ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ក្រុមកាងអ្នករកស៊ីឈើគម្រាមបាញ់អ្នកចាប់ឈើ

ព្រះវិហារ/កំពង់ធំៈ អត្ថបទពីភ្នំពេញប៉ុស្តិ៍ ដោយ ផាក់ ស៊ាងលី៖ អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​ក្រុម​អ្នក​កាង​ឈើ​ដែល​បាន​គំរាម​បាញ់​សម្លាប់​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ពីរ​រូប បន្ទាប់ពី​ចាប់​ឈើ​គ្រញូង​របស់​ពួកគេ​នៅ​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ក្នុង​ស្រុក​រវៀង​កាលពី​សប្តាហ៍​មុន​។ លោក​ មាស ញឹម នាយក​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​បុរស​ពីរ​នាក់​ជិះ​រថយន្ត​បាឡែន​មួយ​គ្រឿង​ទៅ​ស្នាក់ការ​បរិស្ថាន​រំចេក​ក្នុង​ស្រុក​រវៀង ហើយ​បាន​គំរាម​បាញ់​សម្លាប់​មន្ត្រី​ឧទ្យានុរក្ស បរិស្ថាន​ចំនួន​ ២ ​នាក់​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ ៦ ​ល្ងាច​គឺ​ ១ ​ថ្ងៃ​ក្រោយ​ពេល​ក្រុម​ឧទ្យានុរក្ស​បាន​បង្ក្រាប​ឡាន​ដឹក​ឈើ​គ្រញូង​បែក​កង់​បាន​ ១ ​គ្រឿង​ដែល​ផ្ទុក​ឈើ​គ្រញូង​ ១២២ ​ដុំ​ស្នើ​នឹង​ ៨២២ ​គីឡូក្រាម​។ ការ​បង្ក្រាប​កាលពី​សប្តាហ៍​មុន​នោះ​មាន​រថយន្ត​បី​គ្រឿង​បាន​កាង​ឡាន​ដឹក​គ្រញូង​យ៉ាង​ហោច​ណាស់​ពី​ ៦ ​ទៅ​ ៧ ​គ្រឿង​។ ក្នុង​នោះ​មាន​មួយ​គ្រឿង​ប្រភេទ​ធុនដ្រា​ដែល​មាន​ពាក់​ស្លាក​លេខ ខ.ម ហើយ​បាន​បាញ់​ ២ ​គ្រាប់​ដើម្បី​គំរាម​ឧទ្យានុរក្ស​កុំ​ឲ្យ​ដេញ​ចាប់​ពួកគេ​។ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​របួស​នោះ​ទេ​។ លោក​ មាស ញឹម បាន​ជឿជាក់​ថា​បុរស​ ២ ​នាក់​ដែល​ទៅ​​គំរាម​នោះ​គឺជា​ក្រុម​ដែល​កាង​បទល្មើស​ដឹកឈើ​នោះ​។ លោក ​ញឹម ​បញ្ជាក់​ថា​៖ «​មាន​ជន​មិន​ស្គាល់​មុខ​ ២ ​នាក់​ចូល​ទៅ​គំរាម​បាញ់​ពួក​ខ្ញុំ​នៅ​ក្នុង​ប៉ុស្តិ៍​។ យើង​សន្និដ្ឋាន​ថា​ជា​ក្រុម​ដែល​កាង​ឈើ​ហ្នឹង​ឯង​ដែល​មាន​បី​គ្រឿង​កាង​ពី​មុខ​ពី​ក្រោយ​មិន​ឲ្យ​យើង​តាម​ចាប់​ហ្នឹង​។ តែ​យើង​មិន​ស្គាល់​គេ​ទេ​»​។ លោក​ មាស ញឹម ​អះអាង​ថា​នៅ​ពេល​នោះ​មន្ត្រី​បាន​ទៅ​ល្បាត​អស់​គឺ​នៅ​សល់​តែ​ ២ ​នាក់​នៅ​ចាំ​ស្នាក់ការ​។ លោក​បន្ត​ថា ​គ្រាន់​តែ​ឮ​ជន​មិន​ស្គាល់​មុខ​គំរាម​ «​បាញ់​ក្បាល​ចោល​» ​បែប​នោះ​មន្ត្រី​ទាំង​ ២ ​នាក់​បាន​រត់​ចូល​បន្ទប់​នៃ​ស្នាក់ការ ដែល​ធ្វើឲ្យ​ជន​មិន​ស្គាល់​មុខ​ស្មាន​ថា​ពួកគេ​រត់​ចូល​ទៅ​យក​កាំភ្លើង​ក៏​បើក​ឡាន​ចេញ​បាត់​ទៅ​។ បន្ទាប់ពី​មាន​ការ​គំរាម​នោះ​មក​លោក​បាន​រាយការណ៍​ភា្លម​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត សាលា​ខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ដើម្បី​សុំ​អន្តរាគមន៍ ហើយ​ពេល​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ក៏​ដូចជា​ឃ្លាំ​មើល​បញ្ហា​នេះ​។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​ម្នាក់​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ពេល​ចុះ​ល្បាត​ព្រៃ​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ​កន្លង​មក​។ ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពលរដ្ឋ​ក៏​បាន​សម្ដែង​ការ​រិះគន់​ចំពោះ​អាជ្ញាធរ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​តាម​ផ្លូវជាតិ​សំខាន់ៗ ហើយ​បើ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឧប្បត្តិហេតុ​ផ្សេងៗ​កើតឡើង​ដោយ​ចៃដន្យ​ចំពោះ​រថយន្ត​ដឹកឈើ​នោះ​ទេ បទល្មើស​នេះ​កម្រ​នឹង​បែកធ្លាយ​ណាស់​។ ករណី​ចុងក្រោយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​នេះ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៦ ​ស្ថិត​ក្នុង​ភូមិ​ស្លាក់​ក្រាញ់ ឃុំ​សំព្រោច ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​គឺ​រថយន្ត​ម៉ាក​ High Lander ​ពណ៌​ស្លែ​ ១ ​គ្រឿង​ផ្ទុក​ឈើ​គ្រញូង​ពេញ ហើយ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បន្ទាប់ពី​កង់​ក្រោយ​ផ្នែក​ខាង​ឆ្វេង​បាក់​ (​ភ្លៅ​) ​ទៅ​មុខ​លែង​រួច​។ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ត្រឹម​តែ​ចុះ​ទៅ​ពិនិត្យ និង​ស្ទូច​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ធ្វើ​កំណត់​ហេតុ​ប៉ុណ្ណោះ​។ រូបភាព​នៃ​រថយន្ត​នេះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ហើយ​ពលរដ្ឋ​ជាច្រើន​បាន​រិះគន់​ថា​ «​រថយន្ដ​ដឹក​ឈើ​គ្រញូង​យ៉ាង​សកម្ម​ចេញ​ពី​ខេត្ត​សៀមរាប​ទៅ​លក់​នៅ​វៀតណាម យ៉ាង​គគ្រឹក​គគ្រេង គ្មាន​ជំនាញ​ណា​ចុះ​បង្ក្រាប​ទេ លើក​លែង​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​» និង​ម្នាក់​ទៀត​ថា​ «​មាន​ជំនាញ​បង្ក្រាប​មកពី​ណា បើ​ត្រូវ​គ្នា​ជា​ប្រព័ន្ធ​ទៅ​ហើយ​ហ្នឹង​»​។ មន្ត្រី​នគរបាល​ស្រុក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​នេះ​បាន​ចេញ​ពី​ផ្លូវ​ខេត្ត​សៀមរាប​មក​ហើយ​មាន​ផ្ទុក​ឈើ​គ្រញូង​ជាង​ ៨០ ​ដុំ​ស្មើនឹង​ជាង​ ៤០០ ​គីឡូក្រាម​។ មន្ត្រី​ដដែល​នេះ​បាន​បន្ត​ថា​អ្នក​ដឹក​ឈើ​បាន​រត់​ចោល​រថយន្ត ហើយ​គ្រោះថ្នាក់​នេះ​ទំនង​ជា​បណ្តាល​មកពី​ដឹក​ធ្ងន់​ពេក ខណៈ​ពេល​ដែល​កង់​វា​បាត់បង់​ធានា​គុណ​ផង​។ ទាក់ទង​ទៅ​នឹង​ការ​រិះគន់​នេះ​វិញ​មន្ត្រី​នគរបាល​ដដែល​នេះ​ថ្លែង​ថា​៖ «​ធម្មតា​គេ​ដឹក​បន្លំ​ជាមួយ​នឹង​ឡាន​ដើរ​លេង​ជា​លក្ខណៈ​គ្រួសារ​។ បើ​ចង់​ធ្វើ​ទាល់​តែ​មាន​បណ្តាញ​ច្បាស់លាស់​។ គេ​បើក​លឿនៗ​ហើយ​បើ​ប្រដេញ​តាម​មាន​គ្រោះថ្នាក់​។ និយាយ​ទៅ​សមត្ថកិច្ច​យើង​មាន​ការ​លំបាក​ក្នុង​ការ​បង្ក្រាប​»៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤