ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ប្រាប់សមាជិកបក្សប្រឆាំងថា ប្រយ័ត្នចាញ់បោកលោក ហ៊ុន សែន រឿងអំពាវនាវអោយចុះចូលបក្សប្រជាជនមុនពេលរំលាយបក្សសង្រ្គោះជាតិ

Source from VIM Radio ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការផ្ដាំផ្ញើទៅសមាជិករបស់គណបក្សប្រឆាំងថា ប្រយ័ត្នចាញ់បោកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿង អំពាវនាវអោយចុះចូលគណបក្សប្រជាជនកម្ពុជា មុនពេលដែលគណបក្សសង្រ្គោះជាតិនឹងត្រូវបានគេរំលាយចោល ។ ព្រះអង្គ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ហាក់មិនមានជំនឿជឿជាក់លើអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីព្រឹកមិញនេះទេ ។ ព្រះអង្គមិនជឿថា គណបក្សប្រជាជនអាចហ៊ានរំលាយគណបក្សសង្រ្គោះជាតិដូចការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ។ លើសពីនេះទៀត ព្រះអង្គ ប៊ុត ប៊ុនតិញ បានចាត់ទុកការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា គ្មានមូលដ្ឋានច្បាស់លាស់៖ « សូមញាតញោមក្រុមប្រឹក្សាឃុំសង្កាត់មេត្តាកុំចាញ់បោកនឹងការឃោសនាបោកបញ្ឆោតឃោសនាគ្មាន មូលដ្ឋានច្បាប់ និងគ្មានលក្ខន្តិកៈនយោបាយច្បាស់លាស់នេះ មេត្តាកុំជឿតាម » ។ ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈការផ្សាយបន្តផ្ទាល់ ចេញពីគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គដោយផ្ទាល់នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ នៅខណៈដែលព្រះអង្គកំពុងមានព្រះវត្តមានគង់នៅលើទឹកដីនៃសហរដ្ឋអាមេរិកនៅឡើយ ។ ព្រះថេរដីការលើកឡើងនេះ ធ្វើឡើង ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពាវនាវ ជាថ្មីអោយសមាជិករបស់គណបក្សប្រឆាំងចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា ប្រសិនបើអ្នកទាំងនោះចង់រក្សាតំណែងអោយនៅជាធម្មតា ។ តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់លោក ដែលផ្សាយចេញនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា តាមរយៈការអំពាវនាវរបស់លោកជាថ្មីម្ដងនេះ អ្នកគាំទ្រ និងសមាជិករបស់គណបក្សប្រឆាំងនឹងចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារនិងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលនណាដែល គណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយមែន ។ ជាងនេះទៀត នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល និងមិនមានបក្សណាទទួលយក។ លោក ហ៊ុន សែន បន្តថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ ហើយអាសនៈទាំងអស់នឹងត្រូវបានបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះហើយគណបក្សប្រជាជននឹងប្រមូលយកអាសនៈទាំងនោះ ។ ប៉ុន្តែបើតាមព្រះអង្គ ប៊ុត ប៊ុនតិញ វិញ ព្រះអង្គថា មិនអាចទៅរួចនោះទេ និងផ្ដាំផ្ញើអ្នកគាំទ្រគណបក្ស ប្រឆាំង ជាពិសេសសមាជិករបស់គណបក្សសង្រ្គោះជាតិនៅថ្នាក់មូលដ្ឋានទាំងអស់ថា ប្រយ័ត្នចាញ់ បោកនឹងការអំពាវនាវមួយនេះ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់ថា សមាជិកភាពរបស់គណបក្សនយោបាយ និងបុគ្គលដែលទទួលបានការគាំទ្រពីមហាជនចំពោះគណបក្សនយោបាយណាមួយ បើកាលណាខ្លួនលាលែងពីគណបក្សដើមរបស់ខ្លួន ឬក៏គណបក្សសាម៉ីរបស់ខ្លួនទៅចូលជាមួយនឹងគណបក្សថ្មីហើយ សមាជិកភាពពីគណបក្សនឹងក៏ត្រូវបានអស់ដោយស្វ័យប្រវត្តិ ដោយផ្អែកលើលក្ខន្តិកៈគណបក្សនយោបាយ ហើយទួនាទីដែលត្រូវបានផ្ដល់អោយដោយប្រជាពលរដ្ឋក្រោមបញ្ជីបេក្ខភាពគណបក្សនយោបាយក៏ត្រូវអស់ដោយស្វ័យប្រវត្តិដែរ ។ ព្រះអង្គបន្ថែមថា ប្រសិនបើបញ្ជីបេក្ខភាព ហើយសមាជិកភាពក៏ត្រូវអស់សុពលភាព ទួនាទីក៏ត្រូវអស់ដែរ ។ ប្រសិនជាគណបក្សនយោបាយណាមួយទទួលយកសមាជិកដែលចាកចេញពីគណបក្ស មួយ គណបក្សនោះគឺនឹងត្រូវផ្ដល់ទួនាទីអោយថ្មីចេញពីគណបក្សនឹង មិនមែនចេញពីគណបក្សចាស់នោះទេ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤