ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សុន ឆ័យ អះអាង​ថា គណបក្សសង្គ្រោះជាតិរឹតតែរឹងមាំ

ទោះ​ត្រូវ​ព្យុះ​ភ្លៀង​បោក​បក់​កើត​មាន​នៅចំពោះ​មុខ​ក៏​ដោយ ក៏​លោ​ក ​សុន ឆ័យ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​អះអាង​នៅថ្ងៃ​សៅរ៍​នេះថា គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​រឹត​រឹង​មាំ ហើយ​រឹង​មាំ​ជាង​មុន​ទៅ​ទៀត។ Rrom RFI Khmer លោក សុន ឆ័យ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​អះអាង​ថា ភាព​រឹង​រឹត​តែ​រឹង​មាំរបស់​គណបក្ស​សង្គ្រោះជាតិ​នោះ​គឺ ការ​ពង្រឹង​សាមគ្គីភាព​របស់​គណបក្ស ក្នុង​គោលបំណង​ឆ្លើយតប​នឹង​ការ​ចង់​បាន​របស់​ពលរដ្ឋ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតនា​ពេល​ខាង​មុខ។ បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​ទី​៤​វិច្ឆិកា​នេះ សង្កត់​ធ្ងន់​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​រំលាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ក៏​ដោយ ក៏​លោក សុន ឆ័យ បានបន្ត​គូសបញ្ជាក់​ថា គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​យល់​ឃើញ​ថា ខ្លួន​ឯង​គ្មាន​កំហុសឈាន​ដល់​ការ​រំលាយ​នោះ​ទេ។ ហើយ​ប្រសិន​បើ​សង្គ្រោះជាតិ​រំលាយ​មែន​នោះ រដ្ឋាភិបាល​នឹង​ទទួល​រង​ការ​ថ្កោលទោស​ពី​ពលរដ្ឋ​ជាង​៣​លាននាក់​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ពិសេស​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ។ ​នេះ​បើ​តាម​លោក សុន ឆ័យ។ យ៉ាង​ណា​ក៏​ដោយ ផ្ទុយ​ពី​ការ​អះអាង​របស់​លោក សុន ឆ័យ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ជា​ដើម​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះជាតិ​ងាយ​រង​គ្រោះ​ដោយ​ការរំលាយ​ខ្លាំង​ណាស់ ព្រោះ​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ជួប​ប្រទះ​ព្យុះ​ភ្លៀង​ជា​ច្រើន។ ព្យុះ​ភ្លៀង​ទាំង​នោះ​រួមមានៈ ប្រធាន​គណបក្ស​លោក កឹម សុខា កំពុង​រង​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់​ជាតិ, គណបក្ស​ប្រឈម​នឹង​ការ​រំលាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ខាង​មុខ, សំណុំ​រឿង​លោក ម៉ៅ មុនីវណ្ណ ត្រូវ​បាន​អតីត​ប្រធានបក្ស​លោក សម រង្ស៊ី ចោទ​ថា​ចង់ធ្វើ​បក្ស​ប្រហារ, ការ​សម្រុក​ចេញ​ទៅ​ក្រៅ​ប្រទេស​ពី​សំណាក់​មន្ត្រី​សំខាន់ៗ​នៃ​គណបក្សសង្គ្រោះ​ជាតិ, ចលនា​នៃ​ការ​ចាក​ចេញ​បណ្ដើរៗ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ជាដើម​។ ជុំ​វិញ​សំណុំ​រឿង​នេះ លោក សុន ឆ័យ អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង​បាន​កត់​សម្គាល់​ថា ចល​នា​នៃ​ការ​ចាក​ចេញ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ចុះចូល​ជា​មួយ​គណបក្ស​កាន់​អំណាច រហូត​មក​ទល់​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​តួលេខ​មួយតិច​តួច​នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​សង្គ្រោះជាតិ​ដែលមាន​ចំនួន​ជាង​៥​ពាន់​នាក់។ លោក សុន ឆ័យ យល់​ឃើញ​ថា ការណ៍​នេះ​មិន​គំរាម​កំហែង​ដល់​ស្ថិរភាព​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ តែផ្ទុយមកវិញ លោក គិន ភា អនុប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិ​សភា​កម្ពុជា​យល់​ឃើញ​ថា និន្នាការ​របស់​សមាជិក​បក្ស​ប្រឆាំង​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​នឹង​មាន​ការ​កើន​ឡើង ពិសេស​នៅ​ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ