ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី ចោទបក្សប្រជាជនថា ធ្វើតាមវៀតណាមរហូតបាត់បងឯករាជ្យជាតិដែលជាកិច្ចខំប្រឹងរបស់សម្ដេចសីហនុ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាលថា ធ្វើអោយប៉ះពាល់ដល់តម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់អតីតព្រះមហា ក្សត្រខ្មែរ សម្ដេចសីហនុ ។ លោក សម រង្ស៊ី បានថ្លែងលើកឡើងថា សម្តេចព្រះនរោត្តម សីហនុ ជាបិតាឯករាជ្យជាតិ ដែលព្រះអង្គបានដណ្តើមពីអាណានិគមនិយមបារាំង មកប្រគល់ជូនប្រទេសកម្ពុជាវិញ ក្នុងថ្ងៃ ០៩ វិច្ឆិកា ១៩៥៣។ ប៉ុន្តែនេះ គឺជាការសោកស្តាយណាស់ ដែលគណបក្សកាន់អំណាចសព្វថ្ងៃ ដែលបន្តុបដោយកងទ័ពរបស់វៀតណាមកុម្មុយនីស្ត ក្នុងថ្ងៃ ០៧ មករា ១៩៧៩ បានធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាពរបស់ខ្លួនម្តងទៀត ដោយធ្លាក់ទៅក្រោមអាណានិគមនិយមរបស់ប្រទេសវៀតណាម ចាប់ពីថ្ងៃនោះមក។ លោក សម រង្ស៊ី អោយដឹងបែបនេះ ធ្វើឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដែលធ្វើឡើងកាលពីថ្ងៃទី១០ វិច្ឆិកា ពោលគឺរំលងបាន១ថ្ងៃ នៃថ្ងៃ៩វិច្ឆិកា ដែលជាទិវាបុណ្យឯករាជ្យជាតិខ្មែរ ។ បន្ថែមពីលើការរំលឹកពីការតស៊ូរហូតរំដោះកម្ពុជាចេញពីអាណានិគមរបស់បារាំងនេះ ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយនោះ បានថ្លែងអំពាវនាវដល់កូនខ្មែរថា ត្រូវចងចាំជានិច្ចចំពោះ សម្តេចព្រះនរោត្តម សីហនុ ជាបិតាឯករាជ្យជាតិ ដែលព្រះអង្គបានដណ្តើមពីអាណានិគមនិយមបារាំង មកប្រគល់ជូនប្រទេសកម្ពុជាវិញ ក្នុងថ្ងៃ ០៩ វិច្ឆិកា ១៩៥៣ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ