ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

កក្រើកពិភពគុណ! មហាសេដ្ឋី Jack Ma ចាប់ដៃគូជាមួយកុំកុំ និងលីលានជា សម្តែងក្បាច់គុណថៃជី ក្នុងខ្សែភាពយន្តមួយ (មានវីដេអូ)

រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បាននិងកំពុងអង្រួនពិភពអ្នកនិយមលេងបណ្តាញអុីនធឺណេត ដែលមហាសេដ្ឋីជនជាតិចិន លោកJack Ma ស្រាប់តែចាប់ដៃគូសម្តែង ជាមួយនឹងកំពូលតារាភាពយន្តល្បីៗ ដូចជា Jet Li, Sammo Hung, Donnie Yen និង Yuen Woo Ping ជាដើម។ គួរឲ្យដឹងថាលោក Jack Ma គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba ដ៏ធំមួយនៅក្នុងប្រទេសចិន ហើយលោកក៏ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះផងដែរ។ ខ្សែភាពយន្តដែលលោកត្រូវសម្តែង មានចំណងជើងថា “Gong Shou Dao” ឬ “The Art of Attack and Defense” ត្រូវបានដឹកនាំផលិតពីសំណាក់កំពូលតារាភាពយន្តដ៏ល្បីមួយរូប គឺលោក Jet Li ​ដែលត្រូវបានគេស្គាល់ច្បាស់ថា លីលានជា នោះ។ រឿង Gong Shou Da ត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីលើកកំពស់សិល្បៈក្បាច់គុណចិនបុរាណ ក៏ដូចជារំលឹកគុណដល់បុគ្គលទាំងឡាយ ដែលបានចំណាយ​ញើសឈាម ថែរក្សា និងលើកតម្កើងកំពូលក្បាច់គុណ ថៃជី និងកុងហ្វូរបស់ចិន។ សូមបញ្ជាក់ផងដែរថា សេដ្ឋី Jack Ma គឺជាអ្នកស្រឡាញ់គាំទ្រមួយរូប នៃក្បាច់គុណ​ថៃជី។ ដោយហេតុនេះ លោកតែងតែធ្វើការរំលឹកនូវគោលការណ៍ថៃជីដល់សហគ្រិនដទៃទៀត ហើយមិនតែបុណ្ណោះ លោកព្រមទាំងបានបង្កើតសាលាបង្រៀនក្បាច់មួយកន្លែង ស្ថិតនាទីក្រុងហុងចូវ ប្រទេសចិន។ ភាពយន្តរឿង Gong Shou Da នឹងត្រូវចាក់បញ្ចាំងដំបូងនាថ្ងៃទី ១១ ខែវិច្ខិកា ខាងមុខនេះ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ