ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កាសែត Cambodia Dialy បើកដំណើរការលើអនឡាញឡើងវិញ ប៉ុន្តែលោក លោក អ៊ូ វីរៈ ថា បើ ហ៊ានធ្វើនឹងប្រឈមខ្លាំង ព្រោះរដ្ឋាភិបាលមិនខ្វល់រឿងអ្វីទេ សំខាន់គឺចង់បិទ

អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ ។ កាសែត The Cambodia Daily បានប្រកាសពីបំណងរបស់ពួកគេសាជាថ្មីឡើងវិញ ដោយចង់បើកឱ្យកាសែតមួយនេះដំណើរការនៅលើប្រព័ន្ធអនឡាញ ។ ប៉ុន្តែអ្នកវិភាគថា មិនមែនជារឿងល្អទេ ប្រសិនបើកាសែតនេះចង់បន្តឡើងវិញនោះ ។ ម្ចាស់កាសែត The Cambodia Daily លោកស្រី Deborah Krisher-Steele ត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដីមកចុះផ្សាយនៅថ្ងៃនេះថា គោលបំណងសំខាន់ ២ របស់លោកស្រីគឺដើម្បីរក្សាអ្នកដែលបានធ្វើការងារអំពីព័ត៌មានឲ្យមានសុវត្ថិភាព និងរក្សាក្តីសង្ឃឹមឲ្យនៅរស់រានដែលវិជ្ជាជីវៈកាសែតមិនអាចកម្ទេចបាន ។ លោកស្រីបានបន្តថា កម្ពុជាត្រូវការកាសែតមួយនេះ ។ កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅក្រសួងព័ត៌មានបានចេញសេចក្ដីជូនដំណឹងមួយ ដោយលើកឡើងថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍មិនផ្តល់បណ្ណសារព័ត៌មានដល់អ្នកកាសែត ដែលបម្រើការងារឲ្យកាសែត The Cambodia Daily និងអាស៊ីសេរីនោះទេ មូលហេតុដោយសារអង្គភាពសារព័ត៌មានទាំងពីរនេះបានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជា ដោយឯកតោភាគី កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ កាលពីថ្ងៃទី២៤ តុលា ថ្មីៗនេះ នៅលើហ្វេសប៊ុករបស់កាសែត The Cambodia Daily បានប្រកាស ថា កាសែតមួយនេះ ថ្វីបើមិនអាចផ្សាយនៅកម្ពុជាបានដូចគ្រាមុនមែន ប៉ុន្តែនឹងដំណើរការឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ជាលក្ខខណៈអនឡាញ ឬហៅថា ជាកាសែត ឌីជីថល ។ ប៉ុន្តែលោកស្រី Krisher-Steele បានថ្លែងប្រាប់សារព័ត៌មានថា វាមិនច្បាស់នៅដំណាក់កាលនេះថា តើកាសែត ឌឹខេមបូឌាដេលី នឹងអភិវឌ្ឍរបៀបណា ហើយថាលោកស្រីគ្រាន់តែផ្តល់នូវវេទិកាសម្រាប់អ្នកដែលមិនចង់ឲ្យកាសែត ឌឹខេមបូឌាដេលី ត្រូវគេបិទ។ លោកស្រីបន្តថា៖ «ខ្ញុំគិតថាពលរដ្ឋប្រាកដជាតាមដាន និងមើល។ តើនរណាអាចបង្កើតយុទ្ធសាស្ត្រមួយបាននៅក្នុងបរិយាកាស [នយោបាយ] បែបនេះ?» ។ ឆ្លើយតបទៅនឹងគម្រោងរបស់កាសែតនេះឡើងវិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការណ៍ប្រឆាំង ប្រសិនបើហ៊ានធ្វើទាំងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះ ។ អ្នកវិភាគនយោបាយ និងជាប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ក៏មិនគាំទ្រចំពោះគម្រោង បើកដំណើរការកាសែតនេះលើអនឡាញឡើងវិញដែរ ។ លោក អ៊ូ វីរៈយល់ថា ពួកគេនឹងប្រឈមកាន់តែខ្លាំង ហើយនឹងមានផលប៉ះពាល់មួយចំនួន ប្រសិនបើហ៊ានបន្តធ្វើការងារមួយនេះឡើងវិញ ។ នៅលើបណ្ដាញសង្គម Twitter នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក អ៊ូ វីរៈ បានបញ្ជាក់ជាភាសារអងគ្លេសដែលមានន័យជាភាសារខ្មែរថា រដ្ឋាភិបាលមិនបានខ្វល់ដូចអ្វីដែលកាសែត Cambodia Daily លើកឡើងនោះទេ ។ ប៉ុន្តែកង្វល់របស់រដ្ឋាភិបាលនោះ គឺរដ្ឋាភិបាលចង់បិទតែម្ដង ។ លោក បានបន្ថែមថា បុគ្គលិករបស់ស្ថាប័ននេះនឹងមិនមានសុវត្ថិភាពឡើយ ប្រសិនណាបើកាសែតនេះ ហ៊ានបន្តដំណើរការធ្វើឡើងវិញនោះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤