ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកវិភាគអះអាងថា កម្ពុជានឹងខាតប្រយោជន៍ខ្លាំងដោយសារការបែខ្នងដាក់សហរដ្ឋអាមេរិក

អ្នកឃ្លាំមើលនយោបាយបានថ្លែងមិនគាំទ្រចំពោះអ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើទង្វើនៃការបែខ្នងដាក់សហរដ្ឋអាមេរិកនោះទេ ដោយគេយល់ថា ទង្វើទាំងនេះនឹងនាំអោយកម្ពុជាខាតបង់ប្រយោជន៍ ខ្លាំងបំផុត ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោកមិនខ្វល់ច្រើនឡើយ ។ អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ នាយកប្រតិបត្តិនៃអង្គការវេទិកាអនាគត បានថ្លែងអះអាងថា ការចាប់យកការបែខ្នងដាក់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិដូចដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើនេះ គឺជាទង្វើដែលនាំអោយកម្ពុជាខាតបង់ ។ ការសំអាងរបស់លោកបែបនេះ ដោយហេតុថា កម្ពុជានៅមានឈ្មោះត្រូវពឹងពាក់ទៅលើសហគមន៍អន្តរជាតិទាំងនោះដដែលទៅលើផ្នែកសេដ្ឋកិច្ច ពីព្រោះកម្ពុជាមិនទាន់អាចមានសេដ្ឋកិច្ចដែលឈររឹងមាំនៅឡើយទេ ។ លោក អ៊ូ វីរៈ ថ្លែងបែបនេះ ៖ « សហគមន៍អឺរ៉ុបជាខ្នងនយោបាយអន្តរជាតិនិងខ្នងយោធាអន្តរជាតិនៅខ្សោយបំផុត។ សហរដ្ឋអាមេរិកទេដែលខ្លាំង។ អីចឹងប្រទេសជាច្រើនគឺពឹងផ្អែកទៅលើសហរដ្ឋអាមេរិកជាខ្នង‍ » ។ ការថ្លែងលើកឡើងរបស់លោក អ៊ូ វីរៈ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ វិច្ឆិកា កន្លងទៅនេះ ពោលគឺបន្ទាប់ពីបានឃើញរដ្ឋាភិបាលប្រកាសពីការមិនខ្វាយខ្វល់របស់ពួកគេចំពោះប្រតិកម្មនានារបស់សហគមន៍អន្តរជាតិជុំវិញការធ្វើ ទុកទៅលើគណបក្សប្រឆាំង និងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងជាដើម ។ សមាជិកសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលមួយរូប គឺលោក Ted Crus កាលពីប៉ុន្មានថ្ងៃមុននេះ បានចេញលិខិតព្រមានជាលើកទីពីរ ដោយបានទាមទារអោយរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បើកសិទ្ធិអោយអង្គការប្រជាធិបតេយ្យចូលដំណើរការបានជាធម្មតានៅកម្ពុជា និងបើកវិទ្យុនានាដែលរដ្ឋាភិបាលបិទកន្លងមកនោះ អោយដំណើរការវិញ ។ លោក Ted Crus បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នេះថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅពុំព្រមធ្វើកិច្ចការងារនេះ អោយបានទាន់ពេលវេលាសម្រាប់ត្រៀមក្នុងការបោះឆ្នោតទេ នោះការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៨ ក្រោយនេះ សហរដ្ឋអាមេរិកទាំងមូល និងសម្ព័ន្ធ មិត្តនៃប្រទេសនេះ នឹងគ្មានផ្លូវប្រកាសទទួលស្គាល់ការបោះឆ្នោតនេះឡើយ ។ ប៉ុន្តែការព្រមានរបស់សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ គឺមិនទទួលបានការខ្លាចញញើតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះឡើយ ។ លោក ហ៊ុន សែន ថែមទាំងអះអាងថា មិនខ្វល់ និងស្នើកុំអោយអន្តរជាតិចូលមកជ្រៀតជ្រែកការងាររបស់កម្ពុជា។ នៅក្នុងពិធីជួបសំណេះសំណាលនៅក្នុងជំនួបជួបជាមួយនឹងក្រុមយុវជនអាស៊ាន-ជប៉ុនថា ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអោយដឹងថា លោកមិនចាប់អារម្មណ៍ ហើយក៏មិនខ្វល់ជាមួយនឹងសេចក្ដីថ្លែងការណ៍របស់អន្តរជាតិទាំងនោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងប្រាប់ថា ក្រោយការបោះឆ្នោតថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៨ ខាងមុខនេះ បើទោះបីជាការបោះឆ្នោតនេះ គ្មានការទទួលស្គាល់ពីអន្តរជាតិក៏ដោយចុះ ក៏រូបលោក និងរដ្ឋាភិបាលរបស់លោកមិនខ្វល់នោះដែរ ព្រោះមិនសំខាន់។ លោកបានលើកឡើងថា សំខាន់នោះ អោយតែការបោះឆ្នោតនេះមានការទទួលស្គាល់ពីប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេសទៅបានហើយ ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ៖ « គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយបញ្ហាចុងក្រោយ ក្រុមប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលចុងក្រោយ ព្រះមហាក្សត្រកោះប្រជុំ គឺជារឿងរួចរាល់។ មិនចាំបាច់អ្នកណាចោទថាទទួលស្គាល់ ឬមិនទទួលស្គាល់ យើងអត់មានត្រូវការទេ »។ បើតាមលោក អ៊ូ វីរៈ វិញយល់ថា ការណ៍ដែលរដ្ឋាភិបាលកម្ពុជាព្រងើយកន្តើយចំពោះសហគមន៍អន្តរជាតិបែបនេះ ទំនងដោយសាររដ្ឋាភិបាលអាងចិននៅពីក្រោយដើម្បីជាខ្នងបង្អែកដែលជាអ្នក ជួយឧបត្ថម្ភ ឬក៏ប្រមូលពន្ធដារក្នុងស្រុកបានច្រើនជាងមុនជាដើម ។ ក៏ប៉ុន្តែលោកថា វាមិនមែនជា រឿងល្អឡើយ ដោយសារសេដ្ឋកិច្ចប្រទេសចិនក៏មិនសូវជាល្អប៉ុន្មានដែរសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយ នេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ