ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

បណ្ឌិត កែម ឡី បង្ហាញយុទ្ធសាស្រ្ត៥ចំណុចរបស់លោក ហ៊ុន សែន ដើម្បីគម្ទេចគណបក្សសង្រ្គោះជាតិមុនបោះឆ្នោត២០១៨

លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជាដែលត្រូវបានឃាតកបាញ់ ប្រហារបណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នោះ ធ្លាប់បានលើកឡើងពីយុទ្ធសាស្រ្តជាច្រើនរបស់អ្នកនយោបាយមានអំណាច ដើម្បីបំបាក់អ្នកនយោបាយប្រឆាំង ។ ក្នុងនោះអ្នកវិភាគនយោបាយដែលត្រូវបានគេបាញ់សម្លាប់រូបនេះធ្លាប់លើកឡើងពីយុទ្ធសាស្ត្រ Downfall របស់គណបក្សកាន់អំណាចដែលតែងតែប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ឋសាស្រ្តច្រេះស៊ីដែក ៣.បំបែកដើម្បីគ្រប់គ្រង ៤.រំលាយដើម្បីជោគជ័យ និង៥. ស្វាស៊ីបាយលាបមាត់ពពែ ។ ១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថា បើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិការសាធារណមិនមានប្រសិទ្ភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ ល។តើត្រូវធ្វើដូចម្តេចទៅ? ព្យាយាមចាប់ត្រីស្អុយដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ និងច្បាប់.គ.ជ.បដ៏អាក្រក់បំផុត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់ព្រៃដូចជា ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគម ច្បាប់សហជីព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត ។ល។ ២. យុទ្ឋសាស្រ្តច្រេះស៊ីដែក ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថា គណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការដើម្បីយកគណបក្សជាកម្មសិទ្ឋិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជាបទពិសោធន៍មិនត្រូវបានយកមកសិក្សាឲ្យបានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថាយហានិភ័យទាំងនេះ។ ៣. បំបែកដើម្បីគ្រប់គ្រង ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែយកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាចសិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនុមមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការគ្រឹះក្នុងការចាប់យកប្រយោជន៍សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែក តួរនាទីរៀងៗ ខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សប្រឆាំងលើគំនរទុក្ខសាធារណជននោះ។ ៤. រំលាយដើម្បីជោគជ័យ ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាចឲ្យគជប ហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឫរំលាយគណបក្សនោះចោលបាន។ បទពិសោធន៍គណបក្សថៃរ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សប្រឆាំងរៀន និងយកមកកាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត ឫត្រូវរំលាយចោលដោយប្រការណាមួយមុនបោះឆ្នោត២០១៧ ឫ២០១៨។ ៥. ស្វាស៊ីបាយ លាបមាត់ពពែតាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយ ដែលខ្លួនបរិភោគហើយទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យខ្លាចក៏រត់ចោលស្រុកតែម្តងទៅ។មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាចធ្លាប់និយាយថា មានចលនាផ្តួលរំលំរដ្ឋាភិបាលចំនួន៥នៅក្រៅប្រទេស ឫនៅតាមជាយដែន បើកងកំលាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណាជាអ្នកបង្កើតចលនានោះ? តាមពិត មានចលនាមួយដែលត្រូវបានចោទថា ជាចលនាផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះបានអនុញ្ញាតិឲ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សប្រឆាំងស្របច្បាប់។ ស្វាស៊ីបាយលាបមាត់ពពែនៅតែអ្នកនយោបាយខ្មែរយកមកប្រើដើម្បីធ្វើបាបជនស្លូតត្រង់ជាពិសេសយុវជន។ គណបក្សប្រឆាំងអាចត្រូវបានស្វាយកបាយមកលាបមាត់ដើម្បីរំលាយគណបក្សចោលមុនការបោះឆ្នោត២០១៧ ឫ២០១៨។ សូមកុំឲ្យជួបវាសនាបែបនេះពីព្រោះយើងមិនត្រឹមចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ តែថែមទាំងចង់ឲ្យមានតល្យភាពអំណាចរដ្ឋទៀតផង។ ដំណោះស្រាយ ១. ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ដោយសារតែការងារក្រុមមានប្រសិទ្ឋភាពនិងចេះចែកតួរនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជំនះគណបក្សជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និងសាធារណជនគ្រប់រួប មិនមែនដោយសារនាក់ណាម្នាក់នោះទេ។ ២. អ្នកដឹកនាំល្អគឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើន ទាន់ពេលវេលានិងល្អជាងខ្លួនជានិច្ច។ ៣.រៀបចំផែនការការកាត់បន្ថាយហានិភ័យដែលបានរៀបរាប់ខាងលើឲ្យបានទាន់ពេលវេលាតាមរយៈការចូលរួមពេញលេញពីសមាជិករបស់ខ្លួន៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ