ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

តោះអានឯកសារ ផែនទីបង្ហាញផ្លូវសម្រាប់ការដឹកនាំប្រទេសឆ្នាំ ២០១៨ដល់២០២៣ ដែលរៀបចំឡើងដោយបណ្ឌិត កែម ឡី

ផែនទីបង្ហាញផ្លូវ សម្រាប់ការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ ២០១៨ដល់២០២៣ មាតិកា រចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រងជាតិ ប្រព័ន្ធសុខាភិបាលកម្ពុជា វិស័យសុខាភិបាល ជាជ្រុងមួយដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស (Social Capital Investment) (សុខភាព អាហារូបត្ថម្ភ និងអប់រំ ជាកត្តាកំណត់ធនធានមនុស្ស) ។ ការរីកចម្រើននៃការកសាង និងដំណើរការមន្ទីរពេទ្យជាតិប្រមាណ៨, ស្រុកប្រតិបត្តិប្រមាណ៩០, មន្ទីរពេទ្យបង្អែក១០៥, មណ្ឌលសុខភាព ១,១៥៩ និងប៉ុស្តិ៍សុខភាព១០៧ និងកម្មវិធីជាតិនានាច្រើន(ស្ថិតសុខាភិបាល២០១៥)។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជានៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរនៅឡើយដូចជា អត្រាស្លាប់របស់ស្រ្តីជុំវិញសម្រាលកូននៅខ្ពស់ (១៧០ ក្នុងចំណោម១០០.០០០កូនកើតរស់)។ អាត្រាម្តាយស្លាប់ជុំវិញសម្រាលអាចបង្ការបានដោយប្រព័ន្ធសុខាភិបាលដែលមានគុណភាពខ្ពស់ជាពិសេសប្រព័ន្ធបញ្ជូន ប្រព័ន្ធសង្រោះជម្ងឺ និងប្រព័ន្ធការពារមា្តយពេលមានផ្ទៃពោះ។ តែនៅកម្ពុជាអត្រាម្តាយស្លាប់នៅតែខ្ពស់បំផុតបើប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៏និងប្រទេសឧស្សាហកម្មនានានៅលើសកលលោក។ បើយោងតាមការសិក្សាសុខភាពប្រជាសាស្រ្តនៅឆ្នាំ២០១៤កម្ពុជាមានអត្រាម្តាយស្លាប់ជុំវិញសម្រាលរហូតដល់១៧០នាក់ក្នុងចំណោមកូនកើតរស់១០០,០០០នាក់ តែប្រទេសនៅអឺរ៉ុប អត្រាស្លាប់របស់ម្តាយជុំវិញសម្រាលមានប្រមាណតែពី៣ដល់១០នាក់ប៉ុណ្ណោះក្នុងចំណោមកូនកើតរស់១០០,០០០នាក់ដូចគ្នា។ដូចគ្នានេះដែរបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសថៃ ម៉ាឡេស៊ី មានអត្រាស្លាប់របស់មាត្រាទាបជាង១០០នាក់ក្នុងចំណោមកូនកើតរស់១០០,០០០នាក់។ តាមពិត ជិវិតម្តាយជុំវិញសម្រាលអាចការពារមិនឲ្យស្លាប់បានដោយគ្រាន់តែទៅពិនិត្យផ្ទៃពោះឲ្យបាន៤ដងក្នុងអំឡុងមានផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក។ តែក្រសួងសុខាភិបាលត្រូវពង្រឹងប្រព័ន្ធបញ្ជូនជម្ងឺ និងប្រព័ន្ធសង្រោះជម្ងឺតាមមន្ទីរពេទ្យបង្អែកនានា។ តាមការសិក្សារបស់ក្រសួងសុខាភិបាល (EMOC Study)បានបញ្ជាក់ថា មូលហេតុម្តាយស្លាប់ដោយសារតែ ១. គិតយឺតពេល(មិនបានពិនិត្យផ្ទៃពោះ អកប្បកិរិយាអវិជ្ជមានចំពោះការស្វែងរកការព្យាបាលនិងបង្ការថ្នាំនានា)។ ២.បញ្ជូនយឺត (ប្រព័ន្ធបញ្ជូនជម្ងឺនៅខ្សោយនៅកម្ពុជាជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ភ្នំនិងកោះ)។ ៣. សង្រោះយឺត(ម្តាយមកដល់មន្ទីរពេទ្យហើយ តែសមត្ថភាពមន្ទីរពេទ្យ មន្ទីរសង្គោះ និងនិតិវិធីយឺតយ៉ាវពេក)។ មូលហេតុធំបំផុតគឺភាពក្រីក្រនិងខ្វះអាហាររូបត្ថមដែលម្តាយនៅជុំវិញសម្រាលប្រមាណ៥៧% មានភាពស្លេកស្លាំង និងស្រ្តីទូទៅមានភាពស្លេកស្លាំងរហូតដល់៤៤% ។ ភាពក្រីក្រនិងកង្វះអាហាររូបត្ថមគ៏ជាដើមចមក្នុងការនាំឲ្យម្តាយមានភាពស្គម និងសុខភាពមិនល្អ។ អត្រាស្លាប់របស់កុមារក្រោម ៥ឆ្នាំ (៣៨ក្នុង ១.០០០កូនកើតរស់), អត្រារបស់ប្រជាពលរដ្ឋដោយជំងឺ (៨៦,៥% ក្នុង១.០០០នាក់) និងមិនទាន់ឆ្លើយតបទៅសេចក្តីត្រូវការពិតរបស់ស្រ្តី និងកុមារ ក្នុងកម្មវិធីពន្យារកំណើត កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីសុខភាពបន្តពូជតាមផែនការនៅឡើយ។ មន្ទីរពេទ្យកុងត្រាត់ទិញ (Contracting), មូលនិធិសមធម៌(Health Equity Fund-HEF), ការធានារ៉ាប់រងសុខភាពសហគមន៍ (Community-Based Health Insurance-CBHI) និងភ្នាក់ងារប្រតិបត្តិការពិសេស(Special Operating Agency-SOA) មិនអាចកែលំអរគុណភាពសេវាសុខាភិបាលឲ្យឆ្លើយតបទៅនឹងស្តង់ដារដែលអាចឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងប្រើប្រាស់បាន។ Under-five mortality for the period 0-4 years before the survey (which roughly corresponds to the years 2010-2014) ភាពបាត់បង់ជំនឿលើសេវាសុខាភិបាលពីសាធារណជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាបញ្ហាប្រកាសអាសន្នមួយដែលវិស័យសុខាភិបាល ត្រូវការសង្រោះបន្ទាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីៗនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រាក់បៀវត្សរ៍ទាប ក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះ ប្រព័ន្ធសុច្ចរិតភាពខ្សោយ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តនៅមានបញ្ហានៅឡើង។ ជាងនេះទៅទៀត វប្បធម៌បុគ្គល និងស្ថាប័នមិនបើកចំហ ការិយាល័យធិបតេយ្យ ពុករលួយ ជាជំងឺសង្គមក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំមានទំលាប់មិនល្អ ចាំតែទទួលបញ្ជាពីថ្នាក់លើបានក្លាយជាវប្បធម៌ដែលត្រូវកែប្រែថ្នាក់ដឹកនាំ ឬត្រូវធ្វើការផ្លាស់ប្តូរភាពជាអ្នកដឹកនាំថ្មី។ គុណភាពសេវាសុខាភិបាលសាធារណៈខ្មែរនៅទាបបំផុតបើប្រៀបធៀបមន្ទីរពេទ្យគន្ធបុប្ផា និងប្រៀបធៀបទៅនិងមន្ទីរពេទ្យក្នុងបណ្តាលប្រទេសក្នុងតំបន់។ កត្តាដែលគុណភាពនៅមានកម្រិតទាបដោយសារកត្តា៨យ៉ាង៖ ១.កត្តាថ្នាំពេទ្យ ស្តង់ដាថ្នាំពេទ្យដែលប្រើប្រាស់នៅទាបបើប្រៀបធៀបទៅស្តង់ដាថ្នាំដែលប្រើប្រាស់នៅមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។លើសពីនេះទៅទៀតថ្នាំមួយចំនួនមានភាពស៊ាំខ្ពស់ដូចដែលក្រសួងបានធ្វើសេចក្តីប្រកាសជាញឹកញាប់ និងថ្នាំមួយចំនួនទៀតក្លែងក្លាយដែលបានចរាចរណ៍នៅកម្ពុជា។បន្ថែមពីនេះថ្នាំមួយចំនួនត្រូវក្រសួងប្រមូលត្រឡប់មកវិញដោយសារហួសកាលកំណត់ឲ្យប្រើប្រាស់(ករណីសិក្សាកន្លងមក)។ ២. កត្តាបច្ចេកទេស គ្រូពេទ្យខ្មែរមានជំនាញឯកទេសច្រើនដែលអ្នកខ្លះធ្លាប់ឆ្លងកាត់សកលវិទ្យាល័យនៅប្រទេសបារាំង អាមេរិក អឺរុប និងប្រទេសជឿនលឿនមួយចំនួនមិនចាញ់ប្រទេសជិតខាងទេ។ប៉ុន្តែ ការដាក់ពង្រាយគ្រួពេទ្យមិនបានល្អ គ្រូពេទ្យពូកែបានស្ថិតនៅកកកុញនៅតែមន្ទីរពេទ្យធំៗមួយចំនួននៅទីក្រុង និងទីប្រជុំជន។ ចំណែកមន្ទីរពេទ្យបង្អែកមួយចំនួនទៀតមិនទទួលបានធនធានមនុស្សដូចការចង់បានទេ(គួរមានគោលនយោបាយប្រាក់ខែទេ្វដងសម្រាប់អ្នកធ្វើការនៅជនបទ)។ ៣. កត្តាសម្ភារៈបរិក្ខាពេទ្យ បើទោះបីមានការរីកចម្រើនខ្លះៗក្នុងការបំពាក់ឧបករណ៏ទំនើបៗ តែមន្ទីរពេទ្យមួយចំនួនធំនៅតែមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺធ្ងន់ៗ ដូចជាជម្ងឺដាច់សរសៃឈាមខួរក្បាល បេះដូង និងជម្ងឺសរសៃឈាមមួយចំនួនទៀត ដែលតម្រូវឲ្យបញ្ជូនមកមន្ទីរពេទ្យនៅភ្នំពេញ និងបណ្តាប្រទេសនានាក្នុងតំបន់។ ៤. កត្តាទំនាក់ទំនង និងអកប្បរិយាពេទ្យ គុណភាពសេវាសុខាភិបាលមិនពឹងផ្អែកតែទៅលើបច្ចេកទេស ថ្នាំនិងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាញទំនាក់ទំនង ជំនាញអប់រំ និងជំនាញផ្លូវចិត្តរបស់គ្រូពេទ្យ។ សម្តី ភាសារកាយ និងភាពជិតស្និទ្ធិរវាងអ្នកជម្ងឺ ក្រុមគ្រួសារអ្នកជម្ងឺជាមួយពេទ្យជាកត្តាសំខាន់បំផុត ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ