ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក​​អូបាម៉ា បង្ហាញ​​មុខ​​សាជា​​ថ្មី លើ​​ឆាក​​នយោបាយ​ និង​បាន​​រិះគន់​លោកត្រាំ​ដោយ​ប្រយោល

លោក​បារ៉ាក់​ អូបាម៉ា ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​មុខ​សា​ជា​ថ្មី ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ​១៩​តុលា ​នៅ​លើ​ឆាក​នយោបាយ ​ដោយ​លោក​បាន​ ធ្វើ​សន្ទរកថា​ ជួយ​ក្នុង​ប្រតិបត្តិការ​ឃោសនា​បោះឆ្នោត ​របស់​បេក្ខជន​អភិបាល​រដ្ឋ​ពីររូប ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ការ​បង្ហាញមុខ​សា​ជា​ថ្មី ​ដែល​បញ្ជាក់​ថា ​លោក​អូបាម៉ា ​នៅតែ​មាន​ប្រជាប្រិយភាព​ខ្លាំង ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក​អូបាម៉ា ​បាន​ឆ្លៀត ​និយាយ​រិះគន់​ ដោយ​មិន​បញ្ចេញ​ឈ្មោះ ​ទៅ​លើ​នយោបាយ​ដឹកនាំ ​របស់​លោក​ដូណាល់ ត្រាំ ​ទៀតផង។ លោក​បារ៉ាក់ អូបាម៉ា ​បាន​សម្រេចចិត្ត​ឡើង​លើ​វេទិកា​មីទ្ទីញ​នយោបាយ​សាជាថ្មី ​ក្រោម​សម្លេង​ហ៊ោរ​កង​រំពង​ ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​លោក​រាប់ពាន់​នាក់ ​ ដើម្បី​ផ្តល់​សន្ទុះ​ដល់​ការ​ឃោសនា​បោះឆ្នោត​ របស់​បេក្ខជន​អភិបាលរដ្ឋ ​ពីរ​រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​គឺ​លោក ​Ralph Northam ​នៅរដ្ឋ ​Virginie ​និងលោក ​Philip Murphy ​នៅ​រដ្ឋ​New Jersey។ ការ​បោះឆ្នោត​ពាក់​កណ្តាល​អណត្តិ ​ដើម្បី​ជ្រើសរើស​អភិបាលរដ្ឋ​នេះ ​នឹង​ប្រព្រឹត្តិ​ទៅ ​នៅថ្ងៃ​ទី ​៧ ​វិច្ឆិកា ​ខាងមុខ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងទាំងស្រុង ចេញពីវេបសាយរបស់វិទ្យុបារាំងអន្តរជាតិ ៖ ក្រៅ​ពីបាន​អំពាវនាវ ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត ​ឲ្យ​បាន​ច្រើន​កុះករ ​ លោក​អតីត​ប្រធានាធិបតី​ស្បែកខ្មៅ​ទីមួយ​របស់​អាមេរិក​ បាន​ឆ្លៀត​និយាយ​ជាច្រើន​ចំណុច ​ស្តីពី​របត់​នយោបាយ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន ​ ដែល​លោក​យល់​ថា​ គឺ​ជា​របត់​នយោបាយ​ វិលទៅ​រក​អតីតកាល​ដ៏​ចាស់​គំរិល។ ដោយ​មិន​បញ្ចេញ​ឈ្មោះឲ្យ​ចំៗ​នោះ ​ លោក​អូបាម៉ា ​បាន​លើក​ឡើង​ថា​ អ្នក​នយោបាយ​ខ្លះ ​ហេតុតែ​ចង់​ឈ្នះ​ឆ្នោត​ ចង់​បាន​អំណាច ​ បាន​ធ្វើការ​ឃោសនា​ប្រជាភិថុត​ ញុះញង់ ​បញ្ឆេះ​កំហឹង ​និង​បំបែក​បំបាក់​ប្រជាជាតិ។ ការ​ចង់ឈ្នះ ​ដោយ​មធ្យោបាយ​បំបែក​បំបាក់​នេះ ​ស​បង្ហាញ​ថា ​មនុស្ស​នោះ​ នឹង​មិន​អាច​ ដឹក​នាំ​ប្រទេស​ទាំងមូល​ ឲ្យ​មាន​ការ​សាមគ្គី ​បាន​នោះ​ទេ។ លោក​អូបាម៉ា ​បន្តថា ​នយោបាយ​បំបែក​បំបាក់​សង្គម ​ឲ្យ​ប្រជាជន​ស្អប់​ខ្ពើម​គ្នា​ ​ដែល​គេ​កំពុង​តែ​អនុវត្ត​បច្ចុប្បន្ន​ នេះ​ ​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ ដើរ​ថយ​ក្រោយ ​ទៅរក​អតីតកាល​មិន​ល្អ​របស់​ខ្លួន។ ពេលនេះ​ជា​សតវត្ស​ទី​២១​ មិនមែន​ជា​សតវត្ស​ទី​១៩​ទេ។ សម្តី​ខាងលើ​នេះ ​លោក​អូបាម៉ា ​បាន​សំដៅ​ដោយ​ប្រយោល ​ទៅលើ​គោល​នយោបាយ​រើសអើង​ ប្រកាន់​ពូជសាសន៍ ​និង​សាសនា​ ដែល​លោក​ដូណាល់ ត្រាំ​កំពុង​តែ​ដឹកនាំ។ គួរ​កត់​សម្គាល់​ដែរ​ថា ​ក្រោយ​បញ្ចប់​អាណត្តិ ​លោក​អូបាម៉ា ​មិន​សូវ​បង្ហាញ​មុខ​ជា​សាធារណៈ​ទេ។ លោក​ធ្លាប់​បាន​ចេញមុខ​ ប៉ុន្មាន​ដង​ប៉ុណ្ណោះ ​ដើម្បី​ធ្វើ​ប្រតិកម្ម​ រិះគន់​ទៅ​លើ​ការ​សម្រេច ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ក្នុង​ករណី​ធំ​សំខាន់ៗ ​ដូចជា ​បញ្ហា​ជន​អន្តោប្រវេសន៍​ ច្បាប់​គាំព៌ា​សុខាភិបាល ​ និង​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ​ ជាដើម។ ដោយឡែក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​នេះ​ដែរ ​ លោក ​Jeorge W.Bush ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ មួយរូប​ដែរ​ បាន​ចេញ​មុខ​មក​រិះគន់ ​ការ​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ​ ទាក់ទិន​ទៅ​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍​ និង​វិស័យ​ពាណិជ្ជកម្ម ​ថា​ជា​គោល​នយោបាយ ​ក្តៅ​ឆេវឆាវ ​និង​ពោរពេញ​ទៅ​ដោយ​ ការ​មាក់ងាយ​ជាតិ​សាសន៍​ដ៏ទៃ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤