ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

តោះមកមើលសាក់​លើ​ខ្លួន​របស់​ Justin Bieber ពិតជាមិនធម្មតាមែន (មានវីដីអូ)

ជាមួយ​នឹង​រូប​ថត​ធម្មតា​មួយ​ដែល​បាន​បង្ហោះ​នៅក្នុងសង្កមរបស់លោកគឺនៅក្នុង​ Instagram តារា​ចម្រៀង​ Justin Bieber បាន​បង្ហាញ​រូប​សាក់ ​ដែល​សាក់​មិន​ទាន់​រួច​រាល់​នៅ​ពេញ​ដង​ខ្លួន​របស់​លោក។ រូប​សាក់​ដ៏​ធំ​នេះ​គូស​ចាប់​ពី​ទ្រូង​ចុះ​រហូត​មក​ដល់​ពោះ​របស់​លោក។ សាក់​នោះ​ដែរ​ ប្រិយមិត្ត​នឹង​ឃើញ​មាន​រូប​ឥន្ទ្រី បក្សី​ និង​ក្បាល​ខ្មោច ជាមួយ​នឹង​រូបភាព​ដ៏​អស្ចារ្យ​ដែល​មើល​ទៅ​ដូច​ជា​រោម​សត្វ​​មាន​រាង​ដូច​ពពក​ពាស​ពេញ​ទាំង​ដង​ខ្លួន​របស់​ Justin។ អ្នក​សាក់​រូប​ដ៏​ជំនាញ​ប្រចាំ​ទី​ក្រុង​ញ៉ូវយក លោក​ Keith “Bang Bang” McCurdy ជា​អ្នក​ដែល​សាក់​រូប​ថ្មី​នេះ​ឲ្យ Justin Bieber។ ដូច​គ្នា​នឹង​ Justin ដែរ លោក​បាន​បង្ហោះ​រូប​ភាព​កំពុង​សាក់​នឹង​ការ​អរគុណ​របស់​ខ្លួន​នៅ​លើ​ Instagram។ អ្នក​ជំនាញ​រូប​នេះ​ត្រូវ​ចំណាយ​ពេល ២៦ ម៉ោង​ដើម្បី​សាក់​រូប​លើ​ខ្លួន​របស់​ Justin ហើយ​ត្រូវ​ចំណាយ​ពេល​ ៣​ថ្ងៃ​ជាប់​គ្នា​ដើម្បី​បញ្ចប់​វា​ ជាពិសេស​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ ពួក​គេ​សាក់​នៅ​ផ្ទះ​របស់ Justin តែ​ម្តង។ សូមទស្សនាវីដីអូននៅខាងក្រោមនេះ

A post shared by Justin Bieber (@justinbieber) on

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤