ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ធ្លាយហើយ !!! អតីតមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទម្លាយថា មានមន្រ្តីខ្មែរជិត៣០០នាក់មានលុយផ្ញើនៅក្រៅប្រទេសយ៉ាងច្រើនសណ្ឋឹកសណ្ឋាប់ ស្របពេលអ្នកលេងហ្វេសប៊ុកបង្ហោះរឿងលុយកូន លោក ហ៊ុន សែន ផ្ញើនៅក្រៅប្រទេស

អតីតមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជម្រុះ លោក លឺ ឡាយស្រេង បានថ្លែងប្រាប់អោយដឹងថា មានមន្រ្តីរដ្ឋាភិបាលខ្មែរប្រមាណជាជិត៣០០នាក់ ដែលកំពុងមានលុយតម្កល់ និងផ្ញើទុកនៅធនាគារនៅ ក្រៅប្រទេស ។ លោក លឺ ឡាយស្រេង បានបញ្ជាក់ថា ក្រុមមន្រ្តីទាំងនោះគឺមានលុយយ៉ាងច្រើនសណ្ឋឹកសណ្ឋាប់ ដែលបានតម្កល់ទុកនៅក្រៅប្រទេស ហើយប្រសិនបើអាមេរិក ឬក៏ក្រុមលោកខាងលិចមិនអោយរដ្ឋា ភិបាលខ្មែរចូលប្រទេសគេដោយសាររឿងរំលាយគណបក្សសង្រ្គោះជាតិនោះ នឹងប៉ះពាល់ខ្លាំងដល់ មន្រ្តីខ្មែរទាំងនោះដែលកំពុងមានលុយតម្កល់ទុកនៅក្រៅប្រទេស ។ លោក លឺ ឡាយស្រេង អះអាង ទៀតថា លោកដឹងរឿងរ៉ាវច្រើនជាងនេះទៀត ដែលក្រុមបក្សពួករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើ ។ លោក លឺ ឡាយស្រេង ថ្លែងបែបនេះ ៖ « ខ្ញុំប្រាប់ណាស់ មុននឹងរលាយ ពិចារណាម្ដងទៀត សូមអោយសម្ដេចនាយកហ៊ុនសែនពិចារណាម្ដងទៀត អាលាយណាខ្ញុំប្រាប់ ច្រើនណាស់ អ្នកទទួលរងគ្រោះដោយសារសម្ដេចនាយកហ៊ុនសែន ច្រើនណាស់ មានលុយច្រើន ណាស់នៅបរទេសជិត៣០០នាក់បាទ » ។ ការថ្លែងលើកឡើងរបស់លោក លឺ ឡាយ ស្រេង បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹង វិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅខណៈដែលលោកកំពុងស្នាក់នៅក្រៅប្រទេសនៅឡើយ ទាំង មានបណ្ដឹងប្ដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯកម្ពុជា ជុំវិញករណីការជេរប្រមាទអង្គព្រះមហាក្សត្រ ។ នៅក្នុងបទសម្ភាសន៍នេះ លោក លឺ ឡាយស្រេង បានអំពាវនាវទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្ដងទៀតថា ត្រូវពិចារណាអោយបានហ្មត់ចត់លើរឿងនេះ ប្រសិនណាបើមិនចង់អោយមាន បញ្ហាដល់កូនចៅ និងបក្សពួករបស់ខ្លួន និងប្រជាពលរដ្ឋខ្មែរទេនោះ ។ ថ្វីបើលោកអះអាងថា មាន មន្រ្តីជិត៣០០នាក់ដែលមានលុយផ្ញើនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែលោក លឺ ឡាយស្រេង មិនបានបញ្ជាក់អោយចំឈ្មោះនៃមន្រ្តីណាម្នាក់នោះទេ ។ យ៉ាងណាក៏ដោយ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមអ្នកលេងហ្វេសប៊ុក ដែលមានលោក ម៉ែន ណាត រស់នៅក្រៅប្រទេសនោះ ធ្លាប់បានបង្ហោះព័ត៌មាននៅលើហ្វេសប៊ុករបស់លោកប្រាប់ថា កូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក៏មានលុយផ្ញើនៅប្រទេសបារាំងប្រមាណជា២០០លានដុល្លារ ។ ប៉ុន្តែការបង្ហោះព័ត៌មាននេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ច្រើនចោល ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤