ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ប្រាប់តុលាការថា មិនបាច់កោះហៅព្រះអង្គរឿងនាំតែខាតក្រដាស និងពេលវេលាទេ ព្រះអង្គមិនចូលឡើយ

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការប្រាប់ទៅតុលាការថា មិនចាំបាច់កោះហៅព្រះអង្គនោះទេ រឿងបណ្ដឹងប្ដឹងសួររកលុយបុណ្យសពបណ្ឌិត កែម ឡី តាមពាក្យបណ្ដឹងដែលប្ដឹងដោយលោក ពេជ្រ ស្រស់ នោះ ។ ព្រះអង្គបញ្ជាក់ថា ទោះបីជាតុលាការកោះហៅច្រើនជាងនេះ ក៏ព្រះអង្គមិនព្រមចូលជាដាច់ខាត ។ ព្រះអង្គបន្តប្រាប់ថា ការចេញដីការកោះហៅព្រះអង្គម្ដងជាពីរដងនេះ គឺគ្មានន័យនោះទេ ហើយបើទោះបីជាច្រើនជាងនេះទៀតក៏មិនចូលដែរ នាំតែខាតពេលវេលា និងក្រដាសឥតប្រយោជន៍ប៉ុណ្ណោះ ។ មានព្រះថេរដីការប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ កាលពីប៉ុន្មានថ្ងៃមុននេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការសង្កត់ថា ការដែលមិនចូលនេះ ព្រោះមិនដែលមាន គ្រហស្ថចាំបាច់ត្រូវកោះហៅព្រះសង្ឃអោយបំភ្លឺ ។ ព្រះអង្គចាត់ទុកថា បើសិនជាចូលទៅបំភ្លឺមែន គឺជារឿងដើរខុសលើផ្លូវព្រះពុទ្ធសាសនា ។ លើសពីនេះទៀត ព្រះអង្គថា ការណ៍ដែលសម្រេចមិនចូលខ្លួនមកបំភ្លឺនេះ ដោយសារព្រះអង្គមិនជឿជាក់លើតុលាការថា នឹងផ្ដល់យុត្តិធម៌៖ « ហៅនាំតែខាតក្រដាសទេ អាត្មាមិនចូលទៅបំភ្លឺទេ ។ ខាតពេល ហើយដើរខុសផ្លូវព្រះពុទ្ធសាសនា ។ តេលេការដុល្លារ ធ្វើការតាមអំណាចបុគ្គល » ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែតុលា បានកោះហៅអតីតសមាជិកគណៈកម្មការបុណ្យសព លោកបណ្ឌិត កែម ឡី ចំនួនបីនាក់ ជាលើកទី២ ក្នុងនោះ ក៏មានព្រះអង្គ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែរ ដែលតម្រូវអោយចូលបំភ្លឺនៅថ្ងៃទី១៨ វិច្ឆិកា នេះ ប៉ុន្តែព្រះអង្គមិនបានចូលឡើយ។ ម្យ៉ាងគឺចំពេលដែលព្រះអង្គកំពុងមានព្រះវត្តមាននៅសហរដ្ឋអាមេរិក នៅឡើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ