ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កូនប្រុសច្បងរបស់លោក ហ៊ុន សែន ប្រតិកម្មអ្នកលេងហ្វេសប៊ុកដែលចោទលោកថា មានលាក់លុយនៅប្រទេសបារាំង២០០លានដុល្លារ

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានប្រតិកម្មតបទៅជា មួយនឹងអ្នកលេងហ្វេសប៊ុកដែលចោទលោកថា បានលាក់លុយទុកនៅក្នុងធនាគារមួយនៅឯប្រទេសបារាំងចំនួន២០០លានដុល្លារ ។ ប៉ុន្តែតាមសំណេរប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត ដែលធ្វើឡើងកាលពីម្សិលមិញនេះ លោកទទួ លស្គាល់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមអ្នកលេងហ្វេសប៊ុកទាំងនោះ បានចោទប្រកាន់រូបលោក និងក្រុមគ្រួសាររបស់លោកជាបន្តបន្ទាប់ ។ លើសពីការប្រតិកម្មច្រានចោលនេះ លោក ហ៊ុន ម៉ាណែត ថែមទាំងបានភ្នាល់គ្នាទៀតផង ។ កាលពីប៉ុន្មានថ្ងៃមុននេះ សកម្មជនហ្វេសប៊ុកដែលរស់នៅក្រៅប្រទេស លោក ម៉ែន ណាត បាន បញ្ចេញព័ត៌មានមួយទាក់ទងនឹងលោក ហ៊ុន ម៉ាណែត ។ ព័ត៌មាននោះគឺនិយាយពីលោក ហ៊ុន ម៉ាណែត ថា បានលាក់លុយ២០០លានដុល្លា នៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ហើយថា ហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូ។ ទាក់ទងនឹងការចោទប្រកាន់នេះ លោក ហ៊ុន ម៉ាណែត បានតបវិញថា នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡើងក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដើម្បីចំណេញនយោបាយ។ លោក ហ៊ុន ម៉ាណែត បន្តថា ក្នុងនាមជាកូនប្រុស លោកមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ប៉ុន្តែលោកចង់ដាក់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ។ លោក ហ៊ុន ម៉ាណែត បានផ្តល់រយៈពេល២សប្តាហ៍អោយលោក ម៉ែន ណាត បង្ហាញឯកសារជាភស្តុតាងដែលបញ្ជាក់ថា លោកមានលាក់លុយ២០០លានដុល្លានៅធនាគារ BNP នៅបារាំង និងថាមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលបានចោទ។ លោកបន្ថែមប្រាប់ថា ឯកសារទាំងនោះអាចស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិត។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថា លោកពិតជាមានប្រាក់និងកំពុងដេញថ្លៃអគារដូចដែលលោកចោទប្រកាន់មែន លោកថា លោកពិតជាហ៊ានប្រគល់លុយទាំងអស់ ដែលលោកចោទថា មាននោះអោយទៅលោក និងធ្វើកិច្ចសន្យាជាសាធារណៈថា នឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត ។ ប៉ុន្តែបើលោក ម៉ែន ណាត មិន ហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ លោកសុំអោយលោក ម៉ែន ណាត ធ្វើលិខិតសុំទោស ជាសាធារណៈ ធ្វើកិច្ចសន្យាជាសាធារណៈថា លោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាព អស់មួយជីវិត ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃ ឯករាជ្យ ដែលផ្សាយចេញនៅថ្ងៃនេះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤