ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ឃាតកបាញ់សម្លាប់ប្ដីប្រពន្ធ២នាក់ នៅខេត្តកំពង់ធំ

ប្ដីប្រពន្ធ២នាក់ ត្រូវឃាតកបាញ់សម្លាប់មិនញញើតដៃ កាលពីយប់មិញ ។ រហូតនឹងព្រឹកថ្ងៃសៅរ៍នេះ ឃាតកមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ខណៈសមត្ថកិច្ចសង្ស័យថា ការបាញ់ប្រហារមួយនេះផ្ដើមចេញពីរឿងគំនុំ ។ សមត្ថកិច្ចបានប្រាប់ថា ប្តីប្រពន្ធ២នាក់ ត្រូវគេបាញ់សម្លាប់កាល ពីម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចទួលស្រឡៅ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឃាតកត្រូវបានគេកំណត់អត្តសញ្ញាណមានគ្នា៤នាក់ ហើយពេលនេះសមត្ថកិច្ចកំពុងបន្តចំណាត់ការ ។ ដោយឡែកសព២ នាក់ប្តីប្រពន្ធឈ្នោះ សឿង ប្រុញ អាយុ៤១ឆ្នាំ ជាប្ដី និងឈ្មោះ លី ចាន់ធឿន អាយុ៣៨ឆ្នាំ ជាប្រពន្ធ ទីលំនៅពីមុន រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នបានផ្លាស់ប្តូរ ទីលំនៅមករស់នៅតំបន់អូសាជូ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពេលនេះ ត្រូវបានសាច់ញាតិកំពុងរៀបចំធ្វើបុណ្យ តាមប្រពៃណី ។ បើយោងទៅតាមរបាយការណ៍របស់សមត្ថកិច្ច មុនពេលកើត ហេតុជនរងគ្រោះបានបើករថយន្តម៉ាកហាឡែនឌ័រ ពណ៌កាំម៉ៃ ពាក់ស្លាកលេខកំពង់ចាម 2B-5444 ចេញពីរោចក្រកៅស៊ូក្រែប ជប៉ុន នៅចំណុចអូសាជូ ភូមិដងក្តា ឃុំក្រយា ដោយប្រពន្ធជា អ្នកបើក ហើយមានកូនប្រុសម្នាក់ អាយុ១២ឆ្នាំ និងក្មួយស្រីម្នាក់ អាយុ១៥ឆ្នាំ ធ្វើដំណើរជាមួយ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំភ្លើង ក្នុងដៃបានស្កាត់ផ្លូវនិងឃាត់រថយន្ត ពេលនោះក្រុមឃាតក ក៏ បានបាញ់មកលើជនរងគ្រោះយ៉ាងសន្ធប់បណ្តាលឲ្យប្ដីប្រពន្ធទាំង ២នាក់ស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ។ ដោយឡែកកូន និងក្មួយមិនរងរបួសនោះទេ ប៉ុន្តែត្រូវបានជនសង្ស័យគំរាម បន្ទាប់ មកពួកគេក៏បានគេចខ្លួនបាត់ ។ បើតាមប្រភពព័ត៌មាន ជំហានដំបូងគេសង្ស័យថា ជាករណីប្លន់ លុះពេលសួរនាំនិងពិនិត្យនៅកន្លែងកើតហេតុរួច ទើបសមត្ថកិច្ចសន្និដ្ឋានថា ជាករណីគំនុំ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ