ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្ត្រីគណបក្សសង្គ្រោះជាតិ ៖ អ្នកកាន់តែគំរាម យើងកាន់តែពង្រឹងជំហរ បើើក្បត់ឆន្ទៈរាស្ត្រ ដូចក្បត់ប្រជាជាតិទាំងមូល

កាន់តែគំរាមកំហែង កាន់តែមិនខ្លាច នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះលោកមេឃុំ ជំទប់និងក្រុមប្រឹក្សាឃុំ មកពីគណបក្សសង្គ្រោះជាតិ នៅស្រុកអង្គរបុរី ពួកគាត់បានប្តេជ្ញាមិនលក់ខ្លួន ក្បត់ឆន្ទៈពលរដ្ឋទៅចុះចូលគណបក្សផ្សេងជាដាច់ខាត ។ សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ គាស់​រម្លើង​សម្បក​លទ្ធិប្រជាធិបតេយ្យ ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​មក​លើ​សំឡេង​អ្នក​រិះគន់ និង​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង ជាមួយ​នឹង​ការ​បង្កើត និង​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​នានា ដើម្បី​រឹបអូស​យក​អាសនៈ​គណបក្សប្រឆាំង ដែល​ក្រុម​អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ថា ជា​ការ​ជាន់​ឈ្លី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។ យ៉ាងណា​ក៏ដោយ​ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​កាល​ពីពេល​កន្លង​មក​ថា​ ​ប្រទេស​កម្ពុជា​មិន​ទាន់​ប្រឈម​នឹង​រោគ​សញ្ញា​សង្គម​ ​ដែល​អាច​នាំ​ទៅរក​ការ​ធ្វើ​បដិវត្តន៍នោះ​ឡើយ​ ​ហើយ​ថា​ ​អ្វីដែល​រដ្ឋា​ភិបាល​គួរព្រួយបារម្ភ​ និង​កែទម្រង់​ជា​បន្ទាន់​នោះ​គឺ​ការ​ធានា​ឲ្យ​បាន​នូវការ​គោរព​សិទ្ធិ​មនុស្ស ​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​មានឯករាជ្យ​ ​និង​បញ្ហា​សង្គម​ផ្សេង​ទៀត​ ​ដូច​ជាការ​លុប​បំបាត់វប្បធម៌នៃ​អំពើ​ពុក​រលួយ​ជាដើម។​ ​អ្នក​រាយ​ការណ៍ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ក៏ធ្លាប់​បាន​ព្រមាន​ថា​ ​ការ​ប្រកាស​បង្រ្កាប​ប្រើ​ដោយ​កម្លាំង​ លើ​ការ​បះបោរ​នោះ​អាច​នឹង​ធ្វើឲ្យកម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​កាន់​តែ​គ្រោះថ្នាក់​ផង​ដែរ។​ លើស​ពី​នេះ​ទៅទៀត ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​រង្គោះ​រង្គើ​ប្រព័ន្ធ​ដឹកនាំ​នៅ​ក្នុងប្រទេស​អារ៉ាប់​ នៅតំបន់​មជ្ឈិមបូព៌ា​ និង​តំបន់​អាហ្វ្រិក ​ហើយ​រាល​ដាល​មក​ដល់​តំបន់​អឺរ៉ុប​នោះគឺ​បណ្តាល​មក​ពី​រោគ​សញ្ញា​នៃ​វិបត្តិ​សង្គម​ និង​នយោបាយ​ធំៗ​ ​រួម​នឹង​ជម្លោះ​សាសនា​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។​ វិបត្តិ​ទាំងនោះ​រួម​មាន​ ការ​រីករាល​ដាល​នៃ​ភាព​ក្រី​ក្រ​ អំពើ​ពុក​រលួយ​ គម្លាត​ទ្រព្យ​សម្បត្តិ​ ​ការ​ប្រមូល​ផ្តុំ​អំណាច​នៅ​លើ​តែថ្នាក់​កណ្តាល​របស់​រដ្ឋាភិបាល ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សេដ្ឋកិច្ច​ ​ ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ ហើយ​នឹង​ការ​កាន់​អំណាច​យូរ​ហួស​ហេតុ​របស់​មេ​ដឹកនាំ៕ ប្រភព៖ នាគរាជទឹកកក

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ