ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រដ្ឋាភិបាលត្រៀមកម្លាំងប្រយុទ្ធជាមួយអ្នកប្រឆាំងនឹងការកាត់ក្ដីស្នើរំលាយបក្សសង្រ្គោះជាតិ

អាជ្ញាធររបស់រដ្ឋាភិបាលបានធ្វើការ​ព្រមានថា នឹង​ចាប់ខ្លួន​នៅនឹងកន្លែង ប្រសិនបើ​មានការ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​នៅ ក្នុងកំឡុងពេល​ដែល​តុលាការ​កំពូល បើកសវនាការ​ជំនុំ​ជំ​រះ​ក្តី​លើ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី ១៦ វិច្ឆិកា។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​អះអាងថា អាជ្ញាធរ​បាន​ត្រៀម​រួចហើយ ដើម្បី​ទប់ស្កាត់​ចលនា​បាតុកម្ម ដែល​​អាច​កើតមានឡើង។ ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​ជាក់ស្តែង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ជាមុន​ថា ​សមត្ថកិច្ច​កម្ពុជា អាច​នឹង​វាយខ្នោះ​ភ្លាម ទៅលើ​ជន​ទាំងឡាយណា​ដែល​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃទី ១៦ វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវ​ន​ការ​ជំនុំ​​ជំ​រះ​​ក្តី​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា សមត្ថកិច្ច​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ​ដើម្បី​ទប់ស្កាត់​ការប្រមូលផ្តុំ​នៅមុខ​តុលាការ​កំពូល ដែលជា​ហេតុ​ដាក់​សម្ពាធ​ទៅ​លើ​​តុលាការ។ ទោះ​ការប្រមូលផ្តុំ​នោះ​ធ្វើ​ឡើងជា​ទ្រង់ទ្រាយ​តូច ឬ​ធំ​ក៏ដោយ។ ចំណែក​លោក គាត ចន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​លើក​ឡើង​​ពី​ការត្រៀម​កងកម្លាំង ដើម្បី​រិត​បណ្តឹង​សន្តិសុខ​នៅក្នុង​កំឡុងពេល​សវនាកា​រ​នោះ​ដែរ​។ លោក គាត ចន្ទ​ថា​រិ​ទ្ធ បាន​អះអាងថា សមត្ថកិច្ច​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ដាច់ខាត ប្រសិន​បើ​មានការ​ប្រមូលផ្តុំ​តវ៉ា​ណាមួយ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ