ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ព្រះអង្គ ប៊ុត ប៊ុនតិញ ថា ព្រះមហាក្សត្រមិនចង់ឡាយព្រះហត្ថលេខាលើច្បាប់បែកចែកអាសនៈទេ តែអាចត្រូវបានគេចាប់បង្ខំប៉ុណ្ណោះ

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការលើកឡើងថា អង្គព្រះមហាក្សត្រខ្មែរ អាចកំពុងត្រូវបានគេចាប់បង្ខំព្រះអង្គ ។ តាមរយៈច្បាប់ចំនួន៤ ដែលទើបនឹងត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដែលធ្វើអោយប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សប្រឆាំងមិនពេញចិត្តនោះ ព្រះអង្គ ប៊ុត ប៊ុនតិញ ថា នេះមិនមែន ជាបំណងរបស់ព្រះអង្គពិតនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែទ្រង់អាចនឹងកំពុងស្ថិតនៅក្នុងការចាប់បង្ខំ ដើម្បីអោយទ្រង់ព្រមឡាយព្រះហត្ថលេខាតែប៉ុណ្ណោះ។ ព្រះអង្គអោយដឹងបែបនេះ ៖ « ប្រជាពលរដ្ឋខ្មែរស្ទើរតែមួយនគរ ប្រហែលជាមិនមែនជំហរគាំទ្រព្រះមហាក្សត្រប៉ុន្មានទេ ប៉ុន្តែសូមញាតិញោមមេត្តាកុំទាន់ទាន់អាល ដាក់បន្ទុក ឬជេរប្រមាទ ពីព្រោះព្រះមហាក្សត្រក៏ត្រូវបានគេចាប់ជម្រិត ឬក៏ថា ចាប់បង្ខំ » ។ ច្បាប់ទាំង៤ ដែលត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅថ្មីៗនេះ រួមមាន ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និង ច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ អ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនបានបង្ហោះសារព្រោងព្រាតនៅលគណនីហ្វេសប៊ុករបស់ពួកគេ ដោយបានបង្ហាញពីការខកបំណង ។ លើសពីនេះទៀតមានទាំងអ្នកខ្លះបានប្រើសម្ដីមិនសមរម្យ ចំពោះអង្គព្រះមហាក្សត្រទៀតផង ។ ព្រះអង្គ ប៊ុត ប៊ុនតិញ តាមរយៈវីដេអូផ្សាយបន្តផ្ទាល់ចេញពីហ្វេសប៊ុកកាលពីយប់មិញនេះ ព្រះអង្គ បានបិណ្ឌបាតថា ពលរដ្ឋពុំទាន់ដាក់បន្ទុកទៅលើទ្រុងអោយសោះ ពីព្រោះរឿងនេះអាចដោយសារ តែទ្រង់ស្ថិតនៅក្នុងការចាប់បង្ខំ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ