ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកនយោបាយជើងចាស់ផ្ដាំបក្សសង្រ្គោះជាតិថា បើបែកបាក់គ្នាប្រយ័ត្នស្លាប់

អតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក លឺ ឡាយស្រេង បានថ្លែងផ្ដាំផ្ញើទៅកាន់គណបក្សសង្រ្គោះជាតិដែលជាដៃគូររបស់គណបក្សកាន់អំណាចថា កុំបែកបាក់គ្នាអោយ សោះ ។ លោក លឺ ឡាយ ស្រេង បានលើកឡើងបញ្ជាក់ថា ប្រសិនណាបើគណបក្សសង្រ្គោះជាតិហ៊ានតែបែកបាក់គ្នាដូចការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយចុះចូលជាមួយនឹងគណ បក្សកាន់អំណាច ឬក៏បែកបាក់គ្នាដោយសារបញ្ហាអ្វីផ្សេងនោះ គណបក្សសង្រ្គោះជាតិប្រាកដជានឹង ស្លាប់ជាក់ជាមិនខានឡើយ ៖ « ខ្ញុំផ្ដាំទៅសង្រ្គោះជាតិថា លោកឯងអោយតែហ៊ានបែកគឺដឹងថា ស្លាប់ហើយ » ។ ការថ្លែងលើកឡើងរបស់លោក លឺ ឡាយ ស្រេង បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹង វិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅខណៈដែលលោកកំពុងស្នាក់នៅក្រៅប្រទេសនៅឡើយ ទាំង មានបណ្ដឹងប្ដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯកម្ពុជា ជុំវិញករណីការជេរប្រមាទអង្គព្រះមហាក្សត្រ ។ ទោះជាលោកបានផ្ដាំផ្ញើទៅគណបក្សសង្រ្គោះជាតិបែបនេះមែន ប៉ុន្តែអតីតមន្រ្តីកំពូលរបស់រដ្ឋាភិបាលចម្រុះមួយនេះហាក់ជឿជាក់ខ្ពស់ថា តាមការសង្កេតមើលទៅ គណបក្សសង្រ្គោះជាតិនឹងមិនងាយ បែក ឬមិនអាចត្រូវបានទិញយកពីជនណាបាននោះឡើយ ។ លោក លឺ ឡាយស្រេង ដែលធ្លាប់ធ្វើ នយោបាយស្ទើរអស់ពាក់កណ្ដាលជីវិតនោះ បានលើកឡើងថា ការបំបែករបស់គណបក្សកាន់អំណាចនាពេលនេះ មិនងាយដូចពេលមុនៗឡើយ ។ លោក លឺ ឡាយស្រេង ក៏បានថ្លែងចំអកដាក់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរថា ប្រសិនបើអួតថា ខ្លួនឯងខ្លាំងមែន ពុំមែនព្យាយាមដើរអូសទាញសមាជិករបស់គណបក្សដទៃមកអោយចុះចូល ជាមួយនឹងគណបក្សខ្លួនដើម្បីពង្រឹងអំណាចដូចពួកខ្មែរក្រហមនោះដែរ ។ លោក លឺ ឡាយស្រេង ថែមទាំងចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កំពុងតែអនុវត្តគោលនយោបាយរបស់ខ្មែរ ក្រហមទៀតផង ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤