ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សហរដ្ឋអាមេរិកឆ្លើយតបចំពោះការចោទប្រកាន់របស់លោក ហ៊ុនសែន ហើយដែលចង់ដកឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាចេញ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VOA សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការ​ចោទ​ប្រកាន់​ និង​ការ​រិះគន់​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ គឺ​«គ្មាន​មូលដ្ឋាន‍» ​ហើយ​ចាត់ទុក​ថា​ វា​ដើរ​ផ្ទុយ​នឹង​ស្មារតី​នៃ​ទំនាក់​ទំនង​ទ្វេភាគី​ប្រកប​ដោយផ្លែផ្កា​ ដែល​កំពុងតែ​ល្អប្រសើរ​ឡើង​រវាង​ប្រទេស​ទាំងពីរ‍‍។​ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ជាមួយ​នឹង​លោក ​Matt Pottinger ​ជំនួយការរង​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និង​លោក​ Patrick Murphy ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​សមាគម​អាស៊ាន។ កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ ​ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បាននិយាយ​ទៅ​កាន់​លោក​ប្រធានា​ធិបតី​ ​ដូណាល់ ត្រាំ​ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ថា រដ្ឋបាល​របស់​ប្រធានា​ធិបតី​អាមេរិក​អាណត្តិ​មុនៗ​ ​បាន​ប្រើប្រាស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ដើម្បីជ្រៀត​ជ្រែក​កិច្ច​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។​ ​លោក​បន្ថែម​ថា​ ​កម្ពុជា​បាន​និង​កំពុង​តែរងគ្រោះ​ម្តង​ហើយម្តងទៀត ដោយ​សារ​សកម្មភាពរបស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ដើរ​ខុស​ពី​បន្ទាត់​នយោបាយ​របស់​លោក ដូណាល់ ត្រាំ​ ដែល​បាន​ចែង​ថា​ មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។​

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤