ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សារមន្ត្រី អំពីផែនការថោកទាបរបស់ ហ៊ុន សែន ក្នុងការកំចាត់បក្សប្រឆាំង និងចាត់ការមន្ត្រីបក្សប្រឆាំងជាង ១០០ នាក់ ក្នុងបញ្ជីខ្មៅ

សារមន្ត្រី អំពីផែនការថោកទាបរបស់ ហ៊ុន សែន ក្នុងការកំចាត់បក្សប្រឆាំង និងចាត់ការមន្ត្រីបក្សប្រឆាំងជាង ១០០ នាក់ ក្នុងបញ្ជីខ្មៅ #សារមន្រ្តី៖ បែកធ្លាយព័ត៌មានផ្ទៃក្នុងរបស់ គណបក្សប្រជាជន!​ *តាម​ការអោយដឹងរបស់ជួរ គណបក្សប្រជាជន បានអោយដឹងថា តាមពិតក្នុងរយៈមួយរយៈចុងក្រោយនេះ មហាអំណាច ចិន មានគោលបំណងផ្តាច់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលកម្ពុជាហើយ ប្រសិន​បើលោក ហ៊ុន សែន មិនអាចទាញប្រទេសកម្ពុជា អោយក្លាយទៅជាប្រទេសផ្តាច់ការ និងមិនមានផលប្រយោជន៍ដល់ ចិន ទៀតនោះ។ លើសពីនេះ ជំនួយការផ្ទាល់របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបង្ហើបអោយដឹងថា គណបក្សប្រជាជន នឹងរៀបចំកងកម្លាំង សម្រាប់ចាប់ក្រុម ដែលស្ថិតនៅក្នុងបញ្ជីខ្មៅទាំងអស់ ប្រសិនបើថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ តុលាការកំពូលសម្រេចរំលាយ គណបក្សសង្គ្រោះជាតិ ចោលមែន។ ជាងនេះជំនួយការលោក ហ៊ុន សែន និងថ្នាក់ដឹកនាំ គណបក្សប្រជាជន មួយចំនួនធំ បានបង្ហាញការភ្ញាក់ផ្អើលខ្លាំង ដោយសារបានជួបនឹងលោក ហ៊ុន សែន មួយរយៈនេះ ឃើញទឹកមុខស្លេកស្លាំងខ្លាំង ដេកមិនសូវលក់ និងមានបញ្ហាក្នុងបេះដូង កាលណាខឹងខ្លាំង ដេកមិនលក់ និងឡើងសំពាធឈាម។ *បន្ថែមពីនេះទៀត ការនិយាយបញ្ចុះបញ្ចូលអោយ សមាជិកគណបក្សប្រឆាំង ចូលរួមជីវភាពនយោបាយជាមួយនឹង គណបក្សប្រជាជន គឺជាយុទ្ធសាស្ត្រចុងក្រោយថ្មីមួយទៀត ដែលក្រុមបណ្ឌិិតមួយចំនួន មកពីក្រៅស្រុក បានជួយរៀបចំអោយលោក ហ៊ុន សែន និយាយ ទាំងប្រជាជនដឹងថា ជាល្បិចដ៏ថោកទាប។ ដោយឈរលើគោលការណ៍ បើមានសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយ បក្សប្រជាជន តាមការអំពាវនាវ បានចំនួនច្រើន មានន័យថាៈ គណបក្សសង្គ្រោះជាតិ បែកបាក់ផ្ទៃក្នុងហើយ គឺមិនចាំបាច់រំលាយទេ។ តែបើការចុះចូលបានតិចជាង ៣% នៃសមាជិកសរុបប្រហែល ៦០០០ នាក់នោះ គឺត្រូវតែ រំលាយជាដាច់ខាត។ បើរំលាយភ្លាម ក្រុមការងារពិសេស និងកងកម្លាំងរបស់ គណបក្សប្រជាជន បានត្រៀម នៅព្រលានយន្តហោះ និងតាមច្រកទ្វារព្រំដែន ដើម្បីរងចាំចាប់ក្រុម ដែលស្ថិតនៅក្នុងបញ្ជីខ្មៅទាំងអស់ ដែលត្រៀមភៀសខ្លួន ចេញក្រៅស្រុក។ ក្រុុមសហជីព ដែលបានចូលរួមដឹកនាំបាតុកម្ម នៅផ្លូវវេងស្រេងមួយចំនួន បាននឹងកំពុងរៀបចំឯកសារភៀសខ្លួនមុន ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ប្រសិនគណបក្សសង្គ្រោះជាតិ ត្រូវរំលាយត្រឹមថ្ងៃនោះមែន ពួកគេនឹងបន្តនិរទេសខ្លួន នៅក្រៅស្រុក ដោយសារបានទទួលព័ត៌មានពី ក្រុមការងារបក្សប្រជាជន ប្រាប់ថា នឹងត្រូវចាប់អ្នកដែលបានចូលរួមដឹកនាំបាតុករ ធ្វើបាតុកម្មគ្រប់រូបភាព។ តាមរយៈលោក ស្វាយ ស៊ីថា ជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័ស នៃទីស្តីការគណរដ្ឋមន្ត្រី ដែលជាអ្នកកាន់កាន់ផេក (កម្ពុជាពិត និងវេបសាយ GN) ដែលផុសរាល់សកម្មភាពរបស់ គណបក្សប្រជាជន បាននិយាយថា មូលហេតុដែលគណបក្ស ចាំបាច់ត្រូវរំលាយ គណបក្សសង្គ្រោះជាតិ ដោយសារខ្លាចចាញ់ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការលើកឡើងយ៉ាងសំងាត់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំផ្ទៃក្នុង បក្សប្រជាជន៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ