ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

កម្ពុជាគ្រោងខ្ចីលុយជាង១ពាន់លានដុល្លារ ខណៈបំណុលបច្ចុប្បន្នមានជាង៦ពាន់លាន

From VOD Website រដ្ឋាភិបាល​កម្ពុជា​ គ្រោង​ខ្ចីថវិកាប្រមាណ​ ១,៤ពាន់​លាន​ដុល្លារ​បន្ថែម ពីម្ចាស់ជំនួយនិងប្រទេសជាដៃគូអភវិឌ្ឍន៍ ដើម្បីបង្គ្រប់ទិសដៅថវិកាជាតិសម្រាប់ឆ្នាំ២០១៨ ដែលនឹងធ្វើបំណុលសាធារណៈរបស់កម្ពុជា នឹងកើនដល់ ៧,៦ពាន់លានដុល្លារ ខណៈបច្ចុប្បន្នមានត្រឹម ៦,២ពាន់លានដុល្លារ។ កម្រិត​បំណុល ​ជិត​៨​ពាន់​លាន​ដុល្លារ​នេះ បើ​ធៀប​ទៅ​នឹងប្រជា​ជន​កម្ពុជា​ជាង ​១៥លាន​នាក់​នោះ​ មាន​ន័យ​ថា ​ពល​រដ្ឋ​កម្ពុជា​ម្នាក់​ ជំពាក់​បំណុល​បរទេស​ កើនដល់​ជាង៥០០ដុល្លារ​អាមេរិក ខណៈ​ប្រាក់​ចំណូល​ប្រចាំ​​ឆ្នាំ​ សម្រាប់​ពល​រដ្ឋ​កម្ពុជាម្នាក់​ៗ ​ប្រមាណ​ជា​១ពាន់​ដុល្លារ ​ប៉ុណ្ណោះ។ ក្នុង​ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី «សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៨» ចេញផ្សាយកាលពី​ថ្ងៃទី២៧តុលា ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានឲ្យ​ដឹង​ថា រដ្ឋាភិបាល​គ្រោង​ចំណាយថវិកាជាតិ សម្រាប់​ឆ្នាំ​២០១៨​ មាន​ចំនួន ២៤​ ៣៧៥ ១០២​លានរៀល ឬ​ត្រូវ​នឹងជិត៦ពាន់លានដុល្លារ ដែល​នឹង​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​ថ្មី កើនឡើង ១៥,២ ភាគរយ បើធៀបនឹង​ឆ្នាំ២០១៧​នេះ។ ក្នុងនោះ រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច មាន​គំរោង​ខ្ចី​បរទេស​បន្ថែម​ នូវ​ទឹក​ប្រាក់​ប្រមាណ ១ពាន់លាន​អេស​ដេអ៊ែ ឬ ១,៤ពាន់​លាន​ដុល្លារ។ ក្រសួង​សេដ្ឋកិច្ច​ បាន​បញ្ជាក់​ក្នុង​សេចក្តីព្រាង​របស់​ខ្លួន​នោះ​ថា ពិដាន​បំណុល ​ដែល​បាន​ខ្ចី​នេះ គឺ​មិន​ប៉ះពាល់​ដល់​ស្ថានភាព​បំណុលសាធារណៈរបស់​កម្ពុជានោះ​ទេ ដោយ​សារ​កម្រិត​ស្ថានភាព​បំណុល​ទាំង​នោះ​នៅ​តែ​មាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប​ក្នុង​រយៈពេល​មធ្យម​ដដែល។ បើតាមខ្លឹមសារឯកសារដដែល រដ្ឋាភិបាល នឹងខ្លីលុយពីស្ថាប័នដៃគូអភិវឌ្ឍន៍និងប្រទេសធំៗចំនួន៧ រួមមាន ធនាគារពិភពលោក ធានាគារអភិវឌ្ឍន៍អាស៊ី ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង បារាំ និងប្រទេសឥណ្ឌា ខណៈចិន នៅតែជាប្រទេសនាំមុខ ខាងផ្តល់កំចីហិរញ្ញវត្ថុដល់កម្ពុជា។ អ្នក​នាំពាក្យ​គណៈបក្ស​សង្គ្រោះ​ជាតិ និង​ជាអនុប្រធាន​គណកម្ម​ការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុនៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថាលោក​មាន​ការ​ព្រួយ​បារម្ភចំពោះ​កំណើន​នៃ​បំណុល​កម្ពុជា​ជំពាក់​បរទេស​ដែល​ចេះ​តែ​កើន​ឡើង​នេះ។ លោក​បន្ថែម​ថា ចំពោះ​ថវិការ​ជាតិ​ដែល​ចំណាយ​ជារៀង​រាល់​ឆ្នាំ​គឺ​មាន​ចំនួន​ច្រើន​តែ​លទ្ធផល​ដែល​កើត​ចេញ​ពី​ថវិការ​នោះ​គឺ​មិន​សមាមាត្រ​ទៅ​នឹង​ថវិការ​ទាំង​នោះ​ទេ។ លោកថា៖ «កំណើនសេដ្ឋកិច្ច​កន្លង​ទៅប្រហាក់​ប្រហែលនឹង៧ភាគរយ គឺភាគច្រើនការកើនសេដ្ឋកិច្ចហ្នឹងគឺចេញពីការខ្ចីលុយគេទេ។…ហើយលទ្ធភាពនៃការសងគឺកាន់តែលំបាក ព្រោះថវិកានោះ ឡើងកាន់តែច្រើន ហើយយើងចាប់សងគេបណ្តើរហើយ តាមខ្ញុំដឹង។ គ្រាន់តែការប្រាក់ជាង ២០០លានក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»។ លោកថា ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់ពង្រឹងឡើង​វិញ​នូវ​ការ​ពិនិត្យ​ និង​តាម​ដាន​ពី​ថវិកា​ជាតិ​ឲ្យ​កាន់​តែ​តឹង​រឹង ជាពិសេស​ត្រូវ​ពិនិត្យ​មើល​ពី​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិខុសពី​ទិស​ដៅ។ លោក​ថា៖ « រដ្ឋសភា ថវិកា​ជាតិ​ឆ្នាំ​ក្រោយ​ហ្នឹង​ទ្វេរ​មួយ​ជាពីរហើយ មិន​ដឹង​ពង្រីក​ជា​ពីរ​ធ្វើ​អី​ទេ យើង​បាន​ស្នើ​ធ្វើការពង្រីក​តំណាង​រាស្ត្រ​មិន​ធ្វើ​ទេ តែ​ទៅ​ពង្រីក​ការចំណាយ​ទ្វេរ​មួយ​ជា​ពីរ​ ហើយ​គ្មាន​តម្លាភាព​ទៀត» ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា លោក ង៉ែត ជូ យល់​ថា ​បើ​ទោះ​បីបំណុល​កម្ពុជាកើន​ឡើង​ជាង​១ពាន់​លាន​បន្ថែម​ទៀត​ក៏​ដោយ ​លោក​មើល​ឃើញ​ថា ​កម្ពុជា​នៅ​តែ​អាច​ឆ្លើយ​តប​បាន តែ​លោក​ថាអ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ ​គឺ​ប្រសិទ្ធភាព​ និង​តម្លាភាព​នៃ​ថវិកា ​ដែល​បាន​ខ្ចី​ទាំង​នោះ។ លោកថា៖ «ខ្ញុំគិតថា មិនទាន់ជាបញ្ហាទេ តែរដ្ឋាភិបាលត្រូវត្រៀមខ្លួនដែរ ត្រូវត្រៀមខ្លួនរៀបចំដែរ។ រៀបចំទៅថ្ងៃអនាគត គឺកាត់បន្ថយការខ្ចីបុល ពីបរទេសព្រោះយើងជិតដល់កម្រិត ដែលខ្ញុំបានលើកឡើងគឺកម្រិត ត្រឹម៥០ភាគរយ នៃGDP អញ្ចឹងកម្រិតវាកំណត់ហើយយើងនៅតែបន្តខ្ចីទៀតវាធ្វើឲ្យសេដ្ឋកិច្ចងាយរងគ្រោះ»។ បើ​តាម​សេចក្តីព្រាង​ថវិកា​ជាតិសម្រាប់​ឆ្នាំ​២០១៨ នោះ កញ្ចប់​ថវិកា​ជាតិ ​សម្រាប់​វិស័យ​អប់រំ ត្រូវ​បាន​ស្នើ​ឡើង​ប្រហែល​នឹង ៨៣៦​លានដុល្លារ ខណៈ​ដែល​គម្រោង​ចំណាយ​សម្រាប់​ក្រ​សួង​​សាធារណការ​ មាន​ចំនួន​​ស្មើនឹងជាង ៦០១លានដុល្លារ ហើយ​ក្រសួង ​ដែល​ស្រូប​យក​កញ្ចប់​ថវិកា​ជាតិ​ច្រើន​លំដាប់​ទី​៤ គឺ​ក្រសួង​ការពារ​ជាតិ ដែល​ត្រូវ​បាន​ស្នើ​នូវ​ថវិកា​ចំនួន​ស្មើនឹងជាង ៥៣៤លានដុល្លារ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ