ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ៖ បើពួកគាត់នៅមានជំនឿជាមួយនឹងពួកកាន់អំណាចបច្ចុប្បន្នអត់បញ្ជូនកូន អោយមករស់នៅអាមេរិកទេ អត់បញ្ជូនកូនអោយទៅរស់នៅអូស្រ្តាលីទេ

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការលើកឡើងថា អ្នកស្ថិតក្រោមបង្គាប់របស់គណបក្សប្រជាជន មិនមែនសុទ្ធតែស្ដាប់បង្គាប់ និងជឿទុក ចិត្តទាំងអស់នោះទេ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការបញ្ជាក់ថា បើកូនចៅបក្សប្រជាជនជឿជាក់លើបក្សប្រជាជនមែន មិនមែនអ្នកទាំងនោះបញ្ជូនកូនចៅ និងប្រពន្ធរបស់គេអោយទៅរស់នៅក្រៅប្រទេសនោះឡើយ ។ ព្រះអង្គយល់ថា មនស្សមួយចំនួនដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកកាន់អំណាចសព្វថ្ងៃនេះ គឺព្រមធ្វើជាស្ដាប់ និងការពារ គ្រាន់តែក្នុងបំណងដើម្បីបានលាបតែប៉ុណ្ណោះ ។ ព្រះអង្គលើកឡើងបន្តថា ពលរដ្ឋទាំងអស់ពួកគាត់ក៏មិនសប្បាយចិត្តដែរ ប្រសិនបើបក្សសង្រ្គោះជាតិត្រូវរំលាយមែននោះ បើទោះបីជាអ្នកទាំងនោះជាអ្នកបោះឆ្នោតអោយបក្សប្រជាជនកម្ពុជាដោយផ្ទាល់ពិតមែនក៏ដោយ។ ព្រះអង្គបញ្ជាក់បែបនេះ ៖ « ដូច្នេះអ្នកណាដែលចង់រំលាយសង្រ្គោះជាតិគឺត្រូវតែទទួលស្គាល់ចំពោះ មុខប្រវត្តិសាស្រ្តខ្លួនឯង ហើយនឹងក្លាយទៅជាសត្រូវរបស់ប្រជាពលរដ្ឋមួយប្រទេស មិនមែនមាន័យ ថា អ្នកដែលបោះឆ្នោតអោយបក្សកាន់អំណាច ពេលដែលបក្សកាន់អំណាចបំផ្លាញចលនាប្រជាធិបតេយ្យគេគាំទ្រពួកគាត់ទេ បើពួកគាត់នៅមានជំនឿជាមួយនឹងពួកកាន់អំណាចបច្ចុប្បន្នអត់បញ្ជូនកូន អោយមករស់នៅអាមេរិកទេ អត់បញ្ជូនកូនអោយទៅរស់នៅអូស្រ្តាលីទេ » ។ ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជារៀបចំឡើងដោយមូលនិធិខ្មែរសាមគ្គី នៅទីក្រុងឡងប៊ិច កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមានការចូល រួមពីពលរដ្ឋ អ្នកនយោបាយ សកម្មជន និងព្រះសង្ឃជាដើម ។ តាមរយៈវីដេអូ ដែលត្រូវបានផ្សព្វផ្សាយបន្តនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បានចាត់ទុកការយាយី និងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិថា ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ។ ព្រះអង្គនៅតែអះអាងថា អ្វីៗដែលរដ្ឋាភិបាលកំពុងធ្វើនាពេលនេះ គឺគ្រាន់តែជាការបន្លាច និងបំបាក់ស្មារតីអ្នកដែលហ៊ានប្រឆាំងជាមួយនឹងរដ្ឋាភិបាលរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤