ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ចូល​សេចក្ដី​សម្រេច​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជជែកហើយ

Source from RFA Khmer . អត្ថបទដោយ ដោយ មាន ឫទ្ធិ ។ សេចក្ដី​សម្រេច​លេខ​២៧៩ ផ្ដួចផ្ដើម​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បី​រូប គឺ​លោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និង​លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ឥឡូវ​នេះ ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​អាមេរិកាំង​នា​ពេល​ខាងមុខ​នេះ​ហើយ។ នោះលែងមែនទែនហើយ !! ប្រសិនបើ​អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើងវិញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោលទោស​ជា​ផ្លូវការ នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជាបន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ អាច​រីកចម្រើន និង​លូតលាស់​ទៅមុខ​បាន​ល្អ។ បន្ថែម​ពីលើ​នេះ សេចក្ដី​សម្រេច​ដដែល​នេះ តម្រូវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិកាំង ពិចារណា​ដាក់​បញ្ចូល​រាល់​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​នយោបាយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ឈ្មោះ​ជនបរទេស​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ជនជាតិ​អាមេរិកាំង ដែល​ហៅ​កាត់​ថា «SDN»។ ចំណុច​ចុងក្រោយ នៃ​សេចក្ដី​សម្រេច ក្រៅពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ សេចក្ដី​សម្រេច​លេខ ២៧៩​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ តវ៉ា និង​បញ្ចេញមតិ​នានា​ប្រឆាំង​រដ្ឋាភិបាល។ សេចក្ដី​សម្រេច​នេះ គាំទ្រ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​កំណែទម្រង់​ពាក់ព័ន្ធ នឹង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​ឲ្យ​មាន​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​ត្រូវ​បាន​ចូលរួម​តាមដាន​ពី​សំណាក់​អ្នកឃ្លាំមើល​អន្តរជាតិ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤