ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ថា ប្រតិភូកម្ពុជាដែលទៅចូលរួមកិច្ចប្រជុំនៅសហភាពអន្តរសភា IPU គេសួរ គោ បែជាឆ្លើយក្របីទៅវិញ

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការ រិះគន់ចំពោះគណៈប្រតិភូរបស់កម្ពុជាដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំរបស់សហភាពអន្តរសភា នៅប្រទេសរុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ ។ តាមរយៈវីដេអូឃ្លីប ដែលបង្ហោះលើហ្វេសប៊ុករបស់ព្រះអង្គ នៅព្រឹកថ្ងៃទី២០ ខែតុលា នេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានលើកឡើងថា ប្រតិភូកម្ពុជាដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ មិនបានឆ្លើយឱ្យ ចំទៅនឹងសំនួររបស់ប្រធានសហភាពអន្តរសភានោះទេ ពោលគឺក្រោយពេលដែលគេសួរពីគោ គាត់បែជាទៅឆ្លើយសត្វក្របីទៅវិញ ៖ « ហើយមានក្រុមតំណាងរាស្រ្តមួយចំនួនដែលទៅចូលរួមប្រជុំជា មួយនឹងក្រុមសមាជិកសភាអន្តរជាតិ ហៅកាត់ថា IPU គេសួរគោ ទៅឆ្លើយក្របី » ។ នៅក្នុងវីដេអូដែលថតចេញពីកិច្ចប្រជុំនេះ ហើយដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងមានបង្ហោះនៅលើហ្វេសប៊ុករបស់មន្រ្តីគណបក្សសង្រ្គោះជាតិផងនោះបានបង្ហាញអោយឃើញថា ប្រធានសហភាពអន្តរសភា បានសួរទៅប្រតិភូដែលអញ្ជើញទៅចូលរួមនោះថា តើគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងនៅកម្ពុជាអាចនឹងរលាយដោយ សារការធ្វើវិសោធនកម្មច្បាប់ដោយគណបក្សកាន់អំណាចនៅកម្ពុជាថ្មីៗនេះឬ ? ហើយពិតឬមិនពិត ។ ប៉ុន្តែនៅពេលនេះ ប្រតិភូកម្ពុជាមិនបានឆ្លើយតបនោះទេ ដោយគ្រាន់តែប្រាប់ទៅប្រធានសភាវិញ គឺលោក សាបឺ ហ៊ូសេន ចូវដូរី (Saber Hossain Chowdhury) ថា គាត់មិនទាន់បានឃើញសេចក្ដី ស្នើច្បាប់វិសោធនកម្មនោះនៅឡើយទេ ។ ការថ្លែងលើកឡើងរបស់ប្រតិភូកម្ពុជានេះ ហាក់ដូចជាដើរផ្ទុយពីអ្វីដែលសមាជិករដ្ឋាភិបាលបក្សប្រ ជាជនបានធ្វើ ។ កាលពីថ្ងៃទី១៦ តុលា សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ យល់ថា អ្វីដែលប្រតិភូកម្ពុជាលើកឡើងនាពេលនេះ គឺជាការបោកប្រាស់ពល រដ្ឋខ្មែរ ហើយជាការបោកប្រាស់អន្តរជាតិដែលគេកំពុងឃ្លាំមើលកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត ។ ទោះជាយ៉ាងណាក៏ដោយចុះ សហភាពអន្តរសភា ហៅកាត់ថា IPU ដែលជាតំណាងឲ្យរដ្ឋសភាមកពី ១៧៣ប្រទេស នៅទូទាំងពិភពលោក បានអនុម័តសេចក្ដីសម្រេចថ្កោលទោសរដ្ឋាភិបាលកម្ពុជា រួចទៅហើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ