ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ថ្នាំញៀនប្រភេទខ្មោច Zombieវាយលុកនៅអាមេរិកនិងបានឆ្លងដែនមកទ្វីបអឺរ៉ុប

ក្រុងភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមហេ្វសបុក ឬ ធ្វីធធឺ (Twitter) គេឃើញមានការចែករំលែកវីដេអូច្រើន អំពី ថ្នាំញៀនមួយប្រភេទដែលធ្វើឲ្យអ្នកដែលកំពុងញៀនប្រែក្លាយខ្លួន នឹង អាកប្បកិរិយាដូចជាខ្មោចឆៅ Zombie។ តាម គេហទំព័រ Rolling Stones ថ្នាំញៀននេះកំពុងជ្រៀតចូលទៅដល់ សហរដ្ឋអាមេរិក នៅរដ្ឋFlorida សហរដ្ឋអាមេរិក។ តើថ្នាំញៀននេះអាចធ្វើឲ្យមនុស្សក្លាយជាខ្មោចឆៅ Zombieមែនឬ? ថ្នាំញៀនប្រភេទនេះ គេឲ្យឈ្មោះថា Flakka។ អ្នកញៀនថ្នាំប្រភេទនេះ មានអាកប្បកិរិយា មិនដឹងខុសត្រូវ ចង់សម្លាប់មនុស្ស ស៊ីសាច់មនុស្សជាចំណី ឬ ប្រើប្រាស់អំពើហឹង្សា។ ថ្នាំញៀននេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត ហៅថា Pyrrolidinopentiophenone ឬគេអាចហៅកាត់ថា a-PVP or alpha-PVP ដោយផលិតឡើងចេញពីអំបិលមួយប្រភេទដែលគេរកឃើញនៅទស្សវត្សឆ្នាំ ១៩៦០។ ថ្នាំញៀននេះ មានឥទ្ធិពលខ្លាំងណាស់ដែលធ្វើឲ្យអ្នកញៀនឡើងកម្តៅក្នុងខ្លួនដល់ទៅ ៤០ អង្សារធ្វើឲ្យប៉ះពាល់ដល់សរីរាង្គផ្នែកខួរក្បាល និង តម្រងនោម ។នេះបើយោងតាមអ្នកជំនាញ។ ថ្នាំញៀននេះនឹងធ្វើឲ្យមនុស្សសប្បាយខុសពីធម្មតា និង មានអារម្មណ៍ផ្លូវភេទខ្ពស់។ ទោះបីជាយ៉ាងណាក៍ដោយអាជ្ញាធរ រដ្ឋហ្លររីដា បានហាមឃាត់មិនឲ្យមានការប្រើប្រាស់ថ្នាំញៀននេះនោះឡើយ។ ថ្នាំញៀននេះអាចនឹងឆ្លងចូលមកទ្វីបអ៊ឺរ៉ុបឆាប់ៗនេះ៕ អត្ថបទដោយ៖ សេរីវឌ្ឍនៈ

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤