ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

បក្សប្រឆាំងប្រាប់បក្សប្រជាជនថា បើមិនចង់អោយប្រវត្តិសាស្រ្តកត់ត្រាទុកអំពើអាក្រក់ទេ ត្រូវពិចារណាលើច្បាប់បែកចែកអាសនៈឡើងវិញ

ក្រុមសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិបានប្រកាសមិនគាំទ្រចំពោះទង្វើរបស់សមាជិករដ្ឋាភិបាលគណបក្សប្រជាជន ចំពោះការផ្ដើមអោយមានការអនុម័តច្បាប់បែកចែកអាសនៈក្នុងសភា ។ ក្នុងលិខិតជំទាស់របស់ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែតុលា នេះ ពួកគេបានបង្ហាញការយល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលដែលកំពុងធ្វើនាពេលនេះ ប្រាកដជានឹងត្រូវប្រវត្តិសាស្រ្តកត់ត្រាទុកជាក់ជាមិនខានឡើយ ។ ពួកគេលើកឡើងថា ប្រសិនបើគណបក្សប្រជាជនមិនចង់អោយមានប្រវត្តិសាស្រ្តកត់ត្រាទុកអំពីអំពើអាក្រក់របស់ពួកគេ និងកំហុស ដ៏ធ្ងន់ធ្ងររបស់ពួកគេនាពេលនេះទេ គណបក្សកាន់អំណាចដែលដឹកនាំដោយគណបក្សប្រជាជននាពេលនេះ ត្រូវតែបញ្ឈប់ការផ្ដើមអនុម័តអោយមានច្បាប់បែកចែកអាសនៈនៅក្នុងសភានេះជាបន្ទាន់ ។ ការបញ្ចេញលិខិតរួមគ្នារបស់ក្រុមសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិនាពេលនេះ ធ្វើឡើងក្រោយពេលក្រុមសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជាកាលពីថ្ងៃទី១៦ តុលា ម្សិលមិញនេះ បានយល់ព្រមអនុម័តទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិរួចបាត់ទៅហើយ ដោយសម្លេង៦៧លើ៦៧ ។ សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ យ៉ាងណា ជុំវិញការសម្រេចរបស់សមាជិកសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជានេះ មិនត្រូវ បានសាទរពីសហគមន៍ជាតិ និងអន្តរជាតិនោះទេ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស បានព្រមានចំពោះហានិភ័យនៅកម្ពុជាដែលអាចនឹងកើតមានឡើង ប្រសិនណាបើរដ្ឋាភិបាលនៅតែបន្តសកម្មភាពដូចសព្វថ្ងៃនេះទៀត ។ តាមរយៈសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ តុលា សហរដ្ឋអាមេរិកយល់ថា ទង្វើរបស់សមាជិករដ្ឋាភិបាលកម្ពុជាកំពុងធ្វើនាពេលនេះ ជាពិសេសការធ្វើវិសោធនកម្មដែលអាចឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ជាដើមនោះ គឺអាចនឹងបង្កអោយមានផលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសដដែលនេះបានបង្ហាញក្ដីបារម្ភជាពិសេសចំពោះការអនុម័តនូវវិសោធនកម្មនៃច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ពួកគេបានបន្តថា ប្រសិនជាត្រូវបានផ្តល់សច្ចាប័ន វិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹងដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។ កន្លងមក លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសរួចហើយដែរថា ប្រសិនណាបើគណបក្សនយោបា យក្នុងរដ្ឋសភាដែលលោកមិនបានបញ្ចេញឈ្មោះ ហើយអាចជាគណបក្សសង្រ្គោះជាតិនោះ ត្រូវបា នរំលាយពិតមែន នោះ អាសនៈនៅក្នុងសភារបស់គណបក្សនោះ នឹងត្រូវចែកអោយទៅគណបក្ស នយោបាយចំនួន៥ផ្សេងទៀត ។ ប៉ុន្តែចំពោះក្រសួងការបរទេសក៏បានប្រាប់កម្ពុជាថា ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យនិងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ អាមេរិកប្រាប់កម្ពុជាបន្តថា ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។ អាមេរិកបានជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។ យ៉ាងណាក៏ដោយចុះ ចំពោះសេចក្ដីថ្លែងការណ៍របស់សមាជិកសភាគណបក្សសង្រ្គោះជាតិដែលជា គណបក្សប្រឆាំងនៅកម្ពុជាវិញនោះ នៅតែប្រកាសមិនគាំទ្រដាច់ខាត ចំពោះសកម្មភាពរបស់សមាជិ កសភាមកពីគណបក្សកាន់អំណាចនាពេលនេះ ។ ពួកគេលើកឡើងថា ទង្វើរបស់ក្រុមទាំងនេះកំពុង ធ្វើ គឺជាអំពើខុសច្បាប់ ហើយមិនអាចទទួលយកបានឡើយ។ សមាជិកសភាគណបក្សសង្រ្គោះជាតិបានចាត់ទុកការអនុម័តច្បាប់របស់គណបក្សកាន់អំណាចកាលពីម្សិលមិញនេះថា ជាការរំលោភលើឆន្ទៈដែលជាសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការធ្វើសេចក្ដីសម្រេចជ្រើសរើសតំណាងរបស់ខ្លួន តាមគោលការណ៍សេរីពហុបក្ស។ ជាងនេះទៀតពួកគេថា នេះជាការរំលោភលើច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលតំណាងរាស្រ្ត ជាតំណាងប្រជាពលរដ្ឋមានសិទ្ធិដូចមានចែងក្នុងមាត្រា ៥១ ថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃ ប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ មាត្រា៧៦ ចែងថា តំណាងរាស្រ្ត ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធី ជ្រើសរើសឆ្នោតជាសម្ងាត់ ។ និងមាត្រា៧៧ ចែងថា តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាពល រដ្ឋខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ អាណត្តិអាជ្ញា បញ្ជាទាំងឡាយត្រូវទុកជាមោឃៈ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤