ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ក្រសួងមហាផ្ទៃសម្រេចបង្កក់ប្រាក់ខែក្រុមប្រឹក្សា ឃុំ/សង្កាត់ មកពីបក្សសង្រ្គោះជាតិ

ក្រសួងមហាផ្ទៃបានបញ្ជាក់ពីការសម្រេចផ្អាកការផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់សមាជិក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សសង្រ្គោះជាតិជាផ្លូវការ ក្រោយពេលដែលតុលាការកំពូលបានសម្រេចប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ ។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ដើម្បីបញ្ជូនទៅអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគាជាតិ ក្រសួងមហាផ្ទៃបានស្នើអោយបង្កក់ប្រាក់ខែសម្រាប់សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិទាំងអស់ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះត ទៅ ក្រោមហេតុផលថា ដោយសារតែគណបក្សនេះ ត្រូវបានតុលាការសាលាកំពូលប្រកាសសាលដី ការរំលាយជាស្ថាពរហើយ ។ តុលាការជាន់ខ្ពស់កាលពីថ្ងៃទី១៦ វិច្ឆិកា បានសម្រេចចេញសាលដីការប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាព័រ និងបានបិទសិទ្ធិតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ដែលសុទ្ធសឹងតែជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនេះ លែងអោយធ្វើនយោបាយចំនួន៥ឆ្នាំ ។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលធ្វើឡើងនៅថ្ងៃនេះបានអះអាងថា ករណីដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូល នោះបញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នេះគណបក្សនេះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ