ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិស្នើមេដឹកនាំអាស៊ានដែលចូលរួមកិច្ចប្រជុំAPECនៅវៀតណាម បង្ខំឲ្យ លោក ហ៊ុន សែន បញ្ឈប់ចេតនារំលាយបក្សសង្រ្គោះជាតិ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Right Watch ) បានស្នើឲ្យមេដឹកនាំកំពូលអាស៊ានដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំAPECនៅវៀតណាម បង្ខំអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ឈប់ការប៉ន់ប៉ងរំលាយគណបកស្សប្រឆាំង និងធ្វើការពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។ នេះបើយោងតាមសេចក្ដីសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ដែលធ្វើឡើងកាលពីថ្ងៃទី៩ វិច្ឆិកា កន្លងទៅថ្មីៗនេះ ។ អង្គការដដែលនេះបានអំពាវនាវ ទៅមេដឹកនាំអាស៊ានទាំងអស់ ដែលកំពុងចូលរួមកិច្ចប្រជុំស្ដីពី «វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ាន​» នៅប្រទេសវៀតណាម ឲ្យដាក់គំនាបលើរដ្ឋាភិបាលកម្ពុជាអោយខ្លាំង អំឡុងពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលនៃគណបក្សប្រជាជនរបស់លោកកំពុងចូលរួមនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះដែរ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤