ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ឧកញ៉ាឈើ គង់ ក្រឹង ឆ្លៀតពេលបុណ្យអ៊ុំទូក សម្រុកដឹកឈើខុសច្បាប់ទៅលក់នៅវៀតណាម គ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាប

ខេត្តក្រចេះ ៖ នៅអាណាចក្រខេត្តក្រចេះនណាៗក៍គេដឹងដែរថា លោក គង់ ក្រឹង មេឈ្មួញឈើ ល្បី ឈ្មោះ ម្នាក់ នៅ ស្រុកស្នួល ខេត្តក្រចេះ បច្ចុប្បន្ន លោកបានក្លាយជា ឧកញ៉ា ល្បីឈ្មោះមួយរូប ប្រចាំនៅខេត្តក្រចេះ រឿងរកស៊ី បទល្មើស ព្រៃឈើ ដឹកឈើខុសច្បាប់ ឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ដោយគ្មាន មន្ត្រីណាហ៊ាន ក្អកជាមួយឡើយសូម្បីតែ លោក ស ចំរ៉ុង អភិបាល នៃគណៈអភិបាលខេត្តបានដឹង បានឃើញហើយ ក៏លោកឆ្លើយថាអត់ដឹងដែរ នេះដោយសារតែដុល្លាររបស់លោក កងគ្រឹង វាយប្រហារឡើងងងឹតភ្នែកតាំងសមត្ថកិកិច្ចថ្នាក់ក្រោមដល់ថ្នាក់លើ ។ ហើយខណៈនេះចំពេលមានបុណ្យអ៊ុំទូកផង លោកកងគ្រឹង បានសម្រុកដឹកឈើទៅវៀតណាមដូចហែកឋិន យ៉ាងរុំភើយផាយផាត់អ៊ីចឹង។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញពីវេបសាយរបស់ អង្គភាពសារព័រ៌មាន រស្មីគោកធ្លក ។ ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា បច្ចុប្បន្ន លោក ឧកញ៉ា គង់ ក្រឹង បាន កំពុងឲ្យមេការ និងដៃជើង របស់ គាត់ ដើរ ប្រមូលទិញ ឈើ ទាំងមានច្បាប់ និងអត់ច្បាប់ យកមកស្តុកទុកនៅដីឡូ ផ្ទះ របស់គាត់ ហើយនៅពេលណាសមត្ថកិច្ចឰ្យភ្លើងខៀវទើបគាត់ឱ្យក្រុមមេការ ដឹកឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រក ត្រពាំងស្រែរ ១០ទៅ ២០ឡានក្នុងមួយយប់ៗ ដោយគ្មានមន្ត្រីថ្នាក់ហ៊ានចេញមុខ បង្ក្រាបឡើយ ។ ប្រជាពលរដ្ឋរស់នៅតាមផ្លូវចូលច្រកព្រំដែនត្រពាំងស្រែបានឲ្យដឹងដែរថា លោក គង់ ក្រឹង ជាបុគ្គលម្នាក់ដែលមានឈ្មោះល្បីណាស់សព្វថ្ងៃនេះ ហើយជាអ្នកសំរបសំរួល ឱ្យពួកឈ្មួញតូចៗទៀត ក្នុងការដឹកជញ្ជួនឈើទៅប្រទេសវៀតណាម មុននឹងដឹកចេញ ត្រូវបង់លុយឲ្យខ្លួន ជាមុន ហើយលោក ក៏ជា អ្នកផ្តល់ទីតាំងអោយឈ្មួញដែលជាជនជាតិវៀតណាមមកទិញឈើស្តុកក្នុងដី ឡូ ក្នុងផ្ទះ របស់ខ្លួន ស្ថិតក្នុង ភូមិពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះថែមទៀតផង។ ប្រភពនៅបានឱ្យដឹងទៀតថា លោកគង់ ក្រឹង ក្រៅពីឈ្មួញនិងជា អ្នកកាង ឈើ ក៏ជាមន្ត្រីយោធា មួយរូប កំពុងប្រមូលលុយពីគ្រប់ឈ្មួញដឹកទាំងមានច្បាប់ និងមិនមានច្បាប់ចេញ មុនពេល ដឹកឆ្លងដែន ចេញទៅប្រទេសវៀតណាម ។ ប្រភពមួយចំនួននៅស្រុកស្នួលខេត្តក្រចេះក៏បាន អះអាងថា មិនមែនតែ លោក គង់ ក្រឹង សប្បាយ ប្រមូលលុយនោះទេ សូម្បីតែមន្ត្រី ពាក់ព័ន្ធមួយចំនួនពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីគយច្រកត្រពាំងស្រែរ ប៉ូលីស សេដ្ឋកិច្ច ក៏កំពុងសប្បាយប្រមូលលុយពីឈ្មួញរកស៊ីឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាមនេះផងដែរ។ ហើយដើម្បីបិតបាំងសកម្មភាពនេះ លោក គង់ ក្រឹង បានចាយលុយមួយខែៗរ៉ាប់សិបម៉ឺនដុល្លារផ្តល់ទៅឲ្យមន្ត្រីពាក់ព័ន្ធ និងអ្នកការសែត ដោយក្នុងនោះមានអ្នកកាសែតជិត២០០អង្គភាពបានទៅបើកលុយជាប្រចាំពីលោក គង់ ក្រឹង តាមរយៈអ្នកការសែតម្នាក់ ជាមួយនឹងមេការរបស់លោកគង់ ក្រឹង។ ជុំវិញការលើកឡើងនេះ អង្គភាពសារព័រ៌មាន រស្មីគោកធ្លក មិនអាចសុំរបំភ្លឺពីលោកគង់ក្រេង បានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ