ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកវិភាគថា សមាជិកបក្សសង្រ្គោះជាតិដែលចុះចូលជាមួយបក្សប្រជាជន ដូចសម្អាតផ្ទៃក្នុងអោយបក្សសង្រ្គោះជាតិ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ព្រឹត្តិការណ៍​នយោបាយ យល់​ថា បើ​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​រំលាយ​ទេ ពេលនោះ ចរន្ត​នៃ​អ្នក​ដែល​រត់​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដូច​ជួយ​សម្អាត​នូវ​ភាព​មន្ទិល​ផ្ទៃក្នុង​បក្ស​ដូច្នេះ​ដែរ។ ការ​លើក​ឡើង​បែប​បេះ របស់​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ ខណៈ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​តូច​រត់​ទៅ​ចុះចូល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្ត​បន្ទាប់ ក្រោយ​ពី​មាន​ការ​អំពាវ​ពី​លោក ហ៊ុន សែន និង​ព្រមាន​ថា គណបក្ស​ប្រឆាំង​នឹង​ត្រូវ​រំលាយ​ចោល។ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ មើល​ទៅ​ឃើញ​ថា គណបក្ស​សង្គ្រោះជាតិ​កំពុង​រងគ្រោះ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​ក៏​ជា​ឱកាស ធ្វើ​ឲ្យ​គណបក្ស​នេះ​ដឹង​ថា មាន​អ្នក​ណា​ខ្លះ​នៅ​ស្ម័គ្រស្មោះ និង​អ្នកណា​ខ្លះ​រត់ចោល​បក្ស​នៅ​ពេល​បក្ស​ជួប​បញ្ហា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា អ្នកនយោបាយ​ដែល​ចេញពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ដើម្បី​រក្សា​អំណាច ឬ​ដំណែង​របស់​ខ្លួន គឺ​អ្នក​ធ្វើ​ទាំងនោះ​ធ្វើ​នយោបាយ​ដើម្បី​តែ​អំណាច​នឹង​បុណ្យ​ស័ក្ដិ​តែប៉ុណ្ណោះ មិនមែន​ដើម្បី​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ការ​លើក​ឡើង​បែបនេះ​របស់​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រែក​ដង្ហោយ​ហៅ តាម​ទូរទស្សន៍ និង​ហ្វេសប៊ុក (Facebook) ផង ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ទទួល​បាន​តួនាទី ព្រោះ​ការបោះឆ្នោត​របស់​ពលរដ្ឋ​មក​ចុះចូល​ជាមួយ​លោក ហើយ​លោក​នឹង​រក្សា​មុខ​ដំណែង​ពួកគេ​ឲ្យ​នៅ​ដដែល។ ទោះ​យ៉ាង​ណា​ក្ដី ការ​លោក ហ៊ុន សែន អំពាវនាវ​ញឹកញាប់​នោះ ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា មាន​មន្ត្រី ឬ​សកម្មជន​របស់​ខ្លួន​តិចតួច​ណាស់ ដែល​រត់​ទៅ​ចុះចូល​ជាមួយ​លោក ហ៊ុន សែន។ សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង លោក សោ ចាន់ដេត ប្រាប់​ថា ក្នុង​ចំណោម​សមាជិក​សភា និង​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ ជិត​៦​ពាន់​នាក់ ទើប​តែ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជាង ៤០​នាក់ ដែល​រត់​ចោល​ជួរ​ទាំង​នោះ ភាគច្រើន​តាមរយៈ​ការ​អូសទាញ​ពី​មន្ត្រី​គណបក្ស​កាន់អំណាច។ ចំណែក​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះជាតិ លោក សួន រីដា សរសេរ​នៅ​លើ​ហ្វេសប៊ុក ឌឺដង​ទៅ​លោក ហ៊ុន សែន ថា ការដែល​លោក​ហ៊ុន សែន និយាយ​ម្ដង​ហើយ​ម្ដងទៀត​ចង់បាន ក្រុមប្រឹក្សា ឃុំ ស្រុក ខេត្ត របស់​គណបក្ស​យក​ទៅ​ធ្វើការ ប្រហែលជា​លោក ហ៊ុន សែន ដឹង​ថា មន្ត្រី​របស់​គាត់​ធ្វើ​ការ​បម្រើ​រាស្ត្រ​មិនកើត ទើប​ចង់បាន​មន្ត្រី​បក្ស​ប្រឆាំង​ទៅ​ធ្វើ​ការ។ ឆ្លើយតប​ទៅ​នឹង​ការ​ពពាយនាយ​របស់ លោក ហ៊ុន សែន អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ពី​ក្រៅ​ប្រទេស​ជាថ្មី​ម្ដងទៀត កុំ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​អូសទាញ​របស់​លោក ហ៊ុន សែន។ លោក​ថា សម្រេច​ចុះចូល​បក្ស​កាន់អំណាច​ថា សម្រេចចិត្ត​ខុស​ទៅ​នឹង​ឧត្ដមគតិ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែល​បោះឆ្នោត​ឲ្យ​ពួកគេ មិន​តែ​ប៉ុណ្ណោះ ក៏​ជា​ការ​សម្រេចចិត្ត​ខុស​ទៅ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំង​នោះ​ដែរ។ «សំឡេង» ខណៈ​ដែល​លោក ហ៊ុន សែន សង្ឃឹម​ថា តុលាការ​កំពូល​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ខាងមុខនេះ។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈ និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី លោក ថិត គ្រូស (Ted Cruz) ប្រចាំ​រដ្ឋ តិចសាស់ (Texas) បាន​ដាក់​ឱសានវាទ​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា ត្រឹម​ថ្ងៃទី៩ ខែ​វិច្ឆិកា ខាងមុខ​ជា​កំហិត។ ចំណែក សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​មន្ត្រី​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​ស្មោះ​នឹង​បក្ស​សង្គ្រោះ​ជាតិ​ថា សុខចិត្ត​ទៅ​ធ្វើ​ស្រែ បើ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ ក៏​មិន​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដែរ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤