ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ក្រុមមេធាវីលោក កឹម សុខា នឹងប្រជុំរកវិធីធ្វើឱ្យលោក កឹម សុខា មានសេរីភាពឡើងវិញ ខណៈសហគមន៍អឺរ៉ុបក៏ស្នើជាថ្មីអោយដោះលែង លោក កឹម សុខា បើមិនចង់មានបញ្ហា

ក្រុមមេធាវីរបស់លោក កឹម សុខា បានអោយដឹងថា ពួកគេមិនអស់ចិត្តជាមួយនឹងសេចក្ដីសម្រេច របស់តុលាការកំពូលកាលពីម្សិលមិញនោះទេ ដោយហេតុថា ការសម្រេចនេះ គឺមិនបានផ្ដល់យុត្តិ ធម៌ជូនកូនក្ដីរបស់គេ ។ លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៦រូបរបស់លោក កឹម សុខា បានថ្លែងលើកឡើងថា តុលាការមិនបានធ្វើសេចក្ដីសម្រេចអោយយុត្តិធម៌សម្រាប់កូនក្ដីរបស់លោកនោះទេ ។ លោកបានលើកឡើងថា តុលាការកំពូលមិនបានយកអ្វីដែលក្រុមមេធាវីរបស់លោក កឹម សុខា លើកឡើង យកទៅពិចារណាមុននឹងធ្វើសេចក្ដីសម្រេចកាត់ទោស នោះទេ ។ ហេតុដូច្នេះហើយ ទើបលោកចាត់ទុកថា នេះគឺជារឿងមិនយុត្តិធម៌ទាល់តែសោះ ៖ « តុលាការកំពូលមិនបានយកអ្វីដែលក្រុមមេធាវីបានលើកឡើង ហើយយកមកពិចារណា ហើយក៏សម្រេចអ្វីដែលមេធាវីបាន លើកឡើងទេ » ។ លោក សំ សុគង់ ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយនឹងអ្នកសារព័ត៌មានមុខតុលាការសាលាកំពូលកាលពីម្សិលមិញនេះ ក្រោយពេលដែលតុលាការសាលាកំពូលបានសម្រេចកាត់ក្ដីតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញជាបានការដដែលទាំងគ្មានវត្តមានរបស់លោក កឹម សុខា នៅក្នុងបន្ទប់សវនាការ។ ប៉ុន្តែលោក សំ សុគង់ ថ្លែងអះអាងថា នេះជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់កូនក្ដីរបស់លោក ។ លោកបានអោយដឹងថា ក្រុមមេធាវីនឹងបន្តធ្វើការពិភាក្សាគ្នាជាថ្មី ស្វែងរកវិធីសាស្រ្តណាដែលអាចជួយអោយលោក កឹម សុខា មានសេរីភាពឡើងវិញ ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។ លោក កឹម សុខា ត្រូវបាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ កាលពីម្សិលមិញនេះ គណៈប្រតិភូសភាអឺរ៉ុប បានព្រមានរដ្ឋាភិបាលកម្ពុជាជាថ្មីម្ដងទៀតថា អឺរ៉ុបអាចនឹងចាត់វិធានការ ជុំវិញជំនួយផ្នែកអភិវឌ្ឍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ គណៈប្រតិភូរបស់សភាអឺរ៉ុប ស្ដីអំពីកិច្ចការអាស៊ាន បានរម្លឹករដ្ឋាភិបាលកម្ពុជា ឲ្យចងចាំថា សហភាពអឺរ៉ុប គឺជាអ្នកចូលរួម សម្រេចលើបញ្ហាថវិកា និងពាណិជ្ជកម្ម។ ដូច្នេះ ស្ថានភាពធ្ងន់ធ្ងរ នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នឹងប៉ះពាល់ ដល់ការសម្រេច លើកម្មវិធីផ្ដល់ជំនួយអភិវឌ្ឍ និងការអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា។ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់សភាអឺរ៉ុប កាលថ្ងៃទី៣១ ខែតុលា លោក វែនើរ ឡានហ្គែន ប្រធានគណៈប្រតិភូរបស់សភាអឺរ៉ុប ស្ដីអំពីកិច្ចការអាស៊ាន បានលើកឡើងក្នុងលិខិតនោះថា សហភាពអឺរ៉ុបអំពាវឲ្យរដ្ឋាភិបាល ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បញ្ឈប់ដំណើរប៉ុនប៉ងរម្លាយគណបក្សប្រឆាំងនេះ និងផ្ដល់សេរីភាពឡើងវិញ ដល់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល។ សូមបញ្ជាក់ថា មិនមែនត្រឹមតែសហគមន៍អឺរ៉ុបនោះទេ ដែលស្នើម្ដងជាពីរដងលើបញ្ហានេះ កន្លងមកថ្មីៗនេះ សហភាពអន្តរសភាដែលតំណាងអោយប្រទេស១៧៣ នៅលើពិភពលោកបានអនុម័តញត្តិ មួយថ្កោលទោសលើរដ្ឋាភិបាលកម្ពុជាជុំវិញស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ។ ចំណែកឯតំណាងរាស្រ្តអាមេរិកវិញនោះ ក៏បានព្រមានដាក់មន្រ្តីរដ្ឋាភិបាលចូលទៅក្នុងបញ្ជីខ្មៅថែមទៀត ដោយហាម មិនអោយចូលប្រទេសនេះ ប្រសិនបើមិនព្រមដោះលែងលោក កឹម សុខា ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ