ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ប្រែដ អាដាម នាយកប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ៖ ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​

ព័ត៌មាននេះចម្លងទាំងស្រុងពីវេបសាយមនោរម្យ ៖ ទង្វើចុងក្រោយពីសំណាក់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ គឺជា«រដ្ឋប្រហារត្រជាក់»មួយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះ បើតាមការអះអាង របស់លោក ប្រែដ អាដាម (Brad Adams) នាយកប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់«ធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៩៧» ម្ដងហើយនោះ លោកនឹងមិនរុញរា ក្នុងការធ្វើ«រដ្ឋប្រហារ»ជាថ្មីទៀតឡើយ ដោយហេតុថា លោក ហ៊ុន សែន ជាមេដឹកនាំ«ផ្ដាច់ការ»មួយរូប ដែលនិយម«ហិង្សា» និងខ្លាចចាញ់ឆ្នោត ក្នុងការបោះឆ្នោតជាតិ ឆ្នាំខាងមុខ។ ប៉ុន្តែ«រដ្ឋប្រហារ»លើកនេះ ជា«រដ្ឋប្រហារត្រជាក់»។ នេះ ជាការលើកឡើង របស់នាយកប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប្រែដ អាដាម (Brad Adams) នៅក្នុងកិច្ចសម្ភាសមួយ ដើម្បីពន្យល់ពីវិបត្តិនយោបាយ ដែលកំពុងកើតមាន ក្នុងប្រទេសកម្ពុជា។ វិបត្តិនយោបាយនៅកម្ពុជា បានឈានចូលដំណាក់ ដ៏ក្ដៅបំផុតមួយ និងបង្កឲ្យមានប្រតិកម្មចម្រុះ មកពីប្រទេសធំៗនៅជុំវិញផែនដី និងពីសំណាក់ស្ថាប័នអន្តរជាតិជាច្រើន បន្ទាប់ពីការឃាត់ខ្លួន លោក កឹម សុខា ប្រធានគណបក្ស - បណ្ដឹងដើម្បីរំលាយគណបក្ស និងការត្រៀមយកអាសនៈទាំងអស់ (ទាំងថ្នាក់ជាតិក្នុងរដ្ឋសភា ទាំងថ្នាក់មូលដ្ឋាន​ក្នុងឃុំសង្កាត់) របស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សផ្សេង។ ជំហានឈានទៅរំលាយគណបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលយកច្បាប់មួយ ស្ដីពីគណបក្សនយោបាយ មកអនុវត្តន៍ បន្ទាប់ពីច្បាប់នេះ បានរងការធ្វើវិសោធនកម្ម ម្ដងជាពីរដង នៅដើមឆ្នាំ២០១៧កន្លងទៅនេះ ដោយរដ្ឋសភា​មួយ ដែលមានការចូលរួមប្រជុំ តែសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា។ ហើយរដ្ឋសភាដដែលនេះ ក៏បានប្រជុំពិភាក្សាកាលពីសប្ដាហ៍មុន ដើម្បីឈានទៅសម្រេច ការធ្វើវិសោធនកម្មច្បាប់ ជាច្រើនទៀត ដែលតម្រូវឲ្យធ្វើ«ជាបន្ទាន់ និងជាការប្រញាប់» នឹងអាលបែងចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សដទៃ ទាំងគ្មានការគាំទ្រ (ឬមានការ​គាំទ្រ​តិចតួច) ពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត។ តាមរយៈ​កិច្ចសម្ភាស ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) លោក ប្រែដ អាដាម បានហៅការបង្កើត និងអនុវត្តន៍ច្បាប់ខាងលើ ដើម្បីឈានទៅរំលាយគណបក្សប្រឆាំងនេះ គ្រាន់តែជាការចង់បាន របស់លោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ។ លោកថា៖ «គាត់(លោក ហ៊ុន សែន) ​ធ្វើ​រដ្ឋប្រហារ​ត្រជាក់ ​ដោយ​មិន​មាន​ហិង្សា​អ្វី​ទេ ​ប៉ុន្តែ​គាត់​ប្រើប្រាស់​ការ​គំរាមកំហែង ​ដដែល​ ប្រើប្រាស់​កម្លាំង​ប៉ូលិស ​និង​អំណាច​រដ្ឋ​ ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង»។ នាយកប្រចាំតំបន់អាស៊ី នៃអង្គការអន្តរជាតិ ដ៏មានទីស្នាក់ការកណ្ដាល នៅទីក្រុងញ៉ូយក (អាមេរិក) បានពន្យល់ពាក្យ«ត្រជាក់» នៅទីនេះ ថាមានន័យស្មើនឹង«ការធ្វើរដ្ឋប្រហារ ដោយស្ងប់ស្ងាត់» ដែលពិភពលោកមិនសូវចាប់អារម្មណ៍ខ្លាំង ដូចកាលរដ្ឋប្រហារ ក្នុងខែកក្កដា ឆ្នាំ១៩៩៧ ដែលពេលនោះ មានការផ្ទុះអាវុធខ្លាំងក្លា កណ្ដាលរាជធានីភ្នំពេញ រវាងកងទ័ពស្និតនឹងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងកងទ័ពស្និតនឹងលោក ហ៊ុន សែន។ លោកថា៖ «លោក ​ហ៊ុន សែន​ បាន​ធ្វើ​រដ្ឋប្រហារ​ក្តៅ​ នៅ​ឆ្នាំ​១៩៩៧។ នៅ​ពេលនោះ​ ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​គ្រាប់​រ៉ុកែត​បាន​ធ្លាក់ ​នៅ​ជិត​ផ្ទះ​របស់​ខ្ញុំ។ ​មាន​មនុស្ស​ស្លាប់​ច្រើន​ណាស់ ​ហើយ​មាន​ព័ត៌មាន​លើ​ទំព័រ​មុខ ​(នៃសារព័ត៌មាន) នៅ​ពាសពេញ​ពិភពលោក។ ព្រឹត្តិការណ៍​នោះ ​ជា​ព័ត៌មាន​សំខាន់​ ក្នុង​ការផ្សាយ​របស់​ទូរទស្សន៍ ​ស៊ី​អឹនអឹន (CNN) ​និង​ប៊ីប៊ីស៊ី (BBC)។ ឥឡូវនេះ​ គាត់​ធ្វើ​រដ្ឋប្រហារ​ត្រជាក់​ (...) ​ជា​ទិដ្ឋភាព​ខុស​គ្នា។ ​ដូច្នេះ​ហើយ ​បាន​ជា​គេ​មិនសូវ​ចាប់​អារម្មណ៍​ដូចមុន។»។ សម្រាប់លោក ប្រែដ​ អាដាម ការធ្វើរដ្ឋប្រហារ ទោះជាស្ថិតក្នុងរូបភាព«ក្ដៅ» ឬ«ត្រជាក់»ក៏ដោយ តែ«វាជាអ្វី​ដែល​លោក​ ហ៊ុន សែន​ អាច​រក្សា​អំណាច​បាន» យូរអង្វែងទៅមុខទៀត។ ជាពិសេស លោក អាដាម បានជឿជាក់ថា នៅក្រោយ«ការធ្វើរដ្ឋប្រហារត្រជាក់»នេះ អ្វីៗក៏មានដំណើរការ«មិនខុស» ពីអ្វីៗ ដែលបានកើតក្រោយ​ការធ្វើរដ្ឋប្រហារក្ដៅ កាលពីម្ភៃឆ្នាំមុននោះដែរ។ លោក ប្រែដ អាដាម បានបញ្ជាក់ដូច្នេះ៖ «ខ្ញុំ​មិន​គិត​ថា ​អ្វីៗ​នឹងមាន​ដំណើរ​ការ​ល្អ​ទេ ​ដរាប​ណា​លោក ​ហ៊ុន សែន ​នៅ​កាន់​អំណាច​ ពីព្រោះ​គាត់​បាន​បង្ហាញ ​ឱ្យ​គេ​ដឹង​ថា ​គាត់​គឺ​ជា​ជន​ផ្តាច់ការ ​ដែល​និយម​ហិង្សា។ ប្រទេស​មួយ​មិន​អាច​ជោគជ័យ​បាន​ទេ ​បើ​មាន​មេដឹកនាំ​ផ្តាច់​ការ​ដែល​និយម​ហិង្សា ​នៅ​កាន់​អំណាច។»៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ