ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

គ្រាន់តែបុណ្យអ៊ុំទូកថ្ងៃទី១ចប់ភ្លាម សំរាមរាយពេញសួនច្បារ គដូចភ្នំ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តិទៅនៅថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយកាលពីម្សិលមិញគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើនបាននាំគ្នាមកដើរកំសាន្តនៅតាមមាត់ទន្លេ និងកោះពេជ្រ ដើម្បីទស្សនាការប្រគុំតន្ត្រី និងដើរមើលការតាំងពិពណ៌លក់ទំនិញផ្សេងៗជាច្រើន។ បន្ទាប់ពីកម្មវិធីបុណ្យអ៊ុំទូកថ្ងៃទី១ បានបញ្ចប់ដោយរលូនសប្បាយរីករាយ គេនៅតែសង្កេតឃើញបញ្ហាសំរាមនៅតែបញ្ហាចំបង។ នៅតាមសួនច្បារ និងតាមកន្លែងនានាជាច្រើន គេឃើញមានសំរាមយ៉ាងច្រើនពាសវាលពាសកាល ដែលបងប្អូនប្រជាពលរដ្ឋមកដើរកំសាន្ត និងអ្នកលក់ដូរនៅទីនោះបានបោះចោលយ៉ាងឥតសណ្តាប់ធ្នាប់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំ និងដាក់ធុងសំរាមជាច្រើនយ៉ាងណាក៏ដោយ។ ទោះបីជាសំរាមច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមអនាម័យបានខិតខំប្រឹងប្រែងបោសសំអាត និងប្រមូលសំរាមទាំងនោះបោលចោលទាំងយប់ មិនបង្អន់យូរឡើយ ដើម្បីបរិស្ថានទីក្រុងរបស់យើង។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានមកកំសាន្តព្រះរាជពិធីបុណ្យអ៊ុំទូកទាំងអស់រួមគ្នាសំអាតទីក្រុង ដោយបោះចោលសំរាមនៅក្នុងធុងសម្រាម ដែលអាជ្ញាធរបានរៀបចំឲ្យ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ