំរាបថា នាពេលថ្មីៗនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពីសភាពការណ៍ថ្មីៗ​ដែលបាន និងកំពុងកើតមាននៅកម្ពុជា ហើយដែលមានមជ្ឈដ្ឋាន អគតិមួយចំនួនកំពុងបំភ្លៃ បំភ័ន្ត បំប៉ោង បំផ្លើស និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងមានកំហឹងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើដល់ផែនការរៀបចំធ្វើបដិវត្តពណ៌ នៅឆ្នាំ២០១៨ ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង ក្នុងការជួយរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោក ថោង ខុន ក៏បានបកស្រាយពីឧបាយកលរបស់បក្សប្រឆាំងជូនដល់មន្ត្រីរាជការ ឱ្យបានជ្រួលជ្រាបនាពេលកន្លងមក ពិសេសគឺព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីនេះ ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ និងការដាក់ពាក្យបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ។ ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាលជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី ប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។ នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជាមួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»៕

Comments

  1. កាលណាមានការកៀប សងួត់ វានឹងមានការរេីបំរះ ខុំជាខែុរមួយ រូបដែលតាមដាននយោបាយអស់រយះ ៣០ ឆាួំ កនួងមកនេះ ខុំបានដឹង ថា សងូមខែុរ សពូថៃួ បានរលាយ ហិនហោច ដោយសារតែមេដឹកនាំ បក]កុមុយនិស CPP នេះ? គណបក] ស េ[ងួាះជាតិបាន មាន រូបរាង មកនេះ ក៏ដោយសារ មាន ការ គាំ [ទពី [បជាពលរដួជាង កនួះនរគរ? រឿង បរទេសឈួានពាន មក លេី [បទេសកមួុជា នោះ ក៏ដោយសារតៃ CPP បេីកដៃឲ] សំរាប់[គងអំណាច របស់ខួួន? បេី CPP ជាគណបក] យួន នោះ ទេីបខែុររួមឈាម គេទិះទាន នឹង[បឆាំងហេីយ ? គឺដោយសារ យួន មានមហិចួិតា មកលេប[តបាក់ទឹកដីខែុរ ដោយគុានការ ខុាដ់អៀន? ខែុរមិនអាចអត់[ទាំនឺងភាពអយុតួិធម័នេះ ទេ? យេីងអំពាវនាវ សងួមអនួរះជាតិ ឲ]ជួយខែុរ?

    ReplyDelete

Post a Comment

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ