ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ៖ មេត្តាកំរងចាំអ្នកនយោបាយទុច្ចរិតផ្ដល់យុត្តិធម៌ឱ្យយើងអី

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានបិណ្ឌបាតអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ធ្វើការរួបរួមគ្នា រួចស្វែងរកយុត្តិធម៌ជូនសង្គមជាតិ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការបញ្ជាក់អោយដឹងថា យុត្តិធម៌គឺមិនងាយកើតឡើងនោះឡើយ ប្រសិនណាបើគ្មានការទាមទារ និងស្វែងរកពីប្រជាពលរដ្ឋខ្មែរដោយខ្លួនឯងទេនោះ ។ ព្រះអង្គយល់ថា យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ គឺឆ្ងាយដូចជើងមេឃ ដែលមិនងាយនឹងអាចរកបាន ដោយងាយៗនោះទេ ៖ « យុត្តិធម៌សំរាប់ជនរួមជាតិរបស់អាត្មាគឺនៅឆ្ងាយដូចជើងមេឃ ឆ្ងាយហៅមិនលឺ ដើរមិនដល់។សូមញាតិញោមជនរួមជាតិគ្រប់រូប នឹងគ្រប់មជ្ឈដ្ឋានមេត្តារួបរួមគ្នាដើរទៅរកកោះយុត្តិធម៌ នឹងសន្តិភាព » ។ ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈទំព័រគណនីហ្វេស ប៊ុករបស់ព្រះអង្គដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ពោលគឺនៅខណៈដែល ព្រះអង្គកំពុងមានព្រះវត្តមានគង់នៅលើទឹកដីនៃសហរដ្ឋអាមេរិកនៅឡើយ ។ តាមរយៈសំណេរលើហ្វេសប៊ុកនេះ ព្រះអង្គបានបញ្ជាក់ដោយប្រយោល ហាក់មិនរំពឹងទៅលើអ្នក នយោបាយនោះឡើយ ។ ព្រះអង្គយល់ថា អ្នកនយោបាយមួយចំនួនបានប្រព្រឹត្តទង្វើមិនគប្បីបណ្ដា លអោយពលរដ្ឋបាត់បង់ជំនឿចិត្ត និងធ្វើអោយសង្គមជាតិកាន់តែមានបញ្ហាថែមទៀត។ ព្រះអង្គបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរថា ត្រូវចេះស្វែងរកយុត្តិ ធម៌ដោយខ្លួនឯង ពោលគឺរំពឹងយុត្តិធម៌ពីអ្នកនយោបាយទុច្ចរិតអោយសោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ