ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ពលរដ្ឋ​​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

នៅ​ពេល​ដែល​ខួប​ទី២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​ចូល​មកដល់​នៅ​ថ្ងៃទី២៣ ខែ តុលា ខាងមុខ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ឯ​នាយ​សមុទ្រ មាន​ដូចជា​នៅ​ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា និង​អាមេរិក​ជាដើម កំពុង​រៀបចំ​ធ្វើ​មហា​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ឲ្យ​បាន​ពេញលេញ។ ផ្ដើម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា កន្លង​ទៅ​នេះ ពួកគាត់​បាន​ដាក់​ញត្តិ​រួច​ទៅ​ហើយ ទៅ​ខាង​តំណាង​ប្រទេស​ជប៉ុន។ លោក ហៃ វណ្ណា បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ថា លោក​គ្រោង​ប្រមូល​មនុស្ស​មិន​តិច​ជាង ២​ពាន់​នាក់ ដើម្បី​ធ្វើ​មហា​បាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ដែល​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ៖ «ពួក​យើង មិន​ចង់​ឲ្យ​មាន​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ដដែលៗ ពី​ប្រទេស​មហាអំណាច​នោះ​ទេ។ ពួក​យើង​ចង់​ឲ្យ​ចេញ​គាត់​ចេញ​សកម្មភាព​ផ្ទាល់​តែម្ដង។ ការ​ចេញ​សេចក្ដីថ្លែងការណ៍ មិន​ចេញ​សកម្មភាព​ដូច្នេះ នាំ​ឲ្យ​គ្មាន​តម្លៃ។ ក្នុងនាម​គាត់​ជា​ប្រទេស​ហត្ថលេខី​មួយ និង​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាង​គេ ឲ្យ​គាត់​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា នយោបាយ ដែល​កំពុង​ឡើង​កម្ដៅ​ខ្លាំង​នៅ​កម្ពុជា»។ ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ប្រទេស​កាណាដា ក៏​គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ទីក្រុង កាល់ហ្គារី (Calgary) ខេត្ត​អាល់ប៊ើតា (Alberta) នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាងមុខ​នេះ ដោយសារ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។ លោក អ៊ុង ខាត់ លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ដោយសារ​ការ​ចាប់​ចង និង​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង៖ «ដូច្នេះ​បងប្អូន​នឹង​ជួបជុំគ្នា និង​ធ្វើ​កម្មវិធី​នេះ បាតុកម្ម​ឲ្យ​គោរព​សិទ្ធិ​ប្រជាជន​ខ្មែរ និង​ធ្វើ​អ្វី​កុំ​ឲ្យ​ខុសឆ្គង​កាន់តែ​ធ្ងន់​ឡើងៗ បំផ្លាញ​ប្រទេស​យើង បំផ្លាញ​កូនចៅ​បងប្អូន​យើង មិនបាន​សុខ​ដោយសារ​សម្ដេច ហ៊ុន សែន តែម្ដង»។ លោក កន អ៊ុំ នៅ​ខាង​រដ្ឋ​តិចសាស់ (Texas) សហរដ្ឋអាមេរិក​ឯណេះ​វិញ នឹង​ប្រមូល​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ពីរ​រយ​នាក់ ដើម្បី​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា​ខាងមុខ​នេះ​ដែរ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា ភ្លាមៗ ដោយ​ឥត​លក្ខខណ្ឌ។ លោក កន អ៊ុំ អះអាង​ថា ដោយសារតែ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា និង ស្ថានការណ៍​នយោបាយ​អាប់អួ​បច្ចុប្បន្ន​នេះ ទើប​ធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន ចំនួន​តិច​នៅឡើយ។ ដូច្នេះ​លោក​ថា​មានតែ​សហរដ្ឋអាមេរិក​ទេ ដែល​អាច​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​បាន។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កាលពី ថ្លែង​ទៅកាន់​កម្មករ​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ដោយ​ចំអក​ដាក់​អ្នក​ដែល​ចង់​កោះហៅ​ប្រទេស​ហត្ថលេខី ថា​មិន​យល់​អំពី​កិច្ចព្រមព្រៀង​នេះ៖ «សន្និសីទ​អន្តរជាតិ​ប៉ារីស​ខ្មោច​យក​ស្អី​...»។ តប​ទៅ​នឹង​ការ​លើកឡើង​នេះ​លោក កន អ៊ុំ បាន​រម្លឹក​លោក ហ៊ុន សែន អំពី​មេរៀន​ប្រវត្តិសាស្ត្រ​ខ្លះ ដោយ​បញ្ជាក់​ថា បើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា មិន​រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង ម្ល៉េះ​សម​ប្រជាពលរដ្ឋ​ខ្មែរ ច្បាស់​ជា​រស់នៅ​សុខដុមរមនា ជាមួយគ្នា ដោយ​មិន​ដូច​សព្វថ្ងៃ​នេះ​ឡើយ៖ «ខ្ញុំ​សូម​ជម្រាប​ទៅ​លោក ហ៊ុន សែន វិញ...»។ ចំណែក​ឯ​តំណាង​គណៈកម្មាធិការ ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រចាំ​ប្រទេស​កាណាដា លោក សេង សុភ័ណ បាន​ផ្ដើម​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះថា Change.org ដើម្បី​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន ១​លាន​គាំទ្រ​ញត្តិ ស្នើ​ដល់​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​ជាបន្ទាន់។ ញត្តិ​នេះ​បញ្ជាក់ ថា អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ប្រទេស មិន​អាច​ព្រងើយកន្តើយ ចំពោះ​ដំណើរ​ដើរ​ថយក្រោយ នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​កំពុង​កើតមាន​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ទេ ជាពិសេស​បំណង​របស់​គណបក្ស​កាន់អំណាច ដែល​ប្រាថ្នា​ចង់​រំលាយ និង​ដកហូត​អាសនៈ​សភា របស់​គណបក្ស មុន​ថ្ងៃ​បោះឆ្នោត​ឈាន​ចូល​មក​ដល់៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងទាំងស្រុងចេញពីវេបសាយរបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ