ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ពិតជាសាហាវមែន! ពេលនេះ ព្យុះដំរី វាយប្រហារវៀតណាម ផ្តាច់ជីវិតមនុស្ស១៩នាក់ និង១២នាក់បាត់ខ្លួន ចំណែកទូកនេសាទជាង ១០០គ្រឿងលិច ខណៈព្យុះនេះនឹងមកដល់កម្ពុជាឆាប់ៗ

(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាចមួយដែលមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្ស ១៩នាក់ហើយ ខណៈមនុស្សជាច្រើនទៀត នៅក្នុងខេត្ត Khanh Hoa និង Phu Yen ត្រូវបានគេរាយការណ៍ថា បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ អាជ្ញាធរវៀតណាម បានឲ្យដឹងនៅថ្ងៃសៅរ៍នេះទៀតថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើនាក់ នៅក្នុងខេត្តភាគកណ្តាលទាំងពីរខាងលើនេះ ទូកនេសាទប្រមាណជាង ១០០គ្រឿង ក៏ត្រូវបានព្យុះដំរីមួយនេះ បោកពន្លិចទៅក្នុងសមុទ្រផងដែរ។ សម្រាប់ការខូចខាតផ្សេងៗទៀតនោះ គឺផលដំណាំជាច្រើនហិកតា ត្រូវបានលិចលង់ទៅក្នុងជំនន់ទឹកភ្លៀងយ៉ាងគំហុក ខណៈផ្ទះរាប់ពាន់ខ្នងបានដួលរលំ និងរបើលដំបូលខ្ទេចខ្ទីទៅតាមខ្យល់។ គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើងយ៉ាងទាន់ហន់ នៅមុនប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ហើយក៏មុនដំណើរមកដល់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ រាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារទទួលរងនូវឥទ្ធិពលព្យុះទី២៣ ឈ្មោះដំរី ដែលបោកបក់ចំប្រទេសវៀតណាម មានប្រភពមកពីសមុទ្រចិនខាងត្បូងនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា រាជធានី-ខេត្ត ដែលទទួលរងឥទ្ធពលព្យុះដំរីនេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពត កែប ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកំពង់ធំ។ ហេតុដូច្នេះ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងបញ្ហាកើតឡើងជាយថាហេតុណាមួយ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមាត់សមុទ្រ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ