តុលាការកំពូលកំពុងតែរងចាំការដាក់ឯកសារឆ្លើយតបពីគណបក្សសង្រ្គោះជាតិ ចំពោះពាក្យបណ្ដឹងដែលប្ដឹងសុំរំលាយគណបក្សនេះពីក្រសួងមហាផ្ទៃ ខណៈគណបក្សសង្រ្គោះជាតិមិនព្រមទទួលយក លិខិតរបស់តុលាការកន្លងមក ។
នៅថ្ងៃទី២២ ខែតុលា នេះ អ្នកនាំពាក្យតុលាការកំពូលបានអះអាងប្រាប់អ្នកសារព័ត៌មានថា កំពុងរង ចាំការដាក់ឯកសារពីខាងគណបក្សសង្រ្គោះជាតិនៅឡើយ ខណៈដែលការជូនដំណឹងរបស់តុលាការក៏ធ្វើឡើងអស់មួយរយៈកន្លងទៅហើយ ។ ប៉ុន្តែយ៉ាងណាគណបក្សសង្រ្គោះជាតិនៅតែប្រកាន់ជំហរមិនព្រមដាក់លិខិតឆ្លើយតបទៅនឹងបណ្ដឹងនេះឡើយ ។
លោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារបានបដិសេធមិនតតាំងរឿងដំណើរការនីតិវិធីរបស់តុលាការតាមការដាក់ពាក្យប្ដឹងពីក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ។ នេះបើយោងតាមមេធាវីរបស់លោក កឹម សុខា គឺលោក សុំ សុគង់ អោយដឹងកាលពីប៉ុន្មានថ្ងៃមុននេះ ។

បើតាមលោក សុខ គង់ បានបញ្ជាក់ប្រាប់អោយដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះ ជាតិបានបដិសេធលើរឿងនេះ មិនអនុញ្ញាតអោយមន្រ្តីរបស់លោកណាម្នាក់ដាក់លិខិតតតាំងទៅ តុលាការដើម្បីឆ្លើយតបរឿងបណ្ដឹងរំលាយគណបក្សសង្រ្គោះជាតិពីក្រសួងមហាផ្ទៃនោះទេ ក្រោយ ពេលដែលលោកខ្លួនឯងបានទទួលពីដំណឹងនេះពីពួកលោក ក្រោមហេតុផលថា រឿងនេះគឺជារឿង នយោបាយ ។
តុលាការកំពូលកាលពីថ្ងៃទី៩ តុលា បានចេញដីការស្នើសុំទៅប្រធានគណបក្សសង្រ្គោះជាតិថា អោយត្រៀមឯកសារដើម្បីដាក់ឆ្លើយតបទៅនឹងបណ្ដឹងស្នើសុំរំលាយគណបក្សនេះ ។
ក្នុងដីការបង្គាប់របស់តុលាការទៅគណបក្សសង្រ្គោះជាតិ ចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូលលោកស្រី សែម សក្ដិកូឡា បានចេញដីកាបង្គាប់ទៅប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលដីការនេះ ។

ការចាប់ផ្ដើមពិនិត្យរបស់តុលាការនាពេលនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមានការដាក់ពាក្យប្ដឹងពីមេធាវីមកពីក្រសួងមហាផ្ទៃចំនួន៥រូប ដែលមានការស្នើឡើងដោយប្រធានគណបក្សនយោបាយក្រៅរដ្ឋសភាចំនួនពីរ មានគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ ។
គណបក្សនយោបាយទាំងពីរនេះ បញ្ជាក់ថា ការស្នើទៅក្រសួងមហាផ្ទៃ រហូតដល់ក្រសួងមហាផ្ទៃ យល់ព្រមដាក់ពាក្យប្ដឹងទៅតុលាការនេះ ក្រោមហេតុផលថា គណបក្សសង្រ្គោះជាតិដែលមានលោក កឹម សុខា ដឹកនាំនោះ បានប្រព្រឹត្តអំពើក្បត់ជាតិ ។ អត្ថបទព័ត៌មាននេះ យើងខ្ញុំបានចម្លងចេញទាំងស្រុង ពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅថ្ងៃទី២២ ខែតុលា នេះ ។


ប៉ុន្តែយ៉ាងណាក៏ដោយ លោក គី វណ្ណារ៉េត មន្ត្រីបញ្ជូនដីការបស់តុលាការកំពូល ដែលជាអ្នកយកដីកានេះ ទៅដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីកន្លងទៅនោះ បានលើកឡើងនៅក្នុងកំណត់ហេតុរបស់ខ្លួនថា មន្ត្រីផ្នែករដ្ឋបាលរបស់គណបក្សសង្គ្រោះជាតិ បានបដិសេធមិនទទួលដីកានេះឡើយ។ តែមន្ត្រីតុលាការរូបនេះ បានសម្រេចបិទដីកានោះនៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ៕
ចំណែកឯមន្រ្តីគណបក្សសង្រ្គោះជាតិ លោក ម៉ៅ មុនីវណ្ណ វិញនោះក៏បានបញ្ជាក់ជំហរដូចគ្នាជាមួ យនឹងលោក កឹម សុខា ដែរនៅថ្ងៃអាទិត្យនេះ នោះគឺការមិនព្រមដាក់ឯកសារឆ្លើយតបទៅនឹងបណ្ដឹងរំលាយគណ បក្សជាដាច់ខាត ៕ អត្ថបទព័ត៌មាននេះ យើងខ្ញុំបានចម្លងចេញទាំងស្រុង ពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅថ្ងៃទី២២ ខែតុលា នេះ ។
Comments
Post a Comment