ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ឃុំខ្លួន៦ខែ ដេកនៅតែមន្ទីរពេេទ្យរុស្ស៊ី

ភ្នំពេញ​៖​ក្រោយ​ពន្យារពេល​ប្រកាស​សាលក្រម​ជាង​៦ខែ​រួច​មក​ លោក​ តុប​ ឈុន​ហេង​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ កំណត់​យក​រសៀល​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ដើម្បី​ប្រកាស​សាលក្រម​លើ​ជនជាប់ចោទ​ ថោង​ សារ៉ាត់​ អ្នក​មាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​ បច្ចុប្បន្ន​មាន​ឈ្មោះ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​តែ​ធាតុ​ពិត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ជាយូរមកហើយ​ និង​ ក្រុម​អង្គរក្ស​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​យ៉ាង​សាហាវ​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ នេះ​ ។ អ្នក​ច្បាប់​មួយ​រូប​សុំ​មិន​បញ្ចេញ​ ថ្លែង​ថា​ នេះ​ជា​បទល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដែល​តុលាការ​អាច​មាន​ជម្រើស​ពីរ​ គឺ​ ប្រកាស​ផ្តន្ទា​ទោស​ ឬ​ ប្រកាស​លើក​លែង​ការ​ចោទប្រកាន់​ ឬ​ អាច​មាន​ជម្រើស​ផ្សេង​ទៀត​ តាម​ឆន្ទានុសិទ្ធិ​របស់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ។​ លោក​ ថោង​ សារ៉ាត់​ និង​ ក្រុម​អង្គរក្ស​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ កាលពី​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ហើយ​មក​ទល់​ពេល​នេះ​ ក្រុម​ជនជាប់ចោទ​ ត្រូវ​ជាប់​ពន្ធនាគារ​ជិត​៣ឆ្នាំ​ហើយ​ ។ លោក តុប ឈុនហេង ប្រធានក្រុមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ អមដោយលោកម៉េង តូនីនិងលោកហេង កេសរោ​ ជាចៅក្រមប្រឹក្សា បានពន្យារពេលប្រកាស​សាលក្រមរឿងក្ដីនេះជាង​​៦ខែ​ហើយគិតចាប់ពីថ្ងៃទី០៥​ ខែឧសភា ឆ្នាំ២០១៧​ ហើយ​ទើប​កំណត់​ថ្ងៃ​ប្រកាស​សាជាថ្មី​ ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ។ លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។ ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ប្រភព​៖ឆាយានាថ​

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ