ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ស៊ែរជួយលើកទឹកចិត្ត! Miss Grand កម្ពុជា ស្រក់ទឹកភ្នែក កំឡុងពេលសម្ភាសន៍ ព្រោះមិនអាចនិយាយភាសាអង់គ្លេសបានល្អ ប៉ុន្តែ

ខណៈពេលដែល កញ្ញា ខ្លឹម ស្រីគា បានចេញទៅប្រកួត MISS GRAND INTERNATIONAL 2017 នៅ ប្រទេសវៀតណាម។ ដោយនៅថ្ងៃនេះ Miss Grand ទាំង១០ ប្រទេសដែលបានជាប់ក្នុងឈុត ហែលទឹក នោះបានចូលទៅវគ្គសម្ភាសន៍ ជាមួយគណកម្មការ។ ដោយឡែកកំឡុងពេលធ្វើការសម្ភាសន៍ កញ្ញា ខ្លឹម ស្រីគា Miss Grand កម្ពុជា មានការលំបាកក្នុងការឆ្លើយសំនួរ និងសន្ទនាជាភាសាអង់គ្លេស ជាហេតុធ្វើឲ្យ Miss Grand កម្ពុជា បានស្រក់ទឹកភ្នែក និងសុំទោសទៅកាន់ប្រជាជនកម្ពុជាដែលខ្លួនមិនអាចនិយាយភាសាអង់គ្លេសបានល្អ ប៉ុន្តែក៏មានការលើកទឹកចិត្តផ្ទាល់ពីសំណាក់ គណកម្មការ និង Miss Grand ប្រទេសដទៃ។ យ៉ាងណាមិញក្នុងការសម្ភាសន៍ Miss Grand កម្ពុជា បានខិតខំប្រឹងប្រែងនិយាយជាភាសាអង់គ្លេស និងភាសាខ្មែរទៅកាន់អ្នកគាំទ្រ។ គួរបញ្ជាក់ផងដែលថា កញ្ញា ខ្លឹម ស្រីគ្នា ជាយុវតីវ័យក្មេង មានវ័យ ១៨ ឆ្នាំ សិស្សថ្នាក់ទី ១១ នៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី។ សូមជួយធ្វើការលើកទឹកចិត្តដល់ Miss Grand កម្ពុជា ដែលតែងតែខិតខំអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ