ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សកម្មជនហ្វេសប៊ុក ចោទ សម្ដេចក្រុមព្រះ និងភរិយាកំពុងវណ្ឌករឿងទារលុយ២ម៉ឺនដុល្លារ ពីមន្ត្រីរបស់ខ្លួនជាថ្នូរនឹងតំណែង តំណាងរាស្ត្របក្សប្រឆាំង

អត្ថបទពី លោក​ ឆាំ ឆានី ៖ ទ្រង់នរោត្តម រណឬទ្ធិ និងភរិយាអ៊ុក ផល្លា កំពុងតែវណ្ឌ.កនឹងរឿងទទួលលុយចំនួន២ម៉ឺនដុល្លារ ពីមន្ត្រីរបស់ខ្លួនដែលគ្រោងទៅធ្វើតំណាងរាស្ត្រជំនួនកៅអីរបស់សមាជិកសភា៥៥រូបរបស់គណបក្សប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រីថានឹងរំលាយចោល។ ក៏ប៉ុន្តែ នៅពេលមានព័ត៌មានថាលោកហ៊ុន សែនបោះបង់ចោលនូវគម្រោងរំលាយគណបក្ស ប្រឆាំងវិញ ក៏មានភាពចលាចលមួយផ្ទុះឡើងក្នុងគណបក្សរាជានិយម ដែលគ្មានពលរដ្ឋគាំទ្រ មួយនេះ។ យោងតាមប្រភពពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច នៅថ្ងៃសុក្រនេះ ឲ្យដឹងថា ទ្រង់ឬណឬទ្ធិបានបង្កើត គណះកម្មការមួយដឹកនាំដោយលោក ញ៉ែប ប៉ុនជិននិង លោក យូ ហុងគ្រី អតីតសហរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកូតាគណបក្សនេះ ឲ្យធ្វើជាអ្នករៀបចំមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចដែលត្រូវទៅធ្វើ​តំណាងរាស្ត្រជំនួសកៅអីសភារបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ ដោយទ្រង់រណឬទ្ធិតំរូវឲ្យ​មន្ត្រីម្នាក់ៗបង់លុយចំនួន២ម៉ឺនដុល្លារសម្រាប់កៅអីសភាដែលលោកហ៊ុន សែននឹងប្លន់ពីគណ បក្សប្រឆាំងហើយយកទៅបែងចែកឲ្យខ្លួន។ ប្រធានគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ទ្រង់ នរោត្តម រណឬទ្ធិ បានប្រាប់អ្នកកាសែតថា បក្ស ហ្វ៊ុន ស៊ិន ប៉ិច នឹងទទួលអាសនៈសភារបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយ​នេះ​ត្រូវរំលាយ។ បន្ទាប់ពីទ្រង់រណឬទ្ធិ បានថ្លែងបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងមន្រ្ តីជាន់ខ្ពស់បក្សប្រឆាំងផង បានរិះគន់ថា បក្សនយោបាយណា ដែលទទួលអាសនៈរបស់ បក្ស ប្រឆាំង គឺស្នើនឹងការចូលរួមយកផលចោរកម្ម។ ទ្រង់ រណឬទ្ធិអះអាងថាទ្រង់មិនខ្វល់ចំពោះការរិះគន់ពីមហាជន រឿងទទួលយកអសនៈ សភារបស់គណបក្សសង្គ្រោះជាតិ ក្នុងករណីគណបក្សប្រឆាំងដ៏ធំមួយនោះត្រូវរំលាយនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទី២៧ខែតុលាឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សហ្វ៊ុន ស៊ិនប៉ិច លោក ញ៉ែប ប៉ុនជិន បានបញ្ជាក់បន្ថែមថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ ហើយមានការបែងចែងអាសនៈមកឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចមែននោះ គណបក្សលោកនឹងទទួល យកដោយមិនខ្វល់ចំពោះពាក្យរិះគន់ឡើយ ហើយថា អាសនៈដែលបានមកនោះ គឺស្របច្បាប់ និង​បំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ សេចក្តីស្នើវិសោធនកម្មច្បាប់​បោះឆ្នោត​ចំនួន​៤​ ដែល​នឹងបើ​ក​ផ្លូវ​ឲ្យដកហូត​​អាសនៈសភារបស់ គណបក្សប្រឆាំង ត្រូវ​បាន​ព្រះ​មហាក្សត្រឡាយ​ព្រះ​ហស្ថលេខា​ និងដាក់ឲ្យប្រើប្រាស់យ៉ាង ប្រញ៉ាប់ កាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​ពិនិត្យ​និងយល់​ព្រម​។ ទោះជាយ៉ាងណា តាមព័ត៌មានចុងក្រោយនេះ លោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាបាន បោះបង់ផែនការរំលាយគណបក្សសង្គ្រោះជាតិនេះវិញហើយ ដូច្នេះទ្រង់ រណឬទ្ធិនិងភរិយាត្រូវតែ ប្រគល់លុយឲ្យមន្ត្រីរបស់ខ្លួនក្នុងម្នាក់ៗចំនួន២ម៉ឺនដុល្លារវិញ៕ — ប្រភព៖ ជាតិខ្មែរ

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤