ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

​ព្រះអ​​ង្គ​ ប៊ុ​ត​ ​ប៊ុន​តិ​ញ​ ៖​ ​បើហ៊ា​ន​រំ​លាយ​​ប​ក្ស​ស​ង្រ្គោះ​ជា​តិ ​រ​ដ្ឋា​ភិ​បា​លនឹ​ង​ក្លា​យ​ទៅ​ជា​ស​ត្រូ​វ​រប​ស់​ព​លរ​​ដ្ឋ​ខ្មែ​រ​​

From VIM Radio ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ យល់ថា រដ្ឋាភិបាល និងតុលាការ នឹងមិនហ៊ានរំលាយគណបក្សសង្រ្គោះជាតិនៅពេលនេះបាននោះទេ ។ មូលហេតុនៃការសំអាងយ៉ាងជឿជាក់បែបនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា ដោយសារតែការគាំទ្រទៅលើគណបក្សសង្រ្គោះជាតិពីសំណាក់ប្រជាពលរដ្ឋខ្មែរមានរាប់លាននាក់ ។ ព្រះអង្គបាន បន្តថា បច្ចុប្បន្នគណបក្សសង្រ្គោះជាតិ គឺជាគូបដិបក្សរបស់រដ្ឋាភិបាលកាន់អំណាច បើសិនជាហ៊ានធ្វើការរំលាយគណបក្សសង្រ្គោះជាតិពិតមែន គណបក្សសង្រ្គោះជាតិនឹងលែងក្លាយទៅជាគូរបដិបក្ខ របស់គណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលមួយនេះនឹងក្លាយទៅជាសត្រូវ របស់ពលរដ្ឋខ្មែររាប់លាននាក់ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់បែបនេះ ៖ « បើគេរំលាយ គេត្រូវប្រឈមមុខច្រើនជាមួយនឹងប្រជាពលរដ្ឋខ្មែរ បច្ចុប្បន្ននេះអ្នកកាន់អំណាចមើលឃើញគណបក្សសង្រ្គោះជាតិថា ជាដៃគូរបដិបក្សរបស់អ្នកកាន់អំណាច ប៉ុន្តែបើហ៊ានរំលាយសង្រ្គោះជាតិភ្លាម សង្រ្គោះជាតិលែងជាសត្រូវរបស់អ្នកកាន់អំណាចហើយ ប្រជាពលរដ្ឋខ្មែរទាំងមូលជាសត្រូវរបស់អ្នកកាន់អំណាច » ។ ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជារៀបចំឡើងដោយមូលនិធិខ្មែរសាមគ្គី នៅទីក្រុងឡងប៊ិច កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមានការចូល រួមពីពលរដ្ឋ អ្នកនយោបាយ សកម្មជន និងព្រះសង្ឃជាដើម ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្ដងហើយម្ដងទៀត នៅតែប្រកាសយ៉ាងជឿជាក់ថា គណបក្សសង្រ្គោះជាតិប្រាកដជានឹងត្រូវរំលាយដោយតុលាការកំពូលនៅថ្ងៃទី១៦ ខាងមុខនេះ ដែលជាថ្ងៃបើកសវនាការបណ្ដឹងប្ដឹងសុំរំលាយគណបក្សសង្រ្គោះជាតិពីក្រុមមេធាវីមកពីក្រសួងមហា ផ្ទៃ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងបានភ្នាល់ដាក់ជីវិតរបស់លោកថែមទៀតផង បើសិនជា គណបក្សសង្រ្គោះជាតិពិតជាមិនត្រូវបានរំលាយដោយតុលាការកំពូលទេនោះ ។ ព្រះអង្គ ប៊ុនតិញ វិញ ដែលកំពុងមានព្រះវត្តមាននៅក្រៅប្រទេសនៅឡើយបានមានព្រះថេរដីការជឿជាក់ដែរថា នេះគ្រាន់តែជាយុទ្ធសាស្រ្តបន្លាច និងជាយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចដើម្បីបំបាក់ស្មារតីរបស់គណបក្សប្រឆាំងតែប៉ុណ្ណោះ ។ ព្រះអង្គនៅតែយល់ថា រដ្ឋាភិបាលមិនហ៊ានធ្វើដល់ថ្នាក់នេះទេ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានបញ្ជាក់ដែរថា បើសិនជាហ៊ានរំលាយមែននោះ អ្នកកាន់អំណាចបច្ចុប្បន្ននឹងត្រូវប្រឈមមុខជាមួយនឹងប្រវត្តិសាស្រ្ត ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤